យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការបារម្ភថាការប្រើក្រដាសអាលុយមីញ៉ូម រុំអាហារអាចបង្កជាជំងឺមហារីក គឺជាការយល់ច្រឡំមួយប៉ុណ្ណោះ ព្រោះរហូតមកដល់ពេលនេះ មិនទាន់មានការសិក្សាវិទ្យាសាស្ត្រណាមួយបញ្ជាក់ថាវាមានទំនាក់ទំនងនឹងជំងឺមហារីកឡើយ។
ផ្ទុយទៅវិញ ក្រដាសអាលុយមីញ៉ូមគឺជាឧបករណ៍ផ្ទះបាយដ៏មានប្រយោជន៍ និងមានសុវត្ថិភាពខ្ពស់ក្នុងការចម្អិន ឬរក្សាទុកអាហារឱ្យមានរសជាតិឆ្ងាញ់ ជាពិសេសវាជួយឱ្យការចម្អិនក្នុងម៉ាស៊ីនបំពងខ្យល់ កាន់តែងាយស្រួល និងមិនបារម្ភរឿងជាប់ខ្លាញ់ច្រើន។
ទោះបីជាវាមានសុវត្ថិភាពក៏ដោយ លោកអ្នកត្រូវចងចាំនូវបម្រាមសំខាន់បំផុតមួយគឺ “ហាមប្រើក្រដាសអាលុយមីញ៉ូមក្នុងម៉ាស៊ីនជាដាច់ខាត”។ មូលហេតុគឺដោយសារជាតិលោហៈប្រតិកម្មជាមួយរលកអគ្គិសនីក្នុងម៉ាស៊ីន ដែលអាចបណ្ដាលឱ្យឆាបឆេះ ឬផ្ទុះឡើងបង្កជាគ្រោះថ្នាក់ខ្លាំង។ ចំពោះការប្រើប្រាស់ក្នុងម៉ាស៊ីនបំពងខ្យល់វិញ លោកអ្នកគួរលាបប៊ឺ ឬប្រេងស្ដើងៗលើក្រដាសដើម្បីការពារកុំឱ្យអាហារស្អិតជាប់។
សរុបមក លោកអ្នកអាចបន្តប្រើប្រាស់វាដោយទំនុកចិត្តក្នុងការរុំត្រីដុត ឬសាច់អាំងបានយ៉ាងសប្បាយចិត្ត ប៉ុន្តែត្រូវប្រើប្រាស់វាឱ្យចំគោលដៅ និងត្រឹមត្រូវតាមបច្ចេកទេស៕
ចែករំលែកព័តមាននេះ