ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Blaise Matuidi ជា​កីឡាករ​ទី​២​ក្នុង​ក្រុម Juventus ដែល​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

ក្លិប​អុីតា​លី​សេះបង្កង់ Juventus បាន​បញ្ជាក់​ថា​ខ្សែបម្រើ Blaise Matuidi បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​វីរុស​មាន​ផ្ទុក​វីរុស Covid-19 នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​ក្លិប​មួយ​នេះ​។ កីឡាករ​អន្តរជាតិ​បារាំង​រូប​នេះ​គឺជា​កីឡាករ​ទី​២ ក្នុង​ក្លិប…

ក្លិប​អុីតា​លី​សេះបង្កង់ Juventus បាន​បញ្ជាក់​ថា​ខ្សែបម្រើ Blaise Matuidi បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​វីរុស​មាន​ផ្ទុក​វីរុស Covid-19 នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​ក្លិប​មួយ​នេះ​។

កីឡាករ​អន្តរជាតិ​បារាំង​រូប​នេះ​គឺជា​កីឡាករ​ទី​២ ក្នុង​ក្លិប Juventus ដែល​បាន​ឆ្លង​វីរុស​ខាងលើ​នេះ នៅ​ក្រោយ​ការ​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន ដែល​ខ្សែការពារ Daniele Rugani បាន​ក្លាយជា​កីឡាករ​ទី​១​ក្នុង​ក្លិប និង​ជា​កីឡាករ​អាជីព​ដំបូង​គេ​នៅ​លី​គ​កំពូល Serie A ឆ្លង​វីរុស​ដ៏​កាច​សាហាវ ដែល​បាន​កំពុង​រីក​រាល​ដាន​ជុំវិញ​ពិភពលោក​។

Matuidi ដែល​តែងតែ​បង្ហាញខ្លួន​ញឹកញាប់​សម្រាប់​ក្រុម Juventus ក្នុង​រដូវ​កាល​នេះ​បាន​ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​គេ​ដោយ​ស្ម័គ្រចិត្ត​ចាប់តាំងពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន ហើយ​កំពុង​ធ្វើ​តាម​នីតិវិធី​ស្រ​ដៀង នឹង​មិត្ត​រួម​ក្រុម​របស់​គេ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រទេស​អុី​តា​លី​បាន​ស្ថិត​នៅ​ក្នុង​ការ​បិទទ្វារ​ក្នុង​គោលបំណង​ដើម្បី​ការពារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង (​គិត​មក​ទល់​ពេល​មាន​អ្នក​ឆ្លង​ជិត ៣២,០០០​ករណី ខណៈ​អ្នក​ស្លាប់​កើន​ដល់ ២,៥០៣​នាក់​) ដែល​បាន​ប៉ះពាល់​ដល់​កីឡាករ​នៅ​លី​គ Serie A ជា​ច្រើន​រួច​ទៅ​ហើយ​។

រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​បិទទ្វារ​យ៉ាង​តឹងរ៉ឹង​លើ​ព្រឹត្តិការណ៍​សាធារណៈ និង​ការ​ជួបជុំ​នានា​ត្រូវ​បាន​ហាមឃាត់ និង​ហាង​ទាំងអស់​ក្រៅពី​ហាង​លក់​អាហារ និង​ឱសថស្ថាន​នានា​ត្រូវ​បាន​បិទ​។ ជាមួយ​គ្នា​នេះ ក្រុមបាល់ទាត់​ទាំងអស់​ក្នុង​ប្រទេស​នេះ បាន​និង​កំពុង​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​នីតិវិធី ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល​ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ