ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ Valencia រក​ឃើញ​៤​ករណី​បន្ថែម​ទៀត ដែល​ផ្ទុក​វីរុស Covid-19

4 ឆ្នាំ មុន

ក្លិប​បាល់ទាត់ Valencia បាន​បង្ហើប​ឱ្យ​ដឹង​ថា មនុស្ស​មិន​តិច​ជាង​៩​នាក់​ដែល​មាន​ទាំង​កីឡាករ និង​បុគ្គលិក​របស់​ក្លិប បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19​។ សូម​រំលឹក​ជូន​ថា​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​ក្លិប Valencia ទើបតែ​បាន​ប្រកាស​រក​ឃើញ​កីឡាករ…

ក្លិប​បាល់ទាត់ Valencia បាន​បង្ហើប​ឱ្យ​ដឹង​ថា មនុស្ស​មិន​តិច​ជាង​៩​នាក់​ដែល​មាន​ទាំង​កីឡាករ និង​បុគ្គលិក​របស់​ក្លិប បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19​។

សូម​រំលឹក​ជូន​ថា​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​ក្លិប Valencia ទើបតែ​បាន​ប្រកាស​រក​ឃើញ​កីឡាករ និង​បុគ្គលិក​ចំនួន​៥​នាក់ ដែល​មាន​ផ្ទុក​វីរុស Covid-19 ក្នុង​ក្លិប​នេះ ក្នុង​នោះ​រួម​មាន​ទាំង​កីឡាករ Ezequiel Garay , Eliaquim Mangala និង​កីឡាករ Jose Gaya​។

ឥឡូវនេះ​ក្លិប Valencia បាន​បញ្ជាក់​ថា​មាន​៤​ករណី​ទៀត ដែល​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19 ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ក្លិប Valencia បាន​ប្រកាស​ថា «​ការ​ធ្វើតេស្ត​ជា​ច្រើន​ទៀត ដើម្បី​ស្វែងរក​អ្នកមាន​វីរុស Covid-19 ក្នុង​ចំណោម​បុគ្គលិក​គ្រូបង្វឹក និង​កីឡាករ បាន​ទទួលលទ្ធផល​ត្រលប់​មក​វិញ​គឺ វិជ្ជមាន​» ។

«​ករណី​រក​ឃើញ រួម​ទាំង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​ទទួល​ការ​វាយតម្លៃ​ពី​ផ្នែក​វេជ្ជសាស្ត្រ និង​អនុវត្ត​ផែនការ​បណ្តុះបណ្តាល​ដែល​បាន​គ្រោងទុក​របស់​ក្លិប​» ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ