ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អយ​ស្ទ័​រ ឆៅ និង ឆ្អិន​៖ តើ​មួយ​ណា​ជា​ជម្រើស​មាស​សម្រាប់​សុខភាព​បុរស និង​ស្ត្រី?

1 នាទី មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស អយ​ស្ទ័​រ​គឺជា «​កំពូល​អាហារ​» ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣ និង​ជា​ពិសេស​គឺ​ជាតិ​ស័ង្កសី (Zinc) ដែល​មាន​កម្រិត​ខ្ពស់​ជាង​អាហារ​ផ្សេង​ៗ​ពី ៦ ទៅ…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស អយ​ស្ទ័​រ​គឺជា «​កំពូល​អាហារ​» ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣ និង​ជា​ពិសេស​គឺ​ជាតិ​ស័ង្កសី (Zinc) ដែល​មាន​កម្រិត​ខ្ពស់​ជាង​អាហារ​ផ្សេង​ៗ​ពី ៦ ទៅ ១០ ដង​។

ជាតិ​ស័ង្កសី​នេះ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ប្រព័ន្ធ​បន្ត​ពូជ​បុរស ជួយ​តុល្យភាព​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​បង្កើន​គុណភាព​មេជី​វិត​។ ទោះបីជា​មាន​ជំនឿ​ថា​ការ​ញ៉ាំ​ឆៅ​ផ្ដល់​ជីវជាតិ​ច្រើន​ជាង​ក៏​ដោយ ប៉ុន្តែ​តាម​ការ​ពិត​ទៅ ការ​ញ៉ាំ​ឆ្អិន​មិន​បាន​ធ្វើ​ឱ្យ​បាត់បង់​សារធាតុចិញ្ចឹម​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ហើយ​ថែម​ទាំង​ជា​ជម្រើស​ដែល​មាន​សុវត្ថិភាព​បំផុត​ទៀត​ផង​។

ដោយសារ​អយ​ស្ទ័​រ​រស់នៅ​បាតសមុទ្រ វា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ផ្ទុក​បាក់តេរី និង​មេរោគ​ពី​បរិស្ថាន​កខ្វក់​។ ការ​ញ៉ាំ​ឆៅ​អាច​បណ្ដាល​ឱ្យ​ពុល​អាហារ ឬ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ចូល​ក្នុង​រាង​កាយ​។ មុន​នឹង​យក​មក​ចម្អិន លោក​អ្នក​គួរ​ត្រាំ​វា​ក្នុង​ទឹក​ស្អាត ឬ​ទឹកអំបិល​ប្រហែល ៣ ម៉ោង​ដើម្បី​ជម្រះ​ភាព​កខ្វក់ និង​ភក់​ចេញ​។ លើស​ពី​នេះ ការ​ញ៉ាំ​អយ​ស្ទ័​រ​ច្រើន​ហួសប្រមាណ​ក៏​មិនល្អ​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​លើស​ជាតិ​ស័ង្កសី ដែល​បង្ក​ឱ្យ​មាន​អាកា​រៈ​ចង់​ក្អួត ឈឺពោះ រាក​និង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាង​កាយ​។ ចំណែកឯ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​នៅ​ក្នុង​វា ក៏​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង និង​លើសឈាម​ផង​ដែរ ប្រសិនបើ​ញ៉ាំ​ញឹកញាប់​ពេក​។

សរុប​មក ការ​ញ៉ាំ​អយ​ស្ទ័​រដែ​ល​ចម្អិន​ឆ្អិន​ល្អ គឺជា​ជម្រើស​ដ៏​វៃឆ្លាត​បំផុត ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ពេញលេញ​ដោយ​មិន​ចាំបាច់​ប្រឈម​នឹង​គ្រោះថ្នាក់​មេរោគ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ