ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ប្រតិបត្តិ​ក្លិប​តោ​ខៀវ Chelsea ចង់ឱ្យ​លោក​ម៉ូ​រី​ញ៉ូ​បន្ត​ដឹកនាំ 1 ទស​វត្ស​ទៀត

9 ឆ្នាំ មុន

នាយក​ប្រតិបត្តិ​ក្លិប​តោ​ខៀវ Chelsea គឺ​លោក Ron Gourley បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ទី​១៧ កញ្ញា ឆ្នាំ​២០១៤ ថា ៖ ខ្ញុំ​ចង់ឱ្យ​លោក​មូ​រី​ញូ​៉ បន្ត​ដឹកនាំ​ក្លិប​តោ​ខៀវ Chelsea រយៈពេល​១០​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត ។ លោក Ron Gourley បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា ៖ «​ខ្ញុំ​សង្ឃឹមថា លោក ម៉ូ​រី​ញ៉ូ នឹង​បន្ត​នៅ​ជាមួយ​ក្លិប Chelsea រយៈពេល​១០​ឆ្នាំទៅ​មុខ​ទៀត​។ ខ្ញុំ​មាន​ទំនុកចិត្ត​ទៅ​លើ​ការ​ដឹកនាំ

នាយក​ប្រតិបត្តិ​ក្លិប​តោ​ខៀវ Chelsea គឺ​លោក Ron Gourley បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ទី​១៧ កញ្ញា ឆ្នាំ​២០១៤ ថា ៖ ខ្ញុំ​ចង់ឱ្យ​លោក​មូ​រី​ញូ​៉ បន្ត​ដឹកនាំ​ក្លិប​តោ​ខៀវ Chelsea រយៈពេល​១០​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត ។ លោក Ron Gourley បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា ៖ «​ខ្ញុំ​សង្ឃឹមថា លោក ម៉ូ​រី​ញ៉ូ នឹង​បន្ត​នៅ​ជាមួយ​ក្លិប Chelsea រយៈពេល​១០​ឆ្នាំទៅ​មុខ​ទៀត​។ ខ្ញុំ​មាន​ទំនុកចិត្ត​ទៅ​លើ​ការ​ដឹកនាំ​របស់​គាត់ ហើយ​ជា​រឿយ​ៗ​គាត់​គឺជា​មនុស្ស​យល់​ដឹង​ពី​ក្លិប និង​ខ្ញុំ​បាន​យ៉ាង​ល្អ ហើយ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គាត់​គឺជា​គ្រូបង្វឹក​ម្នាក់​ដែល​មាន​ភាព​បទ​បែន​រហ័ស​ទាន់សភាពការណ៍ ជា​ពិសេស​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ពេល​ធ្វើ​បទ​សម្ភាសន៍​ម្តង​ៗ ។
គួរ​រំលឹក​ថា លោក​ចូ​សេ ម៉ូ​រី​ញ៉ូ ធ្លាប់​ដឹកនាំ​ក្លិប​តោ​ខៀវ Chelsea ម្តង​រួច​មក​ហើយ គឺ​ក្នុង​ឆ្នាំ​២០០៤-២០០៧ និង​លើក​ទី​២​គឺ​ឆ្នាំ​២០១៣ បន្ទាប់​ផ្លាស់​មក​ពី​ក្លិប Real M ៕