​ក្រុម Gremio នាំ​គ្នា​ពាក់​ម៉ាស់​ចូលទី​លានបង្ហាញ​ការ​មិន​ពេញចិត្ត​​ក្នុងការប្រកួត (​មាន​​វី​ដេ​អូ​)


កីឡាករ​មក​ពី​ក្លិប​ប្រេ​ស៊ី​ល Gremio បាន​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​ក្នុង​ទីលាន​ប្រកួត​កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​នឹង​ការ​ប្រកួត​បាល់ទាត់ ខណៈ​ដែល​មានការ​ភ័យ​ខ្លាច​ចំពោះ​វីរុស Covid-19 ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​តំបន់​អា​មេ​រិ​ក​ខាងត្បូង​។

ក្រុម​កីឡាករ​ទាំងអស់​របស់​ក្រុម Gremio បាន​ដើរ​ចូល​ទីលាន​ប្រកួត​ដោយ​មាន​ពាក់​ម៉ាស់​គ្រប់​គ្នា មុន​ពេល​ការ​ប្រកួត​ទល់​នឹង​ក្រុម Sao Luiz ។ ក្នុង​ការ​ប្រកួត​ពាន Gaucho State Championship ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Arena do Grêmio គឺ​គ្មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ឡើយ​។ ជា​លទ្ធផល​ក្រុម Gremio បាន​យកឈ្នះ​លើ​ក្រុម Sao Luiz ដោយ​លទ្ធផល ៣-២​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Paulo Luz នាយក​គ្រប់គ្រង​បាល់ទាត់​របស់​ក្រុម Gremio បាន​និយាយ​ថា «​ការ​ធ្វើ​បែប​នេះ គឺជា​សារ​មួយ​របស់​ពួក​យើង ហើយ​ខ្ញុំ​សង្ឃឹមថា​ពួក​គេ​នឹង​ស្តាប់​។ យើង​សង្ឃឹមថា មនសិការ​ល្អ​នឹង​កើតឡើង​»​។

សូម​បញ្ជាក់​ថា ការ​តវ៉ា​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​កីឡាករ និង​ក្លិប​នៅ​ទូ​ទាំង​តំបន់​អា​មេ​រិ​ក​ខាងត្បូង កំពុង​ចាប់ផ្តើម​ត្អូញត្អែរ និង​មិន​ពេញចិត្ត​ចំពោះ​ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​បាល់ទាត់​ប្រេ​ស៊ី​ល ដែល​បន្ត​ឱ្យ​មានការ​ប្រកួត​បាល់ទាត់​ប៉ុន្តែ​មិន​មាន​អ្នក​ទស្សនា (Closed Doors) ខណៈ​ប្រទេស​ជា​ច្រើន​បាន​ប្រកាស​ផ្អាក​រាល់​សកម្មភាព​បាល់ទាត់​ទាំងអស់ ជា​បណ្តោះអាសន្ន​ ៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ