ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​លើ​ស្ពាន​ពេជ្រ ឧបទ្ទវហេតុ​ផ្អើល​មនុស្ស​រត់​ជាន់​គ្នា​ស្លា.ប់​៣៤៩​នាក់​របួស​ជាង​៧០០​នាក់

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មហា​សោក​នាដ​កម្ម​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​​ជាតិ​រយៈ​ពេល ​៣១​ឆ្នាំ​កន្លង​មក​នេះបាន​ធ្វើ​ឱ្យ​មាន​ការ​សោក​ស្តាយ​​ ភ្ញាក់​ផ្អើល និង​រន្ធត់​ញាប់​ញ័រ​​ក្រៃ​លែង​លាយ​ឡំ​ដោយ​សេច​ក្តី​​ក្តុក​ក្តួល​ជា​ទូទៅ​ ក្នុង​ព្រឹត្តិ​ការណ៍​សប្បាយ​រីក​រាយ​បាន​ក្លាយ​ជា​មហា​ទុក្ខ​ដ៏​ធំ​ធេង​នា​ ថ្ងៃ​បញ្ចប់​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប អក​អំបុក​ និង​សំពះ​ព្រះ​ខែ ព្រោះ​តែ​កើត​មាន​​ឧបទ្ទវ​ហេតុ​នៅ​បរិ​វេណ​ស្ពាន​ពេជ្រនៃ​តំបន់​កោះ​ពេជ្រ នា​​វេលា​ម៉ោង៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា​ ដែល​យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​ប្រុស​ស្រី​ ក្មេង​ចាស់​ប្រមាណ​៣៤៩​នាក់​ស្លា.ប់ និង​ជាង៧០០​នាក់​ទៀត​បាន​រង​របួស

រាជធានីភ្នំពេញ ៖ មហា​សោក​នាដ​កម្ម​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​​ជាតិ​រយៈ​ពេល ​៣១​ឆ្នាំ​កន្លង​មក​នេះបាន​ធ្វើ​ឱ្យ​មាន​ការ​សោក​ស្តាយ​​ ភ្ញាក់​ផ្អើល និង​រន្ធត់​ញាប់​ញ័រ​​ក្រៃ​លែង​លាយ​ឡំ​ដោយ​សេច​ក្តី​​ក្តុក​ក្តួល​ជា​ទូទៅ​ ក្នុង​ព្រឹត្តិ​ការណ៍​សប្បាយ​រីក​រាយ​បាន​ក្លាយ​ជា​មហា​ទុក្ខ​ដ៏​ធំ​ធេង​នា​ ថ្ងៃ​បញ្ចប់​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប អក​អំបុក​ និង​សំពះ​ព្រះ​ខែ ព្រោះ​តែ​កើត​មាន​​ឧបទ្ទវ​ហេតុ​នៅ​បរិ​វេណ​ស្ពាន​ពេជ្រនៃ​តំបន់​កោះ​ពេជ្រ នា​​វេលា​ម៉ោង៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា​ ដែល​យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​ប្រុស​ស្រី​ ក្មេង​ចាស់​ប្រមាណ​៣៤៩​នាក់​ស្លាប់ និង​ជាង៧០០​នាក់​ទៀត​បាន​រង​របួស ។ ក្រោយ​​ឧបទ្ទវ​ហេតុ​ប៉ុន្មាន​ម៉ោង​តាម​កញ្ចក់​ទូរទស្សន៍​ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ រាជា​ណា​ចក្រ​កម្ពុជា បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​​ជា​បន្ត​បន្ទាប់​នៅ​វេលា​រំលង​អធ្រាត្រ​ និងវេលា​ទៀប​ភ្លឺ​ស្តី​ពី​ឧបទ្ទវ​ហេតុ​នេះ និង​បាន​ប្រកាស​យក​ថ្ងៃ​២៤ វិច្ឆិកា នេះ​ជា​ថ្ងៃ​កាន់​មហា​ទុក្ខ​ទូទាំង​ប្រទេស និង​បាន​ដាក់​ចេញ​វិធាន​ការ​មួយ​ចំនួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ឧបទ្ទវ​ហេតុ​ គួរ​ឱ្យ​សោក​ស្តាយ​នេះ ​ដោយ​បាន​​ចេញ​សេច​ក្តី​សំរេច​បង្កើត​គណៈ​កម្ម​ការ និង​អនុ​គណៈ​កម្ម​ការ​ទទួល​បន្ទុក​ដោះ​ស្រាយ​ករណី​ធ្ងន់​ធ្ងរ​ដែល​បាន​កើត​ ឡើង ។ ខាង​ក្រោម​នេះ គឺ​ជា​សេច​ក្តី​រាយ​ការណ៍​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​កោះ​សន្តិ​ភាព​​ពី ​គ្រប់​បណ្តាញ​ទាំង​អស់​ជុំ​វិញ​ឧបទ្ទវ​ហេតុ​លើ​ស្ពាន​ពេជ្រ ។

  • ឧបទ្ទវ​ហេតុ​ផ្អើល​រត់​ជាន់​គ្នា​លើ​ស្ពាន

មនុស្ស ​ក្មេង​​ចាស់ ប្រុស​ស្រី​ចំនួន​៣៤៩​នាក់ បាន​ស្លាប់​​បាត់​បង់​ជីវិត​ជា​បន្ត​បន្ទាប់​ ហើយ​មនុស្ស​ចំនួន​៧១៥​​នាក់​បាន​រង​របួស និង​មនុស្ស​ចំនួន​៣៦៦​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឱ្យ​រួច​ផុត​ពី​ គ្រោះ​ថ្នាក់​​សោក​នាដ​​កម្ម​ដ៏​រន្ធត់​​​​មួយ​ដែល​បាន​កើ​តមាន​​នៅ​លើ​ ស្ពាន​ពេជ្រ ស្ថិត​នៅ​ក្នុង​មជ្ឈ​មណ្ឌល​​កំសាន្ត​កោះ​ពេជ្រ​ ដែល​បង្ក​ឡើង​ពី​ហេតុ​ការណ៍​ភ្ញាក់​​ផ្អើល​រត់​ជាន់​គ្នា​ដ៏​ធំ​មួយ​នា​វេលា ​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា ។ ទាក់​ទិន​នឹង​សោក​នាដ​កម្ម​ដ៏​រន្ធត់​ខាង​លើ​នេះ បើ​តាម​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មនុស្ស​ម្នា​យា៉ង​ច្រើន​កុះ​ករ​រាប់​​ពាន់​រាប់មឺុន​នាក់ បាន​ធ្វើ​ដំណើរ​​ត្រសង​ដោយ​រីក​រាយ​ក្អាក​ក្អាយ​ចូល​ទៅ​កំសាន្ត​ការ​តាំង​ ពិព័រណ៍ពាណិជ្ជ​កម្ម​ ទំនិញ​​ផ្សេងៗ​​នៅ​កោះ​ពេជ្រ នា​ឱកាស​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក​នា​ថ្ងៃ​ទី​៣ ដែល​ជា​ថ្ងៃ បង្ហើយ​ព្រះ​រាជ​ពិធី​បុណ្យ ។ ខណៈ​ពេល​នោះ​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ ជើង​​ឆ្លង​ស្ពាន​យោល​កោះ​ពេជ្រ​ពី​ទិស​ម្ខាង​ទៅ​ទិស​ម្ខាង​​មាន​អ្នក​ឆ្លង​ ទៅ​ និង​មាន​ឆ្លង​មក​​យា៉ង​ណែន​ណាន់​តាន់​​តាប់​​កក​ខាប់​​ពេញ​លើ​ស្ពាន​ពេជ្រ​ ដែល​មាន​ទំហំ​ទទឹង​​៨,១៧​ម៉ែត្រ និង​បណ្តោយ​១០១​ម៉ែត្រ ។

មូល ​ហេតុ​នៃ​ការ​បង្កើត​ឱ្យ​មាន​ការ​​ផ្អើល​រត់​ជាន់​គ្នា​នេះ​​ តាម​ប្រភព​មិន​ផ្លូវ​ការ​នៅ​ឡើយ​បាន​ឱ្យ​ដឹង​ថា បណ្តាល​មក​ពី​ក្រុម​ជន​ខិល​ខូច​ស្រែក​តៗ​គ្នា​ទាំង​ស្លន់​ស្លោ​​ថា «ស្ពាន​បាក់​ សូម​​រត់​ឱ្យ​លឿន​​ឡើង» ។ ផ្តើម​ចេញ​ពី​ព័ត៌​មាន​អកុសល​​នេះ​ បាន​ធ្វើ​ឱ្យ​ក្រុម​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​រុញ​​ច្រាន​គ្នា​ដើម្បី​​ ប្រញាប់​ឆ្លង​ស្ពាន​ឱ្យ​ផុត​ បណ្តាល​ឱ្យ​​ខ្លះ​ដួល​​គរ​លើ​​គ្នា​ស្រែក​ទ្រហោ​​ឡើង និង​បង្ក​ឱ្យ​មាន​សោក​នាដ​កម្ម​ស្លាប់​​រដូក​រណែល​រាប់​រយ​នាក់​ដេក​គរ​លើ​ គ្នា​ដក​ខ្លួន​មិន​រួច​នៅ​​ក្រាល​ពេញ​ស្ពាន​តែ​ម្តង និង​ដួល​ដេក​ត្រួត​​លើ​គ្នា​ពី​៣​ទៅ​៤​ត្រួត​ខ្ពស់​ដូច​​ទំនប់​ ។ ក្នុង​ឱកាស​ជ្រួល​ខ្លាំង​នោះ​ដែរ​ក៏​មាន​ព័ត៌​មាន​ថា មាន​អ្នក​ខ្លះ​ប្រថុយ​លោត​ពី​លើ​ស្ពាន​បន្ត​បន្ទាប់​ដែល​នៅ​ក្រោម​ស្ពាន​ក៏​ មាន​សមត្ថ​​កិច្ច​ជើង​ទឹក​​ចូល​មក​អន្តរា​គមន៍​ជួយ​ស្រង់​ផង​ដែរ​។

ប្រភព ​​ព័ត៌​មាន​ផ្សេង​មួយ​ទៀត​បាន​និយាយ​ថា ​ពេល​​មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​កើត​ឡើង​ភ្លាមៗ​ ស្រាប់​តែមាន​ជន​ខិល​ខូច​យក​ខ្សែ​​ច្រវាក់​ដែល​ក្រុម​ហ៊ុន​ដាក់​កាត់​ ទទឹងស្ពាន​សំរាប់​ហាម​ឃាត់​ម៉ូតូ​កុំ​ឱ្យ​ជិះ​ឆ្លង​កាត់​មក​ចង​ទាញ​ទទឹង​ ផ្លូវ ទើប​បណ្តាល​ឱ្យ​មនុស្ស​​រត់​ទាក់​ច្រវាក់ដួល​បោក​ខ្លួន​ជា​បន្ត​បន្ទាប់​គរ​ ​លើ​គ្នា​​ងើប​មិន​រួច​ បណ្តាល​ឱ្យ​​កើត​មាន​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ​ក្លាយ​ជា​មហា​សោក​នាដ​កម្ម​តែ​ ម្តង។ តាម​ប្រភព​ព័ត៌​មាន​ផ្សេងៗ​ទៀត​​និយាយ​ថា គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​សារ​មាន​ការ​ឆក់​ចរន្ត​អគ្គិសនី​នៅ​លើ​ស្ពាន​ ​ធ្វើ​ឱ្យ​​មនុស្ស​​ទាំងឡាយ​នាំ​គ្នា​ភ្ញាក់​ផ្អើល​ស្លន់​ស្លោ​​កើត​ឡើង ។ ដោយ​ឡែក​ប្រភព​ព័ត៌​មាន​​ផ្លូវ​ការ​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ទូច ណារ៉ុថ ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​នៅ​លើ​ស្ពាន​កើត​ មាន​សោកនាដ​កម្ម​ខាងលើ​នេះ  នា​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា ហេតុ​ការណ៍​ដែល​បាន​កើត​មាន​ឡើង​នៅ​លើ​ស្ពាន​ពេជ្រ​នោះ​ គឺ​ផ្តើម​ចេញ​ពី​ការ​ភ្ញាក់​ផ្អើល ​ហើយ​រត់​ជាន់​​គ្នា​ស្លាប់រដូករណែល​តែ​ម្តង ។ លោក​ស្នង​ការ​បាន​បដិសេធ​ចំពោះ​​ពាក្យ​ចចាម អារ៉ាម​​ផ្សេងៗ​ក្រៅពីនេះ ។

  • សមត្ថ​កិច្ច​ប៉េអឹម​សស្រាក់សស្រាំ

តាម​ប្រភ​ព​ព័ត៌​មាន​នៅកន្លែង​កើត​ហេតុ​គេ​បានសង្កេត​ឃើញ​វត្ត​មានសមត្ថ​ កិច្ច​កង​រាជ​អា​វុធ​ហត្ថ​មានការ​សស្រាក់សស្រាំ​ជាង​កង​កំលាំង​ផ្សេង​ទៀត ​​ក្នុង​ហេតុការណ៍​ចូលទៅសង្គ្រោះ​អាយុ​ជីវិត​ប្រជាពល​រដ្ឋ ។ លើស​ពីនេះទៅ​ទៀត​គេ​បាន​សង្កេត​ឃើញក្រុមសមត្ថ​កិច្ច​មានការ​យឺ​ត​យ៉ាវ​ផង​​ ដែរ ក្នុង​ការ​ចូល​ទៅ​អន្ត​រាគមន៍​​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​​ដែល​កំពុង​​នៅ​គរ​ លើ​គ្នា​នេះ ។ ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​ហាក់​ដូច​ជា​ខ្វះ​បច្ចេក​ទេស​ក្នុង​ការបញ្ជា​ កំលាំង​ជួយ​អន្ត​រា​គមន៍​សង្គ្រោះ​​ពីក្នុង​ឧបទ្ទវ​ហេតុដែល​កើត​ឡើង​ភ្លាមៗ។ ក្នុង​ឧបទ្ទវ​ហេតុ​ខាង​លើ​នេះ គេ​បាន​សង្កេត​ឃើញ​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​នា​នា​រួ​ម​មានមន្ទីរ​ ពេទ្យ​កាល់ម៉ែត​ មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ​មន្ទី​ពេទ្យ​​ព្រះ​កុសុមៈ ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា និង​មន្ទីរ​ពេទ្យ​សម្ពព​ក្រុង​ត្រូវរថ​យន្ត​សង្គ្រោះ​​បន្ទាន់​​រាប់​សិប​ គ្រឿង​ដឹកអ្នករង​គ្រោះ​របួស និង​ស្លាប់​ទៅ​ព្យាបាល​ និងតំកល់​សព​ទុក​​ ដោយ​សម​រម្យ ។

  • ប្រជា​ពល​រដ្ឋ​និយាយពីអបិយ​ជំនឿ

តាមប្រភព ​ព័ត៌​មាននានា​ពី​ក្រុម​ប្រជា​ពល​រដ្ឋ​ដែលបានឃើញ​ហេតុ​ការណ៍​គ្រោះថ្នាក់​ ខាងលើ នេះបាន​នាំគ្នា​និយាយ​តៗ​គ្នា​តាម​របៀប​អបិយ​ជំនឿ​ថា មូលហេតុ​ដែល​មានមនុស្ស​ស្លាប់​ និង​របួស​រាប់​រយ​នាក់​​យ៉ាង​ច្រើន​​នៅលើ​ស្ពាន​​ពេជ្រ​នោះ គឺ​បណ្តាល​មក​ពី​ម្ចាស់​ស្ពាន​សាង​សង់​ឡើង​ពុំ​បាន​សែន​ព្រេន​រៀប​​ ពិស្ណុការ​សុំ​សេចក្តី​សុខ​ពី​ម្ចាស់​​ទឹកម្ចាស់​ដី​ឱ្យ​បាន​ត្រឹម​ត្រូវ​ ទើប​បារមី​​ម្ចាស់​ទឹកម្ចាស់​ដីមានការ​ខឹង​សម្បា ហើយ​​ធ្វើ​បាប​បែប​នេះ ។ មានការ​កត់សំគាល់​ថា នៅ​រៀង​រាល់​រដូវ​ព្រះ​រាជ​ពិធីបុណ្យ​អុំទូក​ម្តងៗ ទាំង​មន្ត្រី​រាជការ ក៏​ដូច​ជា​កូន​ចៅ​​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​តែង​តែ​ទន្ទឹង​រង់​ចាំ​ចង់​ ដឹង​នូវលទ្ធផលក្រោយ​ការ​ប្រណាំង​ទូក​។ ប៉ុន្តែ​ដោយឡែក​ក្រោយ​លទ្ធ​ផល​ប្រណាំង​ទូក​នៃ​ឆ្នាំ​នេះ​ គឺប្រជា​ពល​រដ្ឋ​​ទូ​ទាំង​ប្រទេស​រាប់​ទាំ​ង​មន្ត្រី​រាជ​ការនានា​ផង​ដែរ បែរ​​ជា​រង់​ចាំ​​ចង់​ដឹង​នូវ​លទ្ធ​ផល​​នៃ​ចំនួនអ្នកស្លាប់ក្នុង​​សោក​នាដ​ កម្ម​​ខាង​លើ​ទៅវិញ ។ ម្យ៉ាង​ទៀត​​មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេសទេ​​ដែល​ចាប់​អារម្មណ៍​ និង​ក្តុក​ក្តួល​ សូម្បី​ប្រជា​ជន​ខ្មែរ​យើង​ដែលរស់​នៅ​ពាស​ពេញ​ពិភព​លោក​ក៏​ស្លុត​រន្ធត់​ ចំពោះ​ឧប​ទ្ទវហេតុ​នេះ​ដែរ ព្រម​ទាំង​មាន​ទំនាក់​ទំនង​ហូរ​ហែ​សួរ​សុខ​ទុក្ខ​ក្រុម​សាច់​ញាតិ​ដែល​រស់​ នៅ​ក្នុង​ប្រទេស ។

  • សេចក្តី​រាយការណ៍​ពីពេទ្យ​កាល់ម៉ែត

តួលេខ ​ជនរងគ្រោះ​ស្លាប់​នៅលើ​ស្ពាន​ពេជ្រ​​បញ្ជូន​មកមន្ទីរ​ពេទ្យ​កាល់​ម៉ែត​ នៅព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា ២០១០ គណៈកម្មការ​ចំរុះ​ប្រចាំ​មន្ទីរ​ពេទ្យ​​​កាល់​ម៉ែត​​ចេញ​របាយការណ៍​ឱ្យដឹងថា មាន​ចំនួន​អ្នក​ស្លាប់​១៤០​នាក់ (ស្ត្រី​ចំនួន​៩៩​នាក់ ​បុរស​ចំនួន​៤១​នាក់​) និង​របួសចំនួន​១៨២​នាក់ (បុរស​ចំនួន​១០១​នាក់​ ស្ត្រី​ចំនួន​៨១​នាក់​) បច្ចុប្បន្ន​កំពុង​សំរាក​ព្យាបាល​​ចំនួន​៤៩​នាក់ ។ នៅព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា ២០១០ រថយន្ត​យោធា​ចំនួន​១៥គ្រឿង​ និង​រថយន្ត​ពេទ្យ​ជាច្រើន​គ្រឿង​ បាន​​ប្រចាំការនៅ​មន្ទីរពេទ្យ​​ត្រៀម​ដឹក​សព​​បញ្ជូន​ទៅ​ធ្វើ​បុណ្យ​​តាម​ ស្រុក​កំណើត​ ក្រោម​ការ​ឧបត្ថម្ភ​ពីសាលា​រាជ​ធានីភ្នំពេញ​ មឈូស​​ម្នាក់​មួយ​តម្លៃ​២៥០ ដុល្លារ​ ។​ គណៈកម្មការ​ចំរុះ​ព្យាយាម​​បំពេញ​សំណុំ​បែបបទ​យ៉ាង​យកចិត្តទុកដាក់​ដល់​ ក្រុម​គ្រួសារ​​សព​ ហើយ​សព​ត្រូវ​បាន​ដឹក​តាម​រថយន្ត​យោធា​ទៅកាន់​ខេត្ត​ស្វាយ​រៀង តាកែវ កណ្តាល​ កំពង់​ស្ពឺ កំពង់​ឆ្នាំង ។ តាម​ការអះអាង​របស់​មន្ត្រី​នគរ​បាល​​ដែល​ស្ថិត​ក្នុង​គណៈកម្មការ​ចំរុះ​ឱ្យ​ ​ដឹងថា នៅ​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ក៏ដូចជា​កន្លែង​តំកល់​សព​ក្នុង​មន្ទីរ​ពេទ្យ​មានការ​កក​ស្ទះ​​ដោយសារ​​ក្រុម ​គ្រួសារ​របស់​ជន​រងគ្រោះ​ព្យាយាម​​ប្រជ្រៀត​​គ្នា​ចូល​ទៅ​​លើកសព​ដែល​ត្រូវ ​ខាង​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​រៀបចំ​ដាក់​តំរៀប​គ្នា​ទុក​ឱ្យ​​ក្រុម​ គ្រួសារទៅ​​ពិនិត្យ​មើល ។ នៅ​រសៀល​ថ្ងៃ​ដដែល ​ក្រុម​គ្រួសារ​ជនរង​គ្រោះ​​បន្ត​នាំគ្នា​ទៅ​​ដាក់ពាក្យ​សុំ​យកសព​ទៅ​កាន់​ ស្រុកកំណើត​។ គណៈកម្មការការ​ចំរុះ​​មិន​ទាន់​បាន​ប្រាប់​ព័ត៌​មាន​លំអិតថា​​ក្រុមគ្រួសារ​ ជនរង​គ្រោះ​ដឹកសព​បាន​ប៉ុន្មាន​ទេ ក៏ប៉ុន្តែ​​នៅ​រសៀល​ថ្ងៃ​ដដែល សព​​ត្រូវ​គណៈកម្មការ​ចំរុះ​ប្រគល់​ទៅ​ឱ្យ​ក្រុមគ្រួសារ​តាម​បណ្តា​ខេត្ត​​ ចំនួន១៣២នាក់​ហើយ និង​នៅ​សល់​៨​នាក់​ទៀត​គិត​ត្រឹម​ម៉ោង​៦​ល្ងាច​។

  • សេចក្តី​រាយការណ៍​ពីមន្ទីរ​ពេទ្យព្រះកេតុ​​មាលា

លោក ​ឧត្តមសេនីយ៍​លី សុវណ្ណ ​ប្រធានមន្ទីរ​​ពេទ្យព្រះ​កេតុមាលា​​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​​ដែលបាន​ដឹកចូល​មន្ទីរពេទ្យ​ព្រះកេតុ​មាលា​មាន​ចំនួន​៥៦នាក់ ហើយស្លាប់១៤​នាក់ (ប្រុស​៣ ស្រី១១) និងរបួស​ស្រាល​-ធ្ងន់​៤២​នាក់ (ប្រុស​៤​នាក់ ស្រី​៣៨នាក់) ។ លោក​ឧត្តម​សេនីយ៍​បានបន្តថា មន្ទីរ​ពេទ្យ​ព្រះកេតុមាលា​ទទួល​រថ​យន្តធុនធំពី ក្រសួង​ការ​ពារ​ជាតិ​ចំនួន​១០​គ្រឿង​សំរាប់​ដឹក​ជញ្ជូន​សពទៅ​កាន់​ស្រុក​ កំណើត​របស់​ពួក​គេ ។ ដូច្នេះ​ជនរង​គ្រោះ​ដល់​អាយុ​ជីវិតនៅ​ក្នុង​​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ត្រូវ​បាន​រថ​យន្ត​ថ្មី​ទំនើប​ជា​រថយន្ត​ជំនួយពីប្រទេសចិន​សំរាប់​ដឹក​សព​ ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែលក្រសួង​ការ​ពារ​ជាតិបាន​ផ្តល់​ឱ្យ​មកនេះ ។ ជា​មួយគ្នា​នេះ នា​ព្រឹក​ថ្ងៃទី២៣ វិច្ឆិកា នោះ​ដែរ លោក​ជំទាវ​ជា​ ខេង​ ស៊ុយ​សែម និង​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​ស្រុកកណ្តៀង ខេត្ត​ពោធិ៍​សាត់ បានជួយ​ជ្រោមជ្រែងនាំ​យកសព​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ និង​មន្ទីរ​ពេទ្យ​ព្រ​ះ​កេ​តុមា​លា​ទៅ​ប្រគល់​ជូន​ក្រុមគ្រួសារ​ដល់​ស្រុក​ កំណើត ។ ​លោក​ជំទាវ​ជា ខេង ស៊ុយ សែម បានឱ្យ​ដឹង​ថា លោក​ជំទាវ​មាន​កម្ម​ករ​៣​នាក់​មក​ពីខេត្ត​​ពោធិ៍​សាត់ធ្វើការ​ងារនៅ​ផ្ទះលោក ​ជំទាវ​ ហើយ​ត្រូវរង​គ្រោះ​រហូតបាត់​បង់​អាយុ​ជីវិត​ក្នុង​េហតុ​ការណ៍លើស្ពានពេជ្រ​ នា​យប់ថ្ងៃបុណ្យ​អុំទូក បណ្តែតប្រទីប អក​អំបុក និងសំពះ​ព្រះខែ​នោះ ។ លោក​ជំទាវ​បានបញ្ជាក់​ទៀតថា សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជាបាន​ប្រកាស​ឧបត្ថម្ភ​ប្រាក់​ដល់​អ្នក​ស្លាប់ ​ក្នុង១នាក់​៥​លាន​រៀល ដើម្បី​​ឱ្យ​ក្រុម គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាមប្រពៃ​ណី ។ ប៉ុន្តែ​ដោយ​សារ​សព​​កម្ម​ករ​របស់លោកជំទាវ​មាន​ស្រុកកំណើត​នៅឆ្ងាយ​ពីទី​រួម ​ខេត្ត​និង​ផ្លូវ​​ចូល​​លំបាក លោក​ជំទាវ​បានឧបត្ថម្ភ​ប្រាក់​ផ្ទាល់ខ្លួន​ដល់​ជនរង​គ្រោះ​បាត់​បង់​ អាយុជីវិត​ម្នាក់​២លាន​រៀលទៀត សំរាប់​ឱ្យ​ក្រុម​ការងារ​ពង្រឹង​មូលដ្ឋាន​គណ​បក្ស​ប្រជាជន​ស្រុកកណ្តៀង​ ដឹកសព​យក​ទៅ​មុន ។

  • សេចក្តី​រាយ​ការណ៍​ពី​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ

ជន ​រង​គ្រោះ​ចំនួន​១៥២នាក់​ត្រូវ​បាន​រថ​យន្ត​សាមុយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ ពេទ្យ​ព្រះ​កុសុមៈ​ ដែល​ក្នុង​នោះ​ចំនួន​៤៩​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្នុង​នោះ​បុរស​ចំនួន​១៨​នាក់ ស្រី​ចំនួន​៣១​នាក់ និង​អ្នក​របួស​មាន​​១០៣​​នាក់​ ក្នុង​នោះ​ស្រី​៣៩​នាក់​ ។ អ្នក​​ស្លាប់​ត្រូវ​បាន​ដាក់​តំរៀប​គ្នា​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ និង​អ្នក​រង​របួស​ដេក​តំរៀប​គ្នា​ជា​បណ្តោះ​អាសន្ន​​ត្រៀប​ត្រា​មុន​ពេល​ បញ្ជូន​ទៅ​កាន់​បន្ទប់​សំរាក​ព្យា​បាល​ ។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ រួម​ទាំង​សមត្ថ​កិច្ច​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ទាំង​យប់​ និង​ជួយ​ចាត់​ចែង​បញ្ជូន​​សពរក្សា​​ទុក​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​រង់​ចាំ​ បង​ប្អូន ​។ នៅ​យប់​នោះ​គេ​​ឮ​តែ​សំលេង​ទ្រហោ​យំ​ពី​សាច់​ញាតិ ។ ​សព​ខ្លះ​ត្រូវ​​ក្រុម​គ្រួសារ​ដើរ​​រក​ឃើញ​ទាំង​យប់ និង​ខ្លះ​ទៀត​អត់​មាន​សាច់​ញាតិ​មក​រក​មើល​នៅ​ឡើយ​ទេ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក រួម​ទាំង​សមត្ថ​កិច្ច​បាន​ថត​រូប​ជា​បន្ទាន់​ ហើយ​ផ្តិត​រូប​សព​បិទ​នៅ​មុខ​មន្ទីរ​ពេទ្យ​ព្រះ​កុសុ​មៈ​ដើម្បី​ឱ្យ​បង​ ប្អូន​មើល​​ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅ​រក​មើល​ក្នុង​មន្ទីរ​ពេទ្យ​ ។ នៅ​ព្រឹក​នោះ​នៅ​មុខ​មន្ទីរ​ពេទ្យ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ម្នា​ស្វែង​រក​សាច់ ​ញាតិ​ដែល​ខ្លះ​រក​ឃើញ​ទ្រហោ​យំ​អោប​សព​ ប្រពន្ធ​កូន​គួរ​ឱ្យ​​សង្វេគ​ជា​ទី​បំផុត​ ។ ចំណែក​សមត្ថ​កិច្ច​នៅ ព្រឹក​នោះ​បាន​ត្រួត​ពិនិត្យ​ផ្តិត​មេ​ដៃ​សព​ និង​ស្រង់​ឈ្មោះ​រក​អត្ត​សញ្ញាណ​សព​ផង​ដែរ ។ អ្នក​​ស្រី​បួន ​ណៃ ស៊ាង អាយុ​៤៨​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ពេល​រក​សព​កូន​ស្រី​ឃើញ​ភ្លាម​បាន​ទ្រហោ​យំ​អោប​សពជាមួយ​បង​ ប្អូន​ ។ គាត់​ឱ្យ​ដឹង​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ​ឈឿន សុខ​ឃី អាយុ​២១​ឆ្នាំ​ បាន​ស្លាប់​ និង​​កូន​ប្រសា​​រង​របួស​ ។ ចំណែក​ប្អូន​ប្រុស​​ កូន​ប្រសា​របស់គាត់​ក៏ស្លាប់ដែរ ។ ចំណែក​លោក​ម៉ា​ សុភាព អាយុ​៤៤​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ស្រុក​ដូន​កែវ ខេត្ត​តា​កែវ​ បាន​យំ​អោបសព​​ប្រពន្ធ​​​គួរ​ឱ្យ​សង្វេគ​បំផុត​ ។ លោក​ឱ្យ​ដឹង​ថា ប្រពន្ធ​​របស់​លោក​​ឈ្មោះ​សេង​ គន្ធា អាយុ​៤៣​ឆ្នាំ បាន​មក​ភ្នំពេញ​ដើរ​លេង​បុណ្យ​អុំ​ទូក​ជាមួយ​ប្អូន​ស្រី​ធម៌​ចំនួន​៣នាក់​ ហើយ​បាន​ស្លាប់​ចំនួន​២​នាក់​ ​។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ភាគច្រើន​ស្ថិត​ក្នុង​យុវ​វ័យ​ ។ មាន​​គ្រួសារ​ខ្លះ​ស្លាប់​ទាំង​ពីរ​នាក់​បង​ប្អូន រួម​ទាំង​សាច់​ញាតិ​ដែល​ធ្វើ​ដំណើរ​ទៅ​ដើរកំសាន្ត​​រួម​គ្នា​។ តាម​ព័ត៌​មាន​ត្រឹម​ម៉ោង​៤ និង​៣០​នាទី​រសៀល​ឱ្យ​ដឹង​ថា សាក​សព​ទាំង​អស់​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ និង​បានបញ្ជូន​​ទៅ​កាន់​ស្រុក​កំណើត​អស់​ហើយ។

  • ខេត្តមួយ​ចំនួនបាន​ផ្តល់​ចំនួនអ្នក​រង​គ្រោះ 

សំរាប់ ​​ខេត្តពោ​ធិ៍​សាត់​មានសេចក្តី​រាយ​ការណ៍​ថា ​មានអ្នកស្លាប់ ។ ទោះបី​ជាបែប​ណា នៅមានអ្នករបួស​ និង បាត់​ខ្លួន​មួយចំនួនទៀត​កំពុង​បន្តស្រាវជ្រាវ​ដែលមា​ន​លោក​រដ្ឋ​មន្ត្រី​ ស៊ុយ សែម និង​លោក ជំទាវ​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​ពោ​ធិ៍​សាត់ឈរ​ជើង​ជា​ប្រចាំ​ នៅភ្នំពេញ និង​លោក​ខូយ សុខា អភិបាលខេត្ត ឈរ​ជើង​ប្រចាំ នៅ​ខេត្ត​ពោធិ៍​សាត់ ដើម្បី​ស្វែង​រកអ្នក​ស្លាប់ និងអ្នក​របួស ។ ចំពោះ​ខេត្ត​កណ្តាល​វិញ បានឱ្យ​ដឹង​ថា មាន​អ្នកស្លាប់​សរុប​ចំនួន៦៩នាក់ (ស្រី​៤៣​នាក់)​របួស១៧៦​នាក់ (ស្រី​៨២​នាក់) និងបាត់​​ខ្លួន​១២៥នាក់ (ស្រី​៦៥នាក់) ។ នៅខេត្ត​បាត់​ដំបង៖ យោងតាម​​របាយ​ការណ៍​ជំហាន​ដំបូង​របស់​ស្នងការ​ដ្ឋានខេត្ត បាន​ឱ្យ​ដឹង​នៅរសៀល​ថ្ងៃទី២៣ វិច្ឆិកា ថា មាន​ប្រជា​ពលរដ្ឋ​នៅខេត្ត​បាត់​ដំបង​ចំនួន​៤​នាក់​ដែល​ជួប​គ្រោះថ្នាក់​ដោយ​ ការ​រត់​ជាន់គ្នានៅ​ស្ពានពេជ្រ រាជ​ធានីភ្នំពេញ កាលពីយប់​ថ្ងៃទី២២ វិច្ឆិកា ។

លោកឧត្តម​សេនីយ៍​ត្រីស ថេត ស្នង​ការ​​នគរបាល​​ខេត្ត​បាន​ថ្លែង​ថា ជនរងគ្រោះ​ទាំង​៤នាក់​នោះ​មាន​ម្នាក់​រស់នៅ​សង្កាត់​ទួលតាឯក ក្រុង​បាត់​ដំបង បាន​ស្លាប់​ ហើយ​ត្រូវ​បានបញ្ជូន​​សព​មក​ដល់​លំនៅ​ឋាន​ហើយ រីឯ​​២​នាក់​ទៀត​រស់​នៅ​ស្រុក​មោងប្ញស្សី ខេត្ត​បាត់ដំបង មិនទាន់​ដឹង​ថា​ ​ស្លាប់ ឬ​រស់នោះទេ ព្រោះ​ក្រុម​គ្រួសារ​​​រក​មិនទាន់ឃើញ​ ហើយ​ទូរស័ព្ទ​ក៏មិន​អាច​ទំនាក់​ទំនង​​បាននៅឡើយ ។ ដោយឡែក​​ជន​រង​គ្រោះ​ម្នាក់​ទៀត​រស់នៅឃុំ​ជ្រៃ ​ស្រុកថ្ម​គោល​ ត្រូវ​បាន​រាយ​ការណ៍​ថា ស្លាប់ ។ ដូច្នេះជាក់​ស្តែង​​មាន ប្រជាពល​រដ្ឋ​​២​នាក់​បានស្លាប់​ ។ ​លោក​ឧត្តម​សេ​នីយ៍​​បាន​បញ្ជាក់​ថា នេះគឺ​ជា​​​​របាយ​ការណ៍​ជំហាន​​ដំបូង​តែប៉ុណ្ណោះ ហើយ​លោកកំពុង​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​តាមមូល​ដ្ឋាន​ចុះស្រាវជ្រាវ លើ ករណី​នេះ​បន្តទៀត​ ដើម្បី​ស្វែង​រក​​ប្រជា​ពលរដ្ឋ​ដែលរង​គ្រោះ​នៅកោះ​ពេជ្រ ។ នៅខេត្ត​កំពង់​ចាមវិញឱ្យដឹងថា គ្រោះ​អកុសល​កើតឡើង​នៅ​លើ​ស្ពាន​​ពេជ្រ បើតាម​មន្ត្រី​នគរបាល​នៃ​ស្នងការ​ដ្ឋាន​ខេត្ត​ឱ្យ​ដឹងថា សំរាប់​​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ចាម​​មាន​អ្នក​ស្លាប់​ចំនួន​៣៦​នាក់ របួស​ចំនួន​៧៦​នាក់ និង​បាត់​ខ្លួន​ចំនួន​២៦​នាក់ ។

តាម​ការ​ស្រាវ​ ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​របស់​​សមត្ថ​កិច្ច​​ប៉ូលិស និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ភូមិ-ឃុំ-ស្រុក​-ក្រុង​នោះ​ រហូត​មក​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៣ វិច្ឆិកា បាន​រក​ឃើញ​អ្នក​ស្លាប់​ និង​អ្នក​របួស​គ្រប់​ស្រុក​​-ក្រុង​ទូទាំង​ខេត្ត​តា​កែវ ​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​លើ​ស្ពាន​ពេជ្រ ​តំបន់​​កោះ​ពេជ្រ​ នា​រាជ​ធានី​ភ្នំពេញ ​កាល​ពី​​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ​ ។ តាម​ការ​ឱ្យ​ដឹង​ពី​លោក​អធិ​ការ​-អធិការ​រង​​​ប៉ូលិស​គ្រប់​ស្រុក​-ក្រុង បាន​ប្រាប់​កោះ​សន្តិ​ភាព​​តាម​ទូរស័ព្ទ​ថា ១-ស្រុក​បាទី អ្នក​ស្លាប់​៦​នាក់ អ្នក​របួស​១៣​នាក់ ២-ស្រុក​សំរោង អ្នក​ស្លាប់​៥​នាក់ របួស​៧​នាក់ ៣-ស្រុក​ត្រាំ​កក់ អ្នក​ស្លាប់​៦​នាក់ របួស​៣​នាក់ ៤-​ក្រុង​​ដូន​កែវ អ្នក​ស្លាប់​៣​នាក់​ របួស​២​នាក់ ៥-ស្រុក​ព្រៃ​កប្បាស ស្លាប់​៣​នាក់​ របួស​៣​នាក់ ៦-ស្រុក​ទ្រាំង អ្នក​ស្លាប់​២​នាក់ របួស​៣​នាក់ ៧-ស្រុក​​កោះ​អណ្តែត អ្នក​ស្លាប់​ម្នាក់ ៨-ស្រុក​បុរី​ជល​សា អ្នក​ស្លាប់​ម្នាក់ ៩-ស្រុក​គិរី​វង់ របួស​ម្នាក់ ១០-ស្រុក​អង្គរ​បុរី បាត់​ខ្លួន​ម្នាក់​ អត់​​ទាន់​​រក​ឃើញ​នៅ​ឡើយ ។ សរុប​អ្នក​ស្លាប់​មាន​២៧​នាក់ និង​របួស​៣២​នាក់ ។ តាម​ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​ប៉ូលិស​ខេត្ត​​​មួយ​រូប​​បាន​និយាយ​ថា ចំពោះ​តួ​លេខ​នេះ​នៅ​មិន​​ទាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ដោយ​នៅតាម​​​​​ឃុំ​​នានា ការ​ស្រាវជ្រាវ​នៅ​តែ​បន្ត​មិន​ទាន់​ចប់ ។

  • អាជ្ញាធរ​រាជធានី​​​​ផ្តល់​មឈូស

បន្ទាប់ពី ​មាន​ឧបទ្ទវ​ហេតុ​​គួរ​ឱ្យ​សោកស្តាយ​នេះ អាជ្ញាធរ​​រាជធានី​ភ្នំពេញ បាន​​ខ្នះខ្នែង​​ដុតដៃ​ដុតជើង​បំផុត ក្នុងការ​សំរប​សំរួល​​​ដឹក​​អ្នក​រង​របួស​​​យកទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ និង​សាក​សព​​អ្នក​ស្លាប់​​ត្រូវ​​បាន​ទុក​ដាក់​​យ៉ាង​ស្រួល​​បួល​
បំផុត ​ ។ ​ជាពិសេស​​ទៅទៀតនោះ​​អាជ្ញាធរ​​រាជ​ធានី​​ដែល​មានគណ​ៈ​កម្ម​ការ​ចំរុះ​​ចូល​ ​រួម​​បាន​ធ្វើ​ការ​ទំនាក់ទំនង​ក្រុមគ្រួសារ​​ជនរងគ្រោះ​​ដើម្បី​សំរប​សំរួល ​ និងដឹកជញ្ជូន​​​សព​​អ្នក​ស្លាប់​​ទៅ​កាន់​លំនៅឋាន​​វិញ ​ដើម្បីធ្វើបុណ្យ​​ទាន​តាម​ប្រពៃណី ។​ គណៈ​កម្មការ​​ចំរុះ​​ក៏ដូចជា​​អាជ្ញា​ធរ​​រាជធានី​ភ្នំពេញ បាន​​ប្រមូលទិញ​មឈូស​​ដែល​តាម​​គំរោង​មាន​ចំនួន​​៤០០​ តែ​ជំហាន​​ដំបូង​ប្រមូល​​ទិញ​​​ពី​អ្នក​​លក់​មឈូសនៅ​ភ្នំពេញ​បាន​​ចំនួន​​ ២០០​ និង​បានដឹក​ជញ្ជូន​ទៅ​​ដល់​មន្ទីរ​ពេទ្យ​ ហើយ​នៅ​សល់ប៉ុន្មាន​​នឹងទិញ​​ដឹកជញ្ជូន​ទៅ​​តាម​ក្រោ​យ​ទៀត ដែល​មឈូស​មួយតំលៃពី​១៧០​ដុល្លារ​​ទៅ​​២៨០​ដុល្លារ តាមប្រភេទ​មឈូស ។

គណៈ ​កម្មការ​ដោះស្រាយ​ក្នុង​ឧបទ្ទវ​ហេតុ​​នៅកោះ​ពេជ្រ​ ថ្នាក់រាជធានី​ ​រហូតមកដល់​​ពេល​នេះបានធ្វើការ​​ទំនាក់ទំនង​ជាមួយក្រុម​គ្រួសារ​​ជនរងគ្រោះ​ និង​ស្រង់ស្ថិតិ​​អ្នក​រង​របួស​ ​​​និង​ស្លាប់​បាន​មួយ​ចំនួនធំ ​។ គិត​ត្រឹម​​វេលាម៉ោង​២​រសៀល ថ្ងៃទី​​២៣ វិច្ឆិកា តាម​តួលេខ​បណ្តោះ​អាសន្ន​​របស់គណៈ​​កម្មការ​ឱ្យ​ដឹង​ថា ​អ្នក​រង​​គ្រោះ​ដល់​ស្លាប់​មាន​ចំនួន​​៣៤៩នាក់ និង​រង​របួស​​ជាង​៥០០នាក់ ។ ក្នុង​នោះ​ជន​រងគ្រោះ​រស់​នៅ​​រាជធានីភ្នំពេញ ស្លាប់​​​១៣៩នាក់ ស្រី​​៨៥​នាក់ បាត់ខ្លួន​​១២៦​នាក់ ស្រី​​៨នាក់ រង​របួស​​១០២​នាក់ ស្រី​៣៨​នាក់​ ហើយ​រកឃើញ​នៅ​រស់​ត្រឡប់​មកវិញ​​ចំនួន​៩នាក់ ។ ការងារ​ជួយសង្គ្រោះ​​បន្ទាន់​​កាលពី​រាត្រី​ថ្ងៃ​ទី​២២ ​វិច្ឆិកា ក្នុង​ឧបទ្ទវហេតុ​​គួរ​ឱ្យ​រន្ធត់​ចិត្តនោះមន្ទីរ​សុខាភិបាល​​ រាជ​ធានី​ភ្នំពេញ មាន​រថយន្ត​ពេទ្យ​ចំនួន​១០​គ្រឿង ​និង​រថយន្ត​​ចល័ត​ខាង​ក្រៅ​មួយគ្រឿង បុគ្គលិក​​ពេទ្យក្នុង​ការងារ​ជួយ​សង្គ្រោះ​​​មាន​ចំនួន​​៣៧៣​នាក់ ដោយមិន​គិតពី​រថយន្ត​មកពីមន្ទីរពេទ្យ​​ផ្សេងៗ និង​រថយន្ត​​របស់​សមត្ថ​កិច្ច​ផ្សេងៗ​ទៀតនោះ​ទេ ។

  • សារ​សម្តេច​តេជោ​ថ្លែង​តាមទូរទស្សន៍

សម្តេច ​អគ្គ​មហាសេនា​បតី​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​បាន​បញ្ជា​ណែ​នាំ​ឱ្យ​ ក្រសួង​ស្ថាប័នពាក់ព័ន្ធ ជាពិសេស​​ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិ​បាល ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន និងយុវនីតិ​សម្បទា ចាត់​ចែង​គ្រប់គ្រងការ​ធ្វើ​អត្ត​សញ្ញាណ​កម្មជនរង​គ្រោះ​ដែលបាន​បាត់​​បង់​ ជីវិត​ក្នុងឧបទ្ទ​វហេតុ​​ដ៏​រន្ធត់​នៅកោះពេជ្រ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​​ធ្វើ​បុណ្យ​តាមប្រពៃ​ណី​ និង​សូមឱ្យអាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​ចូល​រួម​ចាត់​ចែងរៀបចំ​ពិធី​បុណ្យ​ សព​នេះ​​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ។ ​សម្តេច​​តេជោនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ណែ​នាំ​ក្រសួង​មហាផ្ទៃ​​ ក្រសួង​សុខា​ភិ​បាល​ ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធ​ជន និងយុវ​នីតិ​សម្បទា និងស្ថាប័នពាក់​ព័ន្ធបែបនេះ កាលពី​ព្រឹក​ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ​២០១០ តាម​ទូរទស្សន៍​បា​យ័ន ក្នុងពេល​កើត​មានឧបទ្ទវហេតុ​ដ៏​រន្ធត់​មួយ​ដែល​ពុំ​ធ្លាប់​មាននៅ​លើស្ពាន​ នៃមណ្ឌល​កំសាន្ត​កោះ​ពេជ្រ ដែល​ធ្វើឱ្យ​ប្រជា​ពល​រដ្ឋ​បាត់​បង់​ជីវិត​និង​រងរបួសយ៉ាង​ច្រើនដែល​តាម​ ការប៉ាន់​ស្មាន​​មានប្រមាណ​៣៤៥​នាក់ស្លាប់ និង​​៣៩១​នាក់​ទៀត​របួស ។

សម្តេច ​តេជោ​នាយក​រដ្ឋ​មន្ត្រី​មានប្រសាសន៍​បន្តថា កង​កំលាំង​សមត្ថ​កិច្ច​គ្រប់​ជាន់ថ្នាក់​​ ជា ​​ពិសេស​​សាលា​រាជ​ធានីភ្នំពេញ ត្រូវសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​អន្ត​រាគមន៍​ជាបន្ទាន់​ និងសកម្ម​​បំផុត ដើម្បី​ចុះ​ជួយ​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ ។ ក៏​ប៉ុន្តែ​កិច្ច​ខិត​ខំ​ទាំង​នោះ​​ពុំ​អាច​ទប់​ស្កាត់​ការបាត់​បង់​ជីវិត និងការ​រង​របួស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​​​បានឡើយ ។ ដើម្បី​រកឱ្យ​ឃើញ​នូវ​មូល​ហេតុ​នៃគ្រោះ​ថ្នាក់​ដ៏​រន្ធត់​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សំរេច​ចាត់​តាំង​គណៈ​កម្មការ​ពិសេ​ស​មួយ​ ដើម្បី​ធ្វើ​ការ​អង្កេត​ស្រាវ​ជ្រាវ និង​ចាត់​ចែង​បញ្ហានេះឱ្យ​បាន​សម​រម្យ ។ រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏បានចេញសា​រាចរ​មួយ​ដល់​គ្រប់ក្រសួង​ ស្ថាប័ន សហ​គ្រាសសា​ធារណៈ និងឯក​ជនប្រកាស​យកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ​២០១០ ជា​ថ្ងៃកាន់​ទុក្ខនៅ​ទូទាំង​ប្រទេស ។ ព្រម​ជា​មួយគ្នា​នេះ ​មន្ទីរ​ពេទ្យ​នានា​នឹង​ផ្តល់​ការ​ព្យា​បាល​ឱ្យ​បាន​ដិត​ដល់​ជូន​អ្នក​រង​ របួស​ក្នុង​ឧបទ្ទវហេតុ​ដ៏​អាក្រក់​មួយ​នេះ ដោយ​ចាត់​ចែង​ឱ្យ​មាន​គោល​នយោ​បាយ​សម​ស្រប​ជូន​ដល់​អ្នក​ទាំង​នេះ ។ មក​ដល់​ពេល​នេះ​ពុំ​​​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា ឧបទ្ទវហេតុនេះ​ផ្តើម​ចេញពី​ភេរវ​កម្ម​នោះ​ឡើយ ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បានដាក់បទបញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន​មាន​ សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់ធ្វើ​ការប្រឹង​ប្រែង​ឱ្យអស់​ពី​សមត្ថ​ភាព​ ដើម្បី​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​នៃ សោក​នាដ​កម្ម​នេះ ។

រាជ​រដ្ឋា​ ភិបាល​កម្ពុជា ​សូម​អំពាវ​​នាវ​ឱ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជា​ធុរ​ជន​ទាំង​ឡាយ​​ រក្សា​ភាព​ស្ងាត់​ស្ងៀម​ បំពេញ​ការ​ងារ និង​ប្រកប​​របរ​តាម​ធម្ម​តា​បន្ត​ទៀត ។ ក្នុង​ឱកាស​ដ៏​ក្រៀម​ក្រំ​នេះ​សម្តេច​តេជោបាន​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​ បង​ប្អូន​ក្រុម​គ្រួសារ ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៃ​ជន​រង​គ្រោះ​ទាំង​អស់​ និង​សូម​ឱ្យ​វិញ្ញាណ​ក្ខន្ធ​នៃ​អ្នក​ដែល​បាន​ស្លាប់បាត់​បង់​ជីវិត​ សូមទៅ​​កាន់​សុគតិ​ភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។ សូម​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ ​មេត្តា​យោគ​យល់ ​ខន្តី អភ័យ​ទោស​ចំពោះ​​សភាព​ការណ៍​ដ៏​អាក្រក់​នេះ​ និង​សូម​ចូល​រួម​កាន់​ទុក្ខ​នៅទូទាំង​ប្រទេស​នាថ្ងៃ​ព្រហស្បតិ៍ ទី​២៥ វិច្ឆិកា ឆ្នាំ​២០១០ ខា​​ង​មុខ​នេះ ។

  • ផ្អើល​សែនចេកនៅភ្នំពេញ 

តាមព័ត៌មានចុង ​ក្រោយ​បានឱ្យ​ដឹងថា ប្រជា​ពល​រដ្ឋ​នៅក្នុង​រាជធានីភ្នំពេញ​បាននាំគ្នា​ទិញចេក​និង​ ទឹកបរិសុទ្ធទៅដាក់​សែននៅតាម​ផ្លូវ​កែង​នានា ពិសេសតំបន់​ដែលនៅមិនឆ្ងាយ​ពីកោះ​ពេជ្រ ដើម្បី​​ជា​ការ​ឧទ្ទិស​កុសល​ដល់ព្រលឹង​អ្នក​ដែល​ស្លាប់​​បាត់​បង់​ជីវិត​ ឱ្យស្ងប់​ទៅ​កាន់​សុគតិភព ។ ការ​ផ្អើល​នាំគ្នា​សែនចេក​នេះ បានធ្វើ​ឱ្យ​អ្នកលក់​ចេក​រក​ចេក​លក់មិនបានទៀត​ផង ។ ​មិន​មាន​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​លំអិត​ជុំ​វិញការផ្អើល​សែនចេក​នេះទេ ៕
              (អ្នករាយការណ៌កោះសន្តិភាព)