មហាសេដ្ឋីដែលមិនចូលចិត្តចាយលុយប្រាប់ពីមូលហេតុទិញនាឡិកា
លោកមហាសេដ្ឋី ក្រាហាម ស្ទីផិន (Graham Stephan) បានទទួលស្គាល់ថា លោកជាមនុស្សដែលរិះលុយខ្លាំងជាងគេលើលោកនេះ ។ លោកជាតារា YouTube…
លោកមហាសេដ្ឋី ក្រាហាម ស្ទីផិន (Graham Stephan) បានទទួលស្គាល់ថា លោកជាមនុស្សដែលរិះលុយខ្លាំងជាងគេលើលោកនេះ ។ លោកជាតារា YouTube…
លោកមហាសេដ្ឋី ក្រាហាម ស្ទីផិន (Graham Stephan) បានទទួលស្គាល់ថា លោកជាមនុស្សដែលរិះលុយខ្លាំងជាងគេលើលោកនេះ ។ លោកជាតារា YouTube និងវិនិយោគិនលើអចលនទ្រព្យអាយុ ២៩ឆ្នាំមួយរូប ដែលរកចំណូលបានប្រមាណ២២០,០០០ដុល្លារក្នុងមួយខែ ប៉ុន្តែនៅតែមិនព្រមចាយវាយលុយលើសម្ភារមួយចំនួនដូចជាកាហ្វេ និងសម្លៀកបំពាក់ប្រេនៗ ។
លោកបានប្រាប់មកថា លោកសន្សំប្រមាណ៩៩%នៃប្រាក់ចំណូលរបស់លោកទៅហើយ ខណៈដែលអះអាងថាលោកចូលចិត្តការសន្សំលុយ និងការប្រើប្រាស់លុយដើម្បីរកចំណូលបន្ថែមឲ្យមកលោក ។ ប៉ុន្តែមានសម្ភារមួយដែលមានតម្លៃថ្លៃជាងគេសម្រាប់លោកនោះ គឺនាឡិកាមួយ Zenith El Primero A386 ឆ្នាំ 1969 ដែលលោកទើបតែបានទិញក្នុងពេលថ្មីៗនេះ ហើយវាមានតម្លៃ១៩,៧០០ដុល្លារ ។ វាក៏ជានាឡិកាដែលលោកធ្លាប់ទទួលបានពីលោកតារបស់លោកផងដែរ ។
លោក ស្ទីផិន បាននិយាយប្រាប់ដល់សារព័ត៌មានថា លោកតារបស់លោកទទួលបាននាឡិកាខាងលើជាអំណោយព្រោះពេលនោះលោកបានធ្វើការជាមួយនឹង Zenith ប៉ុន្តែលោកតារបស់លោកមិនដែលពាក់វាទេ ហើយលោកបានដាក់វាទុកក្នុងប្រអប់ទុករហូតដល់ ៤០ឆ្នាំ ។ ពេលដែលលោកតារបស់លោកបានទទួលមរណភាពហើយ មានមនុស្សច្រឡំបោះនាឡិកានោះចោលព្រោះវាចាស់និងខូចបាត់ ។
មុនពេលវាត្រូវបានបោះចោល លោក ស្ទីផិន បានរកឃើញវាហើយក៏យកវាទុកព្រោះគិតថាវាមានរូបរាងស្អាត ។ មិនយូរប៉ុន្មាន លោកបានស្រាវជ្រាវបន្ថែមលើនាឡិកានេះ និងប្រទះឃើញថាវាមានប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍ ។ កាលពីឆ្នាំមុន ក្រុមហ៊ុន Zenith បានលក់នាឡិកាខាងលើក្នុងកម្មវិធីខួបគំរប់ ៥០ឆ្នាំរបស់នាឡិកានេះ ហើយពួកគេមានតែ ៥០គ្រឿងក្នុងស្តុកទេ ។ ជាលទ្ធផល លោក ស្ទីផិន បានទិញនាឡិកាចុងក្រោយដែលមានតម្លៃ ១៩,៧០០ដុល្លារ ។
លោកបានបន្តថា «វាប្រាកដជាអ្វីដែលថ្លៃជាងគេដែលខ្ញុំបានទិញមកហើយ ប៉ុន្តែសម្រាប់នាឡិកាគឺមាននាឡិកាជាច្រើនដែលជាការវិនិយោគដ៏ល្អ ហើយនាឡិកាភាគច្រើនអាចរក្សាតម្លៃបានយូរផងដែរ» ៕
ចែករំលែកព័តមាននេះ