ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិលវល់​កណ្តាលទន្លេ​ ​ព្រោះ​វៀត​ណាម​​មិន​ឱ្យ​ចូល​ចត បារម្ភ​ជំងឺ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​បញ្ជា​បន្ទាន់​មួយ​ ទៅ​កាន់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​បញ្ជា​បន្ទាន់​មួយ​ ទៅ​កាន់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ឱ្យ​ចេញ​អន្តរាគមន៍​ជួយ​នាវា​ទេសចរណ៍ដែល​ចុះបញ្ជី​នៅ​កម្ពុជា​៤​គ្រឿង កំពុង​ជាប់​វិលវល់​នៅ​ដែនទឹក​ក្នុង​ប្រទេស​វៀតណាម បន្ទាប់​ពី​អាជ្ញាធរ​វៀតណាមមិន​ឱ្យ​ចូល​ចត ​ព្រោះ​បារម្ភ​ជំងឺ​កូ​វី​ដ​-១៩ (COVID-19) ។ ការ​ដាក់​បញ្ជា​ឱ្យ​ចេញ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​នាវា​ទាំង​៤​គ្រឿង បាន​កើតឡើង​បន្ទាប់​ពី​ម្ចាស់​នាវា​នេះ បាន​ស្នើ​ដោយ​ផ្ទាល់​ទៅ​កាន់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី តាម​រយៈ​ទំព័រ Facebook របស់​សម្តេច ។

លោក ផា​ន សុ​បិ​ន្ត ម្ចាស់​នាវា​ទេសចរណ៍បាន​សរសេរ​រៀបរាប់​លើ​ទំព័រ Facebook របស់​ខ្លួន ​កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ថា​ នាវា​របស់​លោក​ចំនួន​៤​គ្រឿង ដែល​ជានា​វា​ចុះបញ្ជី​នៅ​ប្រទេស​កម្ពុជា បាន​ដឹក​ភ្ញៀវ​ពី​ខេត្តសៀមរាប ទៅ​កាន់​ប្រទេស​វៀតណាម ត្រូវ​បាន​ជាប់​គាំង​នៅ​កណ្តាលទន្លេ​ក្នុង​ប្រទេស​វៀតណាម ដោយសារ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឱ្យ​នាវា​ចូល​មក​ដាក់​ភ្ញៀវ​នោះ​ឡើយ ។ លោក សុ​បិ​ន្ត បន្ត​ថា លើ​នាវា​នោះ​ មាន​នាវិក​សរុប​៩០​នាក់ និង​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ជាង​៦០​នាក់ ។ ការ​ដែល​វៀតណាម មិន​អនុញ្ញាត​ឱ្យ​ចូល​ចត​នេះ​ធ្វើ​ឱ្យ​នាវា​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ប្រេង​និង​អាហារ​ហូប​ចុក​លើ​នាវា​ផង​ដែរ ។

លោក ផា​ន សុ​បិ​ន្ត បាន​សុំ​ដល់​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍ ដើម្បី​បើកផ្លូវ​នៅ​ក្អម​សំណរ​ដើម្បី​ឱ្យ​នាវា​ទាំង​៤​នេះ បាន​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ ព្រោះថា​កម្ពុជា​ក៏​បាន​ប្រកាស​ពី​ការ​បិទ​ច្រក​នាវា​ទេសចរណ៍​ចេញចូល​តាម​ច្រក​ទ្វារ​ក្អម​សំណរ​រួច​ហើយ​ផង​ដែរ ។ បន្ទាប់​ពី​នាវា​ទេសចរណ៍​ពី​ប្រទេស​វៀតណាម​ដែល​ចូល​ចត​នៅ​ខេត្តកំពង់ចាម​ត្រូវ​បាន​រក​ឃើញ​ជនជាតិ​អង់គ្លេស​៣​នាក់​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ និង​ជាង​៦០​នាក់​ទៀត​ត្រូវធ្វើ​ចត្ត​ឡី​ស័ក​១៤​ថ្ងៃ នៅ​ក្រុង​កំពង់ចាម ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ត្រូវ​បាន​អង្គភាព​ព័ត៌មានមួយ​ដកស្រង់​សម្តី​ថា សម្តេច​តេ​ជោ​បាន​បញ្ជា​ទៅ​លោក​ហើយ​កាលពី​យប់​ថ្ងៃ​ទី​១៥ មីនា លោក​ក៏​បាន​ធ្វើការ​ទាំង​យប់​ផង​ដែរ ។ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា មក​ដល់​ពេល​នេះ​ខាង​នាវា ក៏​ដូច​ជា​ក្រសួង​កំពុង​សម្របសម្រួល​សុំ​ចូល​ចត​នៅ​ក្នុង​ប្រទេស​វៀតណាម តែបើ​វៀតណាម​នៅ​តែ​មិន​អនុញ្ញាត​ទៀត គឺ​រាជរដ្ឋាភិបាល​នឹង​អនុញ្ញាត​ឱ្យ​នាវា​ទាំង​៤​គ្រឿង​ត្រឡប់​មក​វិញ ដោយ​ត្រូវ​សំចត​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ ដើម្បី​ត្រួតពិនិត្យ​សុខភាព​ជា​មុន​សិន ។ ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា អ្នកទេសចរ​លើ​នាវា​មិន​មាន​បញ្ហា​សុខភាព​ទេ នឹង​ត្រូវ​ដឹក​ជញ្ជូន​ពួក​គាត់​ចូល​មក​រាជធានី​ភ្នំពេញ ។

ប្រទេស​វៀតណាម​មិន​ឱ្យ​ចូល​ចត​ទេ ខ្លាច​កូ​វី​ដ​-19
នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នាវា​ទេសចរណ៍​ខ្មែរ​ទាំង​៤​គ្រឿង ដែល​វៀតណាម មិន​ឱ្យ​ចូល​ចត​នោះ បាន​ត្រឡប់​មក​ដល់​ច្រក​ទ្វារ​ក្អម​សំណរ ដែល​ស្ថិត​ក្នុងស្រុក​លើក​ដែក ខេត្តកណ្តាល នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​១៦ មីនា​នេះ ។ បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល នាវា​ទេ​ចរណ៍​ទាំង​៤​គ្រឿង​នេះ ពេល​មក​ដល់​ច្រក​ក្អម​សំណរ មិន​ទាន់​អនុញ្ញាត​ឱ្យ​ចូល​ច្រាំង​ភ្លាម​ទេ គឺ​ទុក​នៅ​ចម្ងាយ​ប្រមាណ​ពីរ​គីឡូម៉ែត្រ​ពី​ច្រាំង ។លោក​ថា ក្រៅពី​នាវា​ទេសចរណ៍​៤​គ្រឿង​ដែល​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​នោះ នៅ​ច្រក​ក្អម​សំណរ​បច្ចុប្បន្ន​នេះ​កំពុង​មាន​នាវា​ទេ​ចរណ៍​មួយ​គ្រឿង​ផ្សេង​ទៀត​កំពុង​ចត​នៅ​ទីនោះ​ផង​ដែរ ។

លោក ស៊ុន ចាន់​ថុ​ល បាន​អះអាង​ថា ក្នុង​ចំណោម​នាវា​ទេសចរណ៍​ទាំង​៥​គ្រឿង ដែល​នឹង​ត្រូវ​ចត​នៅ​ច្រក​ច្រក​ក្អម​សំណរ​នេះ មួយ​គ្រឿង​កំពុង​ចត​នៅ​ច្រក​ក្អម​សំណរ​រួច​ហើយ នាវា​៣​គ្រឿង​មាន​អ្នកទេសចរ ។ ដោយឡែក​នាវា​ពីរ​គ្រឿង​ទៀត​មាន​តែ​អ្នកបម្រើ​ការងារ​លើ​នាវា និង​នាវិក មិន​មាន​អ្នកទេសចរ​នោះ​ឡើយ។

លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ទៀត​ថា នាវា​ទាំង​៥​គ្រឿង​ផ្ទុក​មនុស្ស​សរុប​២០០​នាក់ ក្នុង​នោះ​អ្នកទេសចរ៧៧​នាក់ អ្នកបម្រើ​ការងារ និង​នាវិក​១២៣​នាក់ ។ សូម​បញ្ជាក់​ថា ការ​វិល​ត្រឡប់​របស់​ទេសចរណ៍​ចំនួន​៤​គ្រឿង មក​ច្រក​ក្អម​សំណរ​វិញ​នេះ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រទេស​វៀតណាម មិន​អនុញ្ញាត​ឱ្យ​ចូល​ចត​ដាក់ភ្ញៀវ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ