ថ្វីបើ​គ្មាន​ករណី​ថ្មី​នៅ​ហ៊ូ​ប៉ី​មែន តែ​ចំនួន​ករណី​ឆ្លង​នាំ​ចូល​ពី​ក្រៅ​នៅ​តែ​មាន​កំណើន


ចិន ៖ យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ​របស់​ចិន បានឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​បញ្ជាក់​ពី​ការ​បាត់​បង់ជីវិត​ថ្មី​ចំនួន ៦​នាក់ និង ៤៦​ករណី​បន្ថែម​ទៀត​នៃ​វីរុស​ឆ្លង​កូ​វី​ដ​១៩ នៅ​យប់​ថ្ងៃ​សៅរ៍​នោះ​។

គ្មាន​ករណី​ថ្មី​ណាមួយ​ត្រូវ​បាន​រាយការណ៍​ចេញពី​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​របស់​ប្រទេស​ចិន ដែល​នេះ​គឺជា​ថ្ងៃ​ទី​៤​ហើយ ដែល​គ្មាន​ករណី​ថ្មី​ចេញពី​ខេត្ត​នេះ​។

ក្នុង​ចំណោម​ករណី​ថ្មី​ទាំង ៤៦​ករណី មាន​ករណី​នាំ​មក​ពី​ក្រៅ​ចំនួន​៤៥​ករណី ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​ដែល​នាំ​មក​ពី​ក្រៅ​សរុប​មាន​ចំនួន ៣១៤​ករណី​។

ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​ហ៊ូ​ប៉ី ឥឡូវ​មាន​ចំនួន ៣១៤៤​នាក់ ហើយ​ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៣២៦១​នាក់​។ ជា​សរុប​ប្រទេស​ចិន​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៨១០៥៤​នាក់ ដែល​ត្រូវ​បាន​បញ្ជាក់​។

គណៈកម្មការ​សុខភាព​ជាតិ​របស់​ចិន បាន​បន្ថែម​ថា អ្នកជម្ងឺ ៧២២៤៤​នាក់ នៅ​ចិនដីគោក​បានជា​សះស្បើយ និង​ត្រូវ​បាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ