អាស៊ី​អាគ្នេយ៍ បើក​សង្វៀន​ទាំង​ស្ងាត់​ជ្រងំ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​តែ​បន្តដំណើរ​ការ​ការ​ប្រដាល់ ដោយ​បិទ​មិន​ឱ្យ​មាន​អ្នក​ទស្សនា ហើយ​មាន​ភាព​ស្ងាត់ជ្រងំ​។ នេះ​ជា​សង្វៀន​ចុង​ក្រោយ ដែល​ស្ថាប័ន​នឹង​ប្រកាស​បិទ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩​។

កីឡាករ​កម្ពុជា យុគ យក្ស​ផ្លែ ត្រូវ​កីឡាករ​ថៃ​ឈ្មោះ Chao Phaya វាយបំបាក់​ឱ្យ​ចាញ់​ដោយ​ពិន្ទុ​។ នៅ​ក្នុង​ការ​ប្រកួត​នោះ សង្វៀន​ទាំងមូល​មិន​អនុញ្ញាតិ​ឱ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា ដែល​នាំ​ឱ្យ​ការ​ប្រកួត​ស្ងប់ស្ងាត់​។

យ៉ាងណាមិញ​គូ​អន្តរជាតិ​អន្តរជាតិ នៅ​ក្នុង​ថ្ងៃ​នោះ នៅ​តែ​បើក​ការ​ប្រកួត​គ្នា​ទាក់ទាញ ដោយ​គូ​អន្តរជាតិ​ទី​១ គឺ យុគ យក្ស​ផ្លែ និង​ជើង​ខ្លាំង​ថៃ Chao Phaya ប្រកួត​គ្នា​អស់ពី​សមត្ថភាព​រៀងខ្លួន​។ ៥​ទឹក​ដែល​អ្នក​ទាំង​ពីរ​ប្រកួត​គ្នា សុទ្ធតែ​ធ្វើ​អោយ​ម្នាក់​សរសើរ​ថា ល្អមើល ជា​ពិសេស​អ្នក​ទស្សនា​តាម​ការ​ផ្សាយ​ផ្ទាល់​។

កីឡាករ​ថៃ Chao Phaya បញ្ចប់​ការ​ប្រកួត​ដោយ​ឈ្នះ​ពិន្ទុ​កីឡាករ​កម្ពុជា ខណៈ​ដែល យុគ យក្ស​ផ្លែ ក៏​ប្រឹង​អស់ពី​សមត្ថភាព​ណាស់​ដែរ ប៉ុន្តែ​មិន​អាច​ទៅ​រួច​។ ការ​ប្រកួត​មួយគូ​នេះ កីឡាករ​កម្ពុជា​ចាញ់​ប្រៀប​កីឡាករ​ថៃ​ភាគច្រើន ចាប់ពី​ទឹក​ទី​៤ ដោយ​កណ្ដាប់ដៃ និង កែង​របស់​កីឡាករ​ឆ្លង​ដែន​រូប​នេះ គឺ​ធ្វើ​អោយ យុគ យក្ស​ផ្លែ ទក់​សាច់​។

មួយគូ​នេះ​អាច​នឹង​អោយ​សងសឹក​គ្នា​ជា​ថ្មី នៅ​ពេល​សង្វៀន​ប្រដាល់ កំណត់​អោយ​បើក​ឡើង​វិញ​។ អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា សង្វៀន​ទាំងមូល​នឹង​ត្រូវ​បិទ​ចោល​មួយ​រយៈ​ចាប់ពី​ស​ប្ដា​ហ៍​ក្រោយ​ទៅ តែបើ​សង្វៀន​ដំណើរ​វិញ នោះ​មួយគូ​នេះ​នឹង​អាច​ប៉ះ​គ្នា​ម្ដងទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា)

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ