ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន កំពុង​ប្រកាស​​ស្វែងរក​សាច់ញាតិ​​

4 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរសម្នាក់​ជិះ​ម៉ូតូ​ពេល​យប់​​ដួល​ខ្លួនឯង​រង​របួសធ្ងន់ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយបានបាត់បង់ជីវិត ​​នគរបាល​កំពុង​ប្រកាស​រក​សាច់ញាតិ​របស់ជនរងគ្រោះរូបនេះ ​ហេតុការណ៍​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១រំលង​អធ្រាត្រ​​​ថ្ងៃ​ទី​១៦ ​មីនា ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ បុរសម្នាក់​ជិះ​ម៉ូតូ​ពេល​យប់​​ដួល​ខ្លួនឯង​រង​របួសធ្ងន់ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយបានបាត់បង់ជីវិត ​​នគរបាល​កំពុង​ប្រកាស​រក​សាច់ញាតិ​របស់ជនរងគ្រោះរូបនេះ ​ហេតុការណ៍​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១រំលង​អធ្រាត្រ​​​ថ្ងៃ​ទី​១៦ ​មីនា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ប្រភព​បន្ត​ថា​ រហូត​មកទល់ម៉ោងជាង១រសៀលថ្ងៃដដែល​នេះ ​ជនរងគ្រោះ​គឺនៅ​​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណដដែល ​។ ដូច្នេះ ប្រសិនបើ​បងប្អូន​ណា​ស្គាល់​អត្តសញ្ញាណ ឬ​សាច់ញាតិ​ សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ប្រចាំ​បញ្ជា​២៤-២៤​ម៉ោង​របស់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដែល​មាន​លេខ 0977780 004 ៕​

អត្ថបទសរសេរ ដោយ