ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ពាក់​អាវ​ភ្លៀង​ដេក​តាម​ចិញ្ចើមផ្លូវ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ស្មាន​ថា​ជាសាក​សព​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដើរតាម​ផ្លូវ​ទៅប៉ះនឹង​បុរស​ម្នាក់​​​ពាក់​អាវ​ភ្លៀង ដេក​នៅ​ចិញ្ចើម​ផ្លូវ​ក្រោម​ដំណក់​​ទឹក​ភ្លៀង​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​អាធ្រាត្រ ។ ហេតុការណ៍នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង ១និង​៥០នាទី អាធ្រាត្រ ថ្ងៃ​ទី ១៧ កញ្ញា ២០១៤ នៅ​ចំណុច​ទល់មុខ​ហាង​ការហ្វេ ថៃសាន ផ្ទះ​លេខ​៣៦៥ ផ្លូវ​២៧១ ស្ថិត​ក្នុង​

រាជ​ធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដើរតាម​ផ្លូវ​ប្រទះ​នឹង​បុរស​ម្នាក់​​​ពាក់​អាវ​ភ្លៀង ដេក​នៅ​ចិញ្ចើម​ផ្លូវ​ក្រោម​ដំណក់​​ទឹក​ភ្លៀង​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​អាធ្រាត្រ  ។ ហេតុការណ៍នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង ១និង​៥០នាទី អាធ្រាត្រ ថ្ងៃ​ទី ១៧ កញ្ញា ២០១៤ នៅ​ចំណុច​ទល់មុខ​ហាង​ការហ្វេ ថៃសាន ផ្ទះ​លេខ​៣៦៥ ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ខណៈពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​គឺនារីម្នាក់​បាន​ដើរ​តាម​ផ្លូវ​លេខ​២៧១ ពេលកំពុង​តែ​ដើរ​ជើង​របស់​នាង​បាន​ទៅ​ទាត់​ចំបុរស​ម្នាក់​​ ពាក់​ អាវ​ភ្លៀងកំពុង​​ដេក​លង់​លក់​នៅ​ចិញ្ចើម​ផ្លូវ​ មុខ​ហាងការហ្វេ ថៃ សាន ធ្វើ​ឱ្យ​នារី​នោះ​ស្រែក​​ភ័យ​ប្រលឹង​ចុង​សក់  ព្រោះ​ស្មាថា​មនុស្ស​ដេក​ស្លាប់​នៅ​លើ​ផ្លូវ ហើយ​ក៏​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​លក់ មីឆារ-បាយ​ឆាររត់មក​មើល​ទើបធ្វើ​ឱ្យ​បុរស​នោះ​ភ្ញាក់ពី​ដេក ​​ហើយដើរចេញ​ទៅមុខ​បន្ត​ទៀត​ទៅ ។

ប្រជា​ពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ប្រហែលជា​​បុរស​ខាង​លើ​ស្រវឹង​ស្រា​ខ្លាំង​ហើយ​បាន​ជា​មក​ដេក​នៅ​តាម​ចិញ្ចើមថ្នល់​ដូច្នេះ​ ។