នៅខែកក្កដា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជាបានទាក់ទាញគម្រោងវិនិយោគលើកសិកម្មដ៏ធំមួយ ដែលមានតម្លៃដល់ទៅ២២៦លានដុល្លារ ។ គម្រោងនេះ ត្រូវបានគេដឹងថា គឺជាគម្រោងពង្រីកផលិតកម្មកសិដ្ឋានដាំដំណាំហូបផ្លែ និងរោងចក្រកៃច្នៃ ។
រូបតំណាងដោយ AI គម្រោងទាំងនេះ គឺមានទីតាំងស្ថិតនៅស្រុកលំផាត់ ខេត្តរតនគីរី ហើយគេរំពឹងថា នឹងអាចបង្កើតការងារធ្វើបានរហូតដល់ទៅ ៨.៥៥០ កន្លែងឯណោះ ។
រូបតំណាងដោយ AI ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍវិស័យកសិកម្មនេះ មន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមួយរូបបានលើកឡើងដោយមិនបញ្ចេញអត្តសញ្ញាណថា វិនិយោគិនទាំងបរទេស និងនៅក្នុងស្រុក គឺកំពុងមានទំនោរបង្ហូរទុនវិនិយោគមកក្នុងវិស័យកសិកម្មគួរសម ។
លោកបានបញ្ជាក់ថា «ទោះបីជាទំហំវិនិយោគ វាមិនច្រើនដល់ឧស្សាហកម្មក៏ដោយ ប៉ុន្តែជាទូទៅវិស័យកសិកម្ម៧ខែកន្លងមកនេះ បានទាក់ទាញវិនិយោគសរុប៣៥៦លានដុល្លារដែរ» ៕
ចែករំលែកព័តមាននេះ