ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! ក្រុម​ក្មេង​ទំនើង «KV» ក្រៅពី​ដើរ​បង្ករឿង​ប្រើ​ហិ.ង្សា ក្រុម​នេះ​ធ្លាប់​ធា​.​ក់​ប្លន់​ម៉ូតូ​ច្រើន​លើក

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​រហស្សនាម «​ក្រោយ​វត្ត​ហៅ​កាត់​KV» ២​នាក់​ក្នុង​ចំណោម​គ្នា​៣៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​នគរបាល​ខេត្តកណ្ដាល ធ្វើការ​ស្រាវ​ជ្រោ​វ​ឃាត់ខ្លួន​បាន ក្រោយ​ពី​ក្រុម​នេះ ធ្វើ​សកម្មភាព​ព្រួត​វាយ​ទៅ​លើ​យុវជន​២​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​រហស្សនាម «​ក្រោយ​វត្ត​ហៅ​កាត់​KV» ២​នាក់​ក្នុង​ចំណោម​គ្នា​៣៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​នគរបាល​ខេត្តកណ្ដាល ធ្វើការ​ស្រាវ​ជ្រោ​វ​ឃាត់ខ្លួន​បាន ក្រោយ​ពី​ក្រុម​នេះ ធ្វើ​សកម្មភាព​ព្រួត​វាយ​ទៅ​លើ​យុវជន​២​នាក់ ។ ក្រោយ​ពេល​ចាប់ខ្លួន​យក​ទៅ​សួរនាំ​ទើប​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ​មិនធម្មតា​ឡើយ ដោយ​កន្លង​មក​ពួក​នេះ តែង​ដើរ​បង្ករឿង​ប្រើ​ហិង្សា​វាយ​បង្ក​របួស​ស្នាម​ទៅ​លើ​អ្ន​ដទៃ វាយ​បំផ្លាញ​ទ្រ​ព​សម្បត្តិ​អ្នក​ដទៃ ជា​ពិសេស ធ្លាប់​ធាក់​ប្លន់​ម៉ូតូ​បាន​សម្រេច​ច្រើន​លើក​មក​ហើយ ។

ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៤១​នាទី​រសៀល​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ខាង​ត្បួ​ង​មណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ម្នាក់ ឈ្មោះ ទ្រី ពន្លឺ អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្ម​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​ម្នាក់​ទៀត​ឈ្មោះ អ៊ូ សុផល ហៅ​ស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

នគរបាល​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខ​1AT-7090, ទូរស័ព្ទ​ដៃ​ម៉ាក​IPHONE X ០១​គ្រឿង ។ ដោយឡែក បក្សពួក​ត្រូវ​បាន​ស្គាល់ឈ្មោះ​មួយ​ចំនួន​ក្នុង​នោះ​ឈ្មោះ ហេង សុំ​បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ឈ្មោះ ឃ​ន សុខ​ខៀវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ឈ្មោះ សាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ឈ្មោះ អ៊ូ​នូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ឈ្មោះ ខេ​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​មួយ​ចំនួន​ទៀត​មិន​ស្គាល់ឈ្មោះ កំពុង​រត់គេច​ខ្លួន​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​កើតហេតុ​ខាងលើ មាន​យុវជន​០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ មិន​ចាំ​ស្លាក​លេខ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពីរ​ត្បួ​ង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ជួប​ជនសង្ស័យ​២​នាក់ និង​បក្សពួក​សរុប​៣៥​នាក់ ជិះ​ម៉ូតូ​ប្រហែល​២០​គ្រឿង ។

ខណៈនោះ​ក្រុម​ជនសង្ស័យ ក៏​បាន​ធ្វើ​សកម្មភាព​យក​ដង​ឆត្រ​ព្រួត​គ្នា​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​០២​នាក់ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់​ដែរ ដោយ​មិន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ឬ​ដាក់​ពាក្យបណ្ដឹង​អ្វិ​ឡើយ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពី​មាន​ហេតុ​ការ​ខាងលើ​កើតឡើង ទោះបីជា​គ្មាន​បណ្ដឹង​ពី​ជន​រង​គ្រោះ ក៏​ដោយ​ក៏​នគរបាល​ប៉ុស្តិ៍​ជើងឯក​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ដែរ ហើយ​ក៏​កំណត់​បាន​មុខសញ្ញា និង​ស្លាក​លេខ​ម៉ូតូ​របស់​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាពនោះ ។ លុះដល់​ថ្ងៃ​១៣ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤​រសៀល នគរបាល​ប៉ុស្តិ៍​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ នៃ​អធិការដ្ឋាន​នគរ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ នៅ​ត្រង់​ចំណុច​តារាង​បាល់​ទេះ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

នគរបាល​ដដែល​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា បន្ទាប់​មក​បាន​នាំ​យក​មក​ធ្វើការ​សាកសួរ​នៅ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ក្រុម​ខ្លួន​មាន​រហស្សនាម​«​ក្រោយ​វត្ត ហៅ​កាត់​KV» មាន​គ្នា​៣៥​នាក់ ហើយ​ពិតជា​បាន​ធ្វើ​សកម្មភាព​ព្រួត​វាយ​ជន​រង​គ្រោះ​ខាងលើ​នោះ​មែន ព្រមទាំង​ថតរូប​សកម្មភាព​ពេល​ព្រួត​គ្នា វាយ​ទៅ​លើ​ជន​រង​គ្រោះ​នោះ​ទៀត​ផង ។ កន្លង​មក ក្រៅពី​ការ​ធ្វើ​សកម្មភាព​វាយ​អ្នក​ដទៃ​និង​វាយ​បំផ្លាញ​នោះ​ក្រុម​ខ្លួន​ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តាម​ដងផ្លូវ​ជា​ច្រើន​កន្លែង​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ