ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​​​បារម្ភ​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​

4 ឆ្នាំ មុន

ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​រឹង​មាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​។ ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិនដឹង​ទេ​ថា​ទម្លាប់​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ទាំងនោះ ៖ ១. ជក់បារី ៖…

ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​រឹង​មាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​។ ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិនដឹង​ទេ​ថា​ទម្លាប់​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ទាំងនោះ ៖

១. ជក់បារី ៖ មិន​ចាំបាច់​តែ​ជក់​ផ្ទាល់​តែ​ម្ដងនោះ​ទេ​ត្រឹម​ការ​ហិត​ផ្សែង​បារី​ពី​អ្នក​ផ្សេង​ក៏​អាច​បណ្ដាល​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ផង​ដែរ​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ចុះ​ខ្សោយ​។ នីកូទីន​ជា​សារធាតុ​គីមី​គ្រោះថ្នាក់​បំផុត​មួយ​ចំពោះ​សុខភាព​ក្នុង​ចំណោម​សារធាតុ​គីមី​ច្រើន​ជាង ៤ ពាន់​ប្រភេទ​ដែល​អ្នក​ជក់បារី​បាន​ស្រូប​ចូល​។ ការ​ស្រូប​យក​នូវ​សារធាតុ​នេះ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​ប្រភេទ រួម​បញ្ចូល​ទាំង ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ ជំងឺហឺត និង​ជំងឺមហារីក​សួត​។

២. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក ៖ ការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​ពី ១ កែវ​សម្រាប់​នារី​និង ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​។

៣. គេង​មិន​គ្រប់គ្រាន់ ៖ ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ងាយ​នឹង​ចុះ​ខ្សោយ​ណាស់​ប្រសិនបើ​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ ឬ​តិច​ជាង ៨ ម៉ោង​ក្នុង​មួយ​យប់​។ ប្រសិនបើ​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ជា​ប្រចាំ​នោះ​អ្នក​ប្រាកដជា​សម្គាល់​ឃើញ​ថា​ខ្លួនឯង​ងាយ​នឹង​កើត​ជំងឺ​ផ្ដាសាយ​។ នេះ​ក៏​ព្រោះតែ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ចាប់ផ្ដើម​ចុះ​ខ្សោយ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចៀស​ផុត​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ ចូរ​ព្យាយាម​គេង​ឱ្យ​បាន​ស្កប់​គ្រប់គ្រាន់​។

៤. ស្ត្រេ​ស​ខ្លាំង​ពេក​រយៈពេល​យូរ ៖ ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ពេក​ក៏​ជះ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ដែល​ធ្វើ​ឱ្យ​អ្នក​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ​ផង​ដែរ​។ នៅ​ពេល​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ខួរក្បាល​នឹង​ផលិត​អ័រម៉ូន​ស្ត្រេ​ស cortisol កាន់តែ​ច្រើន​ឡើង​ដែល​ជះ​ឥទ្ធិពល​ដល់​មុខ​ងាយ​នៃ​កោសិកា T ចាំបាច់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​រោគ​ឆ្លង​។

៥. មិន​ធ្វើ​លំ​ហាត់ប្រាណ ៖ ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​រក្សា​សុខ​ភាព​រាង​កាយ​ល្អ​ប្រសើរ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ឬ​កាឡូរី​ដែល​លើស​ចេញពី​រាង​កាយ​ឡើយ ប៉ុន្តែ​ក៏​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទប់ស្កាត់​បញ្ហា​សុខភាព​ផ្សេង​ៗ​ផង​ដែរ​។

៦. ទទួលទាន​ស្ករ​ច្រើន​ពេក ៖ ជាតិ​ស្ករ​បន្ថយ​សមត្ថភាព​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ហើយ​វា​ថែម​ទាំង​ជំនួស​វីតាមីន​សេ​ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាង​កាយ​ចេញ​ទៀត​។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​បន្ទាប់​ពី​ទទួលទាន​ស្ករ មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ត្រូវ​ថយ​ចុះ​ប្រមាណ ៤០ ភាគរយ​ឯណោះ​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ ហើយ​បង្កើន​ការ​ទទួលទាន​វីតាមីន C ជំនួស​វិញ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ