ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា​ អំពាវនាវ​ឱ្យ​​រួម​គ្នា​ទប់ស្កាត់​មេរោគ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក កឹ​ម ​សុខា ​នៅ​ថ្ងៃនេះ​បាន​ធ្វើការ​អំពាវនាវ​មួយ​អោយ​ប្រជាជន​កម្ពុជា​ទាំង អស់​គ្រប់​និន្នាការ​នយោបាយ ដើម្បី​រួមសាមគ្គី​គ្នា​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩​។ លោក​កឹ​ម សុខា​ បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣ ខែមីនា…

លោក កឹ​ម ​សុខា ​នៅ​ថ្ងៃនេះ​បាន​ធ្វើការ​អំពាវនាវ​មួយ​អោយ​ប្រជាជន​កម្ពុជា​ទាំង អស់​គ្រប់​និន្នាការ​នយោបាយ ដើម្បី​រួមសាមគ្គី​គ្នា​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩​។

លោក​កឹ​ម សុខា​ បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣ ខែមីនា យ៉ាង​ដូច្នេះ​ថា «​សាមគ្គីភាព​ជាតិ និង​សាមគ្គីភាព​អន្តរជាតិ​» គឺជា​ការ​ចាំបាច់​ណាស់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​ជំងឺ​Covid-19 ដ៏​សាហាវ​ឃោ​ឃៅ​នៅ​ពេល​នេះ​។ ពីព្រោះ​គ្រោះអាសន្ន​នេះ មិនមែន​ជា​បញ្ហា​របស់​បុគ្គល​ណា គ្រួសារ​ណា សហគមន៍​ណា ប្រទេស​ណា ជាតិ​សាសន៍​ណាមួយ​នោះ​ឡើយ វា​ក្លាយទៅជា​វិបត្តិ​សកល​ទៅ​ហើយ​។

លោក កឹ​ម សុខា ​ធ្វើការ​អំពាវនាវ​បែប​នេះ បន្ទាប់​ពី​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង មេរោគ​កូ​វី​ដ​១៩​ចំនួន ៣១​ករណី​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ទី​២២ ​ខែ​មី​​នា ​ដោយ​ធ្វើ​អោយ​ចំនួន​សរុប​ឡើង​ដល់​៨៤​នាក់​។

សម្តេច​តេ​ជោ​ហ៊ុន ​សែន ​ក៏​ធ្លាប់​បាន​អំពាវនាវ​ហើយ​អោយ​ប្រជាជន​ទាំងអស់​ចូលរួម​ប្រ​យុ​ទ្ឋ​នឹង​មេរោគ​កូ​វី​ដ-​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ