ក្លិបបាល់ទាត់ Espanyol ក្នុងប្រទេសអេស្ប៉ាញបានបញ្ជាក់នៅយប់ថ្ងៃអង្គារថា កីឡាករ និងបុគ្គលិកក្លិបចំនួន៦នាក់បានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស Covid-19។
ក្លិបខាងលើបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅរសៀលនេះ ក្លិបត្រូវបានបញ្ជាក់ថាសមាជិក៦នាក់ ដែលមានកីឡាករក្នុងឈុតធំ និងបុគ្គលិកគ្រូបង្វឹករបស់ក្លិប RCD Espanyol de Barcelona បានធ្វើតេស្តមានសញ្ញាវិជ្ជមាននៃរីរុស Covid-19 ដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ»។
សូមបញ្ជាក់ថាក្លិប Espanyol មិនបានបញ្ចេញឈ្មោះកីឡាករ និងបុគ្គលិកដែលឆ្លងវីរុស Covid-19 នោះទេ។ បច្ចុប្បន្នអ្នកដែលត្រូវបានរកឃើញថា មានផ្ទុករីរុសនេះទាំងអស់ កំពុងត្រូវបានដាក់ឱ្យនៅដោយឡែក និងបន្តអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យប្រចាំក្លិប ៕ (ដកស្រង់ចេញពី AS)
ចែករំលែកព័តមាននេះ