ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 6 ស្រោបមាស និង​ពេជ្រ​តម្លៃ​ជាង​2​លាន​ដុល្លារ

10 ឆ្នាំ មុន

បន្ទាប់​ពី iPhone 6 លេច​រូបរាង និង​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​មក យោង​តាម​គេហទំព័រ​បច្ចេកវិទ្យា GSMArena ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ច្នៃ​ម៉ូ​ដ​ត្បូង​ពេជ្រ Alexander Amosu នឹង​ស្រោបមាស និង​ពេជ្រ​លើ​ផលិតផល iPhone 6 ទាំង​ពីរ​ប្រភេទ​ចំនួន​៦.១២៧ ការាត់ និង​៥១.២៩ ការាត់​ដោយ​រចនា​លើ​ស្លាក​របស់​ក្រុមហ៊ុន Apple ដែល​មាន​រាង​សណ្ឋាន​ជា​រូប

បន្ទាប់​ពី iPhone 6 លេច​រូបរាង និង​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​មក យោង​តាម​គេហទំព័រ​បច្ចេកវិទ្យា GSMArena ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ច្នៃ​ម៉ូ​ដ​ត្បូង​ពេជ្រ Alexander Amosu នឹង​ស្រោបមាស និង​ពេជ្រ​លើ​ផលិតផល iPhone 6 ទាំង​ពីរ​ប្រភេទ​ចំនួន​៦.១២៧ ការាត់ និង​៥១.២៩ ការាត់​ដោយ​រចនា​លើ​ស្លាក​របស់​ក្រុមហ៊ុន Apple ដែល​មាន​រាង​សណ្ឋាន​ជា​រូប​ផ្លែ​ប៉ោម មាន​តម្លៃ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក ។

លក្ខណៈ​ពិសេស​របស់ iPhone 6 គឺ​មាន​ទំហំ​អេ​ក្រង់​៤.៧​អ៊ី​ញ និង​៥.៥​អ៊ី​ញ ។ កម្រិត​ពន្លឺ​៧៥០​គុណ​នឹង​១៣៣៤​ភិ​ច​សែ​៊​ល​លើ​ទំហំ​អេ​ក្រង់ ៤.៧​អ៊ី​ញ និង​១០៨០ គុណ​នឹង​១៩២០ ភិ​ច​សែ​៊​ល បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់ LED-backlit IPS LCD ។ iPhone 6 ធន់​នឹង​ការ​ធ្លាក់​បែក និង​ជ្រាប​ទឹក​ដោយសារ​តែ​មាន​សារធាតុ​ត្បូង​កណ្តៀង​លាយ​បញ្ចូល​ជាមួយ​អេ​ក្រង់​ការពារ​យ៉ាង​មាន​ប្រសិទ្ធ ភាព ។ CPU Dual-core មាន​ល្បឿន​ប្រើប្រាស់ ១.៤​ជី​ហ្គា​ហឺត ។ RAM មាន​ទំហំ ១៦,៦៤ និង​១២៨​ជី​ហ្គា​បៃ ។ កា​មេ​រា​៉​មុខ​មាន​ទំហំ​១.២​មេ​ហ្គា​ភិ​ច​សែ​៊​ល កា​មេ​រា​៉​ក្រោយ​មាន​ទំហំ​៨​មេ​ហ្គា​ភិ​ច​សែ​៊​ល​មាន​ពន្លឺ LED Flash ។

iPhone 6 ដំណើរការ​ដោយ​ប្រព័ន្ធ iOS8  និង​ភ្ជាប់​ដោយ​បន្ទះ Chip A8 ។ លើស​ពី​នេះ​ទៅ​ទៀត​វា​មានកម្ម​វិធី​ស្គែ​ន​ម្រាមដៃ​ដែល​ជា​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ពី​ការ​លួច ឬ​បាត់បង់​ណាមួយ ។ កម្រាស់​របស់​វា​គឺ 138.1 x 67 x 6.9 មី​ល្លី​ម៉ែត្រ និង​ទម្ងន់​១២៩​ក្រាម សម្រាប់​អេ​ក្រង់ ៤.៧​អ៊ី​ញ ចំណែក​ទំហំ​អេ​ក្រង់​៥.៥​អ៊ី​ញ 158.1 x 778 x 7.1 មី​ល្លី​ម៉ែត្រ និង​មាន​ទម្ងន់​១៧២​ក្រាម ។ ផលិតផល​ទាំង​ពីរ​ប្រភេទ​រំលេច​ដោយ​ពន្លឺ​ពណ៌​មាស ប្រាក់ និង​ពណ៌​ប្រផេះ ៕