ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​ក្រោ​ន​បន្ត​ឈរ​កំពូល​តារាង ​ប៉ុន្តែ​គ្រូបង្វឹក​ថា ខ្សែការពារ​នៅ​មិន​ទាន់​ធ្វើ​​បាន​ល្អ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន លី​គ​ប្រចាំឆ្នាំ​២០២០ បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍ ទី​៥​ហើយ ។ បើ​ក្រឡេក​ទៅ​មើល​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោ​ន​ឯណោះ​វិញ​នៅ​តែ​បន្ត​ឈរ​នៅ​កំពូល​តារាង​យ៉ាង​រឹង​មាំ​ដដែល ដោយ​ការ​ប្រកួត​ទាំង​៥​លើក​នៅ​មិន​ទាន់​ស្គាល់​ចាញ់​ឡើយ…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន
លី​គ​ប្រចាំឆ្នាំ​២០២០ បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍ ទី​៥​ហើយ ។ បើ​ក្រឡេក​ទៅ​មើល​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោ​ន​ឯណោះ​វិញ​នៅ​តែ​បន្ត​ឈរ​នៅ​កំពូល​តារាង​យ៉ាង​រឹង​មាំ​ដដែល ដោយ​ការ​ប្រកួត​ទាំង​៥​លើក​នៅ​មិន​ទាន់​ស្គាល់​ចាញ់​ឡើយ ជា​ពិសេស​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ទី​១៥ មីនា​នៅ​លើ​ទឹកដី​របស់​ខ្លួន គេ​បាន​យកឈ្នះ​ក្រុម​អង្គរ ថា​យ​ហ្គឺ​១-០ និង​មាន​១៣​ពិន្ទុ​នៅ​ក្នុង​ដៃ​រួច​ទៅ​ហើយ​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​លោក ស៊ូ វ​ណ្ណា ដែល​ជា​គ្រូ​បង្គោល​បាន​លើក​ឡើង​ថា ថ្វី​ត្បិត​ការ​ប្រកួត​ទាំង​៥​លើក​មកនេះ​ភ្នំពេញ​ក្រោ​ន​មិន​ទាន់​របូត​បាត់​១​គ្រាប់​ណា​ក៏​ដោយ ប៉ុន្តែ​ខ្សែការពារ​របស់​លោក​ធ្វើ​បាន​ល្អ​ត្រឹមតែ​៨០​ទៅ​៩០​ភាគរយ​ប៉ុណ្ណោះ​មិន​ទាន់​បាន​ល្អ​១០០​ភាគរយ​នោះ​ទេ​។

លោក​បាន​លើក​ឡើង​ទៀត​ថា​៖«​និយាយ​ទៅ​តាំងពី​ចាប់ផ្ដើម​រដូវ​កាល​ប្រកួត​រហូត​មក​ទល់​ពេល​នេះ ប្រព័ន្ធ​ការពារ​របស់​យើង​ធ្វើ​ពុំ​ទាន់​បាន​ល្អ​ប៉ុន្មាន​នោះ​ទេ អ៊ីចឹង​យើង​ត្រូវ​កែកុន​កីឡាករ​យើង​មួយ​ចំនួន ដើម្បី​ឱ្យ​គាត់​បាន​យល់ ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​ការពារ​»​។ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​កាល ពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ ក្រុម​ភ្ញៀវ​មិន​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​បាន​ទេ ដោយ សារ​តែ​មានការ​រំខាន​ពី​ខ្សែការពារ​របស់​ក្រុម​ម្ចាស់ផ្ទះ​ជា​ញឹកញាប់ ។

ក្រុម​ភ្នំពេញ​ក្រោ​ន​លេង​វាយបក​វិញ​រហូត​រកបាន​១​គ្រាប់​នៅ​នាទី​ទី​៥៦​ដោយ​កីឡាករ​Paulo Victor​។ លោក​បាន​លើក​ឡើង​ទៀត​ថា មិន​ត្រឹមតែ​ប្រព័ន្ធ​ការពារ​ប៉ុណ្ណោះ​ទេ​ដែល​មិន​ទាន់​ធ្វើ​បាន​ល្អ សូ​ម្បី​តែ​តំបន់​បម្រើ​នៅ​មិន​ទាន់​បាន​ល្អ​ដូច​គ្នា គឺ​មាន ចន្លោះ​ប្រហោង​ច្រើន ដូច្នេះ​ត្រូវ​កែសម្រួល​បន្ថែម​ទៀត ។

សម្រាប់​ការ​ប្រកួត​៥​លើក​មកនេះ​ក្រុម​ភ្នំពេញ​ក្រោ​ន​ឈ្នះ​៤​ប្រកួត ស្មើ​១​ប្រកួត មាន​១៣​ពិន្ទុ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ឈរ​នៅ​លេខ​រៀង​ទី​២ ដោយ​ប្រកួត​៥​លើក​ឈ្នះ​៤​ស្មើ​១​មាន​១៣​ពិន្ទុ​ដូច​គ្នា​តែ​ចាញ់​គ្រាប់​សំណល់​ភ្នំពេញ​ក្រោ​ន ខណៈ​វិសាខា​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​ប្រកួត​៥​លើក ឈ្នះ​៣ ចាញ់​២​ប្រកួត​មាន​៩​ពិន្ទុ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ