ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកែប​ ជុតិមា ផ្តល់​ថវិកា៤លានរៀល​ដល់​លោក​សុខ សំណាង ​ជួប​ការលំបាក

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​សុខ សំណាង ចាង​ហ្វាង​កាសែត​ដំណឹង​ថ្មី ដែល​ដួល​ក្នុង​បន្ទប់​ទឹក​រហូត​ដាច់​សរសៃ​ឈាម​ក្នុងខួរ​ក្បាល​នៅ​ខេត្ត​ព្រះ ​សីហនុ​ កាលពី​ពេល​កន្លង​ទៅ​។ ក្រោយ​ពេល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ ដែល​បាន​ផ្តល់​ជូន​រូប​លោក​ដើម្បី​ព្យាបាល​ជំងឺ​​បាន​ធូរ​ស្បើយ​កាន់​តែ​ ប្រសើរ​ឡើង​ គឺអាច​ងើប​អង្គុយ​បាន ហូប​បាន​សុខភាព​ល្អ​​មាំមួន​ឡើង​វិញ​មួយ​កំរិត​។ ដោយ​សេចក្តី​អាណិត​អាសូរ និង​ជួយ​សំរាល​ដល់​ទុក្ខ​លំបាក​លោកកែប ជុតិមា

រាជធានីភ្នំពេញ ៖ លោក​សុខ សំណាង ចាង​ហ្វាង​កាសែត​ដំណឹង​ថ្មី ដែល​ដួល​ក្នុង​បន្ទប់​ទឹក​រហូត​ដាច់​សរសៃ​ឈាម​ក្នុងខួរ​ក្បាល​នៅ​ខេត្ត​ព្រះ​សីហនុ​ កាលពី​ពេល​កន្លង​ទៅ​។ ក្រោយ​ពេល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ ដែល​បាន​ផ្តល់​ជូន​រូប​លោក​ដើម្បី​ព្យាបាល​ជំងឺ​​បាន​ធូរ​ស្បើយ​កាន់​តែ​ប្រសើរ​ឡើង​ គឺអាច​ងើប​អង្គុយ​បាន ហូប​បាន​សុខភាព​ល្អ​​មាំមួន​ឡើង​វិញ​មួយ​កំរិត​។ ដោយ​សេចក្តី​អាណិត​អាសូរ និង​ជួយ​សំរាល​ដល់​ទុក្ខ​លំបាក​លោកកែប ជុតិមា អភិ​បាល​រាជ​ធានីភ្នំពេញ​ និងលោកជំទាវ​ជុំ សាមីន ជា​ភរិយា បាន​ផ្តល់​អំណោយ​ជា​ថវិកា​ចំនួន​៤​លានរៀល​ជូនដល់​លោក​សុខ សំណាង​ ចាង​ហ្វាង​កា​សែត​ដំណឹង​ថ្មី​ដែល​កំពុង​ជួបការ​លំបាក​ព្យា​បាល​ជំងឺ។ អំណោយ​នេះ​ត្រូវ​បាន​ក្រុមជំនួយ​ការ​របស់​លោក​​យក​ទៅ​​ប្រគល់​ជូន​ដល់​ដៃ​លោក​សុខ សំណាង ​នៅ​ក្រុម​គ្រួសារ​លោកនៅ​ក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែ​លើ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ នាព្រឹក​ថ្ងៃទិ១៤ តុលា​ ២០១០។

បាន​ទទួល​អំណោយ​ និងការ​សួរ​សុខ​ទុក្ខ​ពី ក្រុម​ជំនួយ​ការ​តំណាង​លោកកែប ជុតិមា អភិ​បាល​​រាជ​ធានី លោក​សុខ សំណាង​ មានក្តី​រំភើប​ក្តុក​ក្តួល​រហូតដល់​យំ​ដែល​លោក​ត្រេក​អរ​ពេក ដោយ​បាន​ការទទួល​ការ​អា​ណិត​អា​សូរ​ពីថ្នាក់​ដឹក​នាំ​ ក៏​ដូច​សប្បុ​រស​ជន​នានា​តាំងពី​ពេល​កន្លង​មក​រហូតដល់ពេល​នេះ។ លោក សុខ សំណាង និង​ក្រុម​គ្រួសារ​បាន​សំដែង​​នូវ​ការ​គោរព​ដឹងគុណដ៏ខ្ពង់​ខ្ពស់​​ចំពោះ​​សន្តាន​ចិត្ត​អាណិតអាសូរ​របស់​លោកកែប ជុតិមា​ អភិ​បាល​រាជធានីភ្នំពេញ​ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់​រូប​លោក​​កំពុង​ជួបគ្រោះ​អាសន្ន​។ ​លោក​​បាន​លើក​ដៃ​សំពះ​បួង​សួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​​សូមតាម​ជួយ​ថែរក្សា​ការពារ ​និង​ប្រសិទ្ធពរ​ជ័យ​សិរី​មង្គល​វិបុលសុខ​គ្រប់​ប្រការ​ចូល​មាន​ដល់​សម្តេច​​តេជោ​ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​បុត្រាបុត្រី​ និង​លោក​ លោកជំទាវ​ អស់​លោក​ លោក​ស្រី​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់រូប​លោក។ លោក​ក៏​សុំ​ក្តី​ករុណា​ជួយ​ឧបត្ថម្ភ​ជាបន្ត​ទៀត​ពីសប្បុរសជន​​ដើម្បី​មាន​ឱកាស​ព្យាបាល​បន្ត​ឱ្យ​ជាសះស្បើយ៕