ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ប្រកាស​ពន្យារពេល​ការ​ប្រកួត​ជា​បណ្ដោះ​អាសន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា​នឹង​ធ្វើការ​ពន្យារ​ពេល​ជា​បណ្ដោះអាសន្ន​នូវ​រាល់​កម្មវិធី​ប្រកួត​ទាំងឡាយ​នៅ​តាម​បណ្ដា​ស្ថានីយទូរទស្សន៍​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​មីនា នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ជាមួយ​ស្ថានីយទូរទស្សន៍​ចំនួន​៦​ដែល​មាន​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​វីរុស​COVID-19​ដែល​ពិភពលោក​កំពុង​ប្រឹង​ប្រែង​ទប់ស្កាត់​។ លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​លើក​ឡើង​នៅ​ក្នុង​អង្គប្រជុំ​ថា លោក​ពិតជា​មានការ​សោក…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា​នឹង​ធ្វើការ​ពន្យារ​ពេល​ជា​បណ្ដោះអាសន្ន​នូវ​រាល់​កម្មវិធី​ប្រកួត​ទាំងឡាយ​នៅ​តាម​បណ្ដា​ស្ថានីយទូរទស្សន៍​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​មីនា នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ជាមួយ​ស្ថានីយទូរទស្សន៍​ចំនួន​៦​ដែល​មាន​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​វីរុស​COVID-19​ដែល​ពិភពលោក​កំពុង​ប្រឹង​ប្រែង​ទប់ស្កាត់​។

លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​លើក​ឡើង​នៅ​ក្នុង​អង្គប្រជុំ​ថា លោក​ពិតជា​មានការ​សោក ស្ដាយ​ខ្លាំង​ណាស់​ចំពោះ​វិធានការ​ដែល​នាំ​ឱ្យ​មានការ​ពន្យារពេល​ជា​បណ្ដោះអាសន្ន​នូវ​កម្មវិធី​ប្រកួត​ប្រដាល់​ដែល​កំពុង​តែ​មានការ​គាំទ្រ​និង​ពេញ​និយម​ខ្លាំង​មួយ​នេះ ។ ប៉ុន្តែ​វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​យើង​ត្រូវ​តែ​ធ្វើ ព្រោះ​ជា​រឿង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ។ ម្យ៉ាង​វិញ ទៀត​យើង​ក៏​មិន​អាច​មិន​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង តែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​បំផុត​ចំពោះ គ្រោះ​ហានិភ័យ​ដោយសារ​វីរុស​COVID-19​បាន​ដែរ ។

លោក​លើក​ឡើង​ទៀត​ថា នេះ​គ្រាន់តែ​ជា​ការ​ពន្យារពេល​ជា​បណ្ដោះអាសន្ន ប៉ុណ្ណោះ​មិនមែន​មាន​ន័យ​ថា​បិទ​ទាំងស្រុង​នោះ​ទេ ។ លោក​ក៏​មិន​ហ៊ាន​កំណត់​ពេលវេលា​ថា​នឹង​ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​នោះ​ដែរ​អាស្រ័យ​ទៅ​លើ​លទ្ធផល​ជាក់ស្ដែង​តែ​ប៉ុណ្ណោះ បើ​រាជរដ្ឋាភិបាល​ប្រកាស​ថា មានការ​ធូរស្រាល​ហើយនឹង​ត្រូវ​ចាប់ផ្ដើម​ប្រកួត​ជា​បន្ត​ភ្លាម​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​មាន​តំណាង​ស្ថានីយទូរទស្សន៍​ចំនួន​៦​ដែល​មាន​រៀបចំ​កម្មវិធី​ប្រកួត​កីឡាប្រដាល់ ក្នុង​នោះ​មាន ក្រុមហ៊ុន​CBS ស្ថានីយទូរទស្សន៍​បា​យ័ន្ត ស្ថានីយទូរទស្សន៍ ភី​អិន​អិន ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ស្ថានីយ​ទូរ​ទស្ស​ប៉ុស្តិ៍​លេខ​៥​និង​ស្ថានីយទូរទស្សន៍​ថោ​ន ។ ប៉ុន្តែ​ស្ថានីយទូរទស្សន៍​២​គឺ​ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥​និង​ទូរទស្សន៍​ថោ​ន បាន​សម្រេច​ប្រកាស​ពន្យារពេល​ការ​ប្រកួត​ជា​បណ្ដោះអាសន្ន តាម​សំណើ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ។

ចំណែក​ស្ថានីយទូរទស្សន៍​៤​ផ្សេង​ទៀត​បាន​សំណូមពរ​សុំ​បន្ត​ការ​ប្រកួត​មួ​យស​ប្ដា​ហ៍​ទៀត មូល​ហេតុ​ដោយសារ​តែ​ការ​ចេញ​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​មានការ​យឺតយ៉ាវ ហើយ​កីឡាករ​ប្រដាល់​ទាំង​បរទេស​និង​កីឡាករ​ខ្មែរ​បាន​មក​ជួបជុំ​គ្នា​អស់ហើយ ទោះបីជា​ពួក​គាត់​(​តំណាង​ទូរទស្សន៍​)​ចង់​ពន្យារពេល​ប្រកួត​ក៏​ពិបាក​ដែរ ។

ជាមួយ​គ្នា​នេះ​តំណាង​ស្ថានីយទូរទស្សន៍​ទាំងនោះ សុទ្ធតែ​បង្ហាញ​សមានចិត្ត និង​ប្រកាន់​គោល​ការណ៍ ច្បាស់លាស់​ក្នុង​ការ​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​វីរុស​COVID-19​គឺ​ប្រកួត​បិទទ្វារ​មិន​ឱ្យ​មាន​អ្នក​ចូល​ទស្សនា​ផ្ទាល់​នោះ​ទេ មាន​តែ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​និង​កីឡាករ​ប៉ុណ្ណោះ​ហើយ​ចំនួន​មិន​ឱ្យ​លើស​ពី​៥០​នាក់​ឡើយ ។ សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​ត្រូវ​មាន​គ្រូពេទ្យ​ប្រចាំការ​ត្រួតពិនិត្យ​ផ្ទាល់​នៅ​ហ្នឹង​កន្លែង​តែ​ម្ដង​។

នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​ក្រោយ នឹង​មានការ​ប្រជុំ​ជា​បន្ត​ទៀត​ដើម្បី​ពិភាក្សា​បន្ថែម​ថា​នឹង​ត្រូវ​ឱ្យ​ប្រកួត​បន្ត​ឬ​ត្រូវ​ពន្យារពេល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ