ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA សម្រេច​ពន្យារពេល​ព្រឹត្តិការណ៍ Euro 2020

4 ឆ្នាំ មុន

សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់ UEFA បាន​សម្រេច​ពន្យា​ពេល​ព្រឹត្តិការណ៍ Euro 2020 រយៈពេល​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០២១ ដោយសារ​តែ​ការ​រីក​រា​ដាល​ខ្លាំង​នៃ​វីរុស Covid-19 ។ គណៈ​គ្រប់គ្រង​បាល់ទាត់​អ៊ឺ​រ៉ុ​ប…

សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់ UEFA បាន​សម្រេច​ពន្យា​ពេល​ព្រឹត្តិការណ៍ Euro 2020 រយៈពេល​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០២១ ដោយសារ​តែ​ការ​រីក​រា​ដាល​ខ្លាំង​នៃ​វីរុស Covid-19 ។

គណៈ​គ្រប់គ្រង​បាល់ទាត់​អ៊ឺ​រ៉ុ​ប បាន​ធ្វើការ​សម្រេចចិត្ត​ក្នុង​សន្និសីទ​វី​ដេ​អូ​បន្ទាន់​មួយ (Video Conference) ដែល​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ​កាលពី​ថ្ងៃ​អង្គារ​។

ការ​ប្រកួត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២ ខែមិថុនា​ដល់​ថ្ងៃ​ទី​១២ ខែកក្កដា​នៅ​រដូវក្តៅ​នេះ នឹង​ត្រូវ​លើក​ទៅ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១ ខែមិថុនា​ដល់​ថ្ងៃ​ទី ១១ ខែកក្កដា​ឆ្នាំ​ក្រោយ​។

ការ​ពន្យា​ពេល​នេះ គឺ​ដើម្បី​ផ្តល់​នូវ​ឱកាស​សម្រាប់​ការ​ប្រកួត​បាល់ទាត់​លី​គ​អ៊ឺ​រ៉ុ​ប ដែល​ត្រូវ​បាន​ពន្យារ​រហូត​មក​ដល់​ពេល​នេះ ឱ្យ​បាន​បញ្ចប់​ទាំងអស់​។

ក្នុង​ការ​សម្រេច​ពន្យារពេល​ព្រឹត្តិការណ៍ Euro 2020 សហព័ន្ធ UEFA បាន​និយាយ​ថា ខ្លួន​ចង់​ចៀសវាង​ការ​ដាក់​សម្ពាធ​ដែល​មិន​ចាំបាច់ លើ​សេវាកម្ម​សាធារណៈ​ជាតិ​របស់​ប្រទេស​ជា​ម្ចាស់ផ្ទះ​ទាំង​១២ ក៏​ដូច​ជា​ជួយ​ឱ្យ​ការ​ប្រកួតប្រជែង​ក្នុងស្រុក​ត្រូវ​បាន​បញ្ចប់​ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ