ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​ស្វី​ស​ម្នាក់​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

សហព័ន្ធ​បាល់ទាត់​ប្រទេស​ស្វី​សបាន​ប្រកាស​ថា លោក Dominique Blanc អាយុ៧០​ឆ្នាំ​ បាន​ទទួលលទ្ធផល​នៃ​ការ​ធ្វើតេស្ត​មួយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដោយ​បាន​បញ្ជាក់​ថា​ លោក​មាន​ផ្ទុក​រី​រុស Covid-19 បច្ចុប្បន្ន​រូប​លោក​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​។…

សហព័ន្ធ​បាល់ទាត់​ប្រទេស​ស្វី​សបាន​ប្រកាស​ថា លោក Dominique Blanc អាយុ៧០​ឆ្នាំ​ បាន​ទទួលលទ្ធផល​នៃ​ការ​ធ្វើតេស្ត​មួយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដោយ​បាន​បញ្ជាក់​ថា​ លោក​មាន​ផ្ទុក​រី​រុស Covid-19 បច្ចុប្បន្ន​រូប​លោក​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​។

លោក Blanc បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញ​ដោយ​សហព័ន្ធ​ថា «​ខ្ញុំ​មាន​អារម្មណ៍ល្អ​ណាស់​ឥឡូវនេះ ហើយ​មាន​តែ​រោគ​សញ្ញា​ផ្តាសាយ​បន្តិចបន្តួច​ប៉ុណ្ណោះ​»​។

សហព័ន្ធ​បាន​និយាយ​ថា ទីស្នាក់ការ​កណ្តាល​បាល់ទាត់​ស្វី​ស​នៅ​ទីក្រុង​ប៊ែ​ន ត្រូវ​បាន​បិទ ហើយ​បុគ្គលិក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក Blanc ថ្មី​ៗ​នេះ នឹង​ត្រូវ​ទទួល​ការ​ធ្វើតេស្ត​ពី​ក្រុម​គ្រូពេទ្យ​។

លោក Blanc ក៏​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ស្ថាប័ន​បាល់ទាត់​អ៊ឺ​រ៉ុ​ប​កាល​នៅ​ថ្ងៃ​ទី​៣ ខែមីនា​កន្លង​ទៅ និង​បាន​លើក​ឡើង​ពី​បញ្ហា​នៃ​ផលវិបាក សម្រាប់​ការ​ពន្យារពេល​ការ​ប្រកួត​បាល់ទាត់​ក្នុង​ប្រទេស​ស្វី​ស ជាមួយ​មេដឹកនាំ​មក​ពី​៥៥​ប្រទេស​ជា​សមាជិក​ផង​ដែរ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ