ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ឈើប្រណីតជាង១០សន្លឹក​ជាប់ព្រំប្រទល់ស្រុកស្នួល​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ របរ​រកស៊ី​ឈើ​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា ជាប់​ព្រំប្រទល់​ស្រុក​ស្នួល ខេត្តក្រចេះ ហាក់​មាន​សកម្មភាព​មមាញឹក​ឡើង​វិញ ក្រោយ​ស្ងប់ស្ងាត់​បាន​រយៈពេល​ខ្លី ។ សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣…

ខេត្តមណ្ឌលគិរី ៖ របរ​រកស៊ី​ឈើ​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា ជាប់​ព្រំប្រទល់​ស្រុក​ស្នួល ខេត្តក្រចេះ ហាក់​មាន​សកម្មភាព​មមាញឹក​ឡើង​វិញ ក្រោយ​ស្ងប់ស្ងាត់​បាន​រយៈពេល​ខ្លី ។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ឈូក និង​កម្លាំង​អធិការដ្ឋាន​បាន​បង្ក្រាប​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ តាកែវ ២A-០១២២ មាន​ដឹកឈើ​ប្រណិត​ប្រភេទ​សុ​ក្រំ​ចំនួន​១៣​សន្លឹក ប្រវែង​៣​ម៉ែត្រ ស្ថិត​នៅ​ចំនុច​ផ្លូវកែង​ចូល​ឃុំ ស្រែ​ឈូក ស្ថិត​នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ប៉ុន្តែ​ម្ចាស់​រថយន្ត​បាន​គេចខ្លួន​បាត់ ។

បច្ចុប្បន្ន រថយន្ត និង​ឈើ​ត្រូវ​បាន​ប្រគល់​ជូន​កម្លាំង​ជំនាញ​បរិស្ថាន ប្រចាំ​ស្នាក់​ការ​រ​ហ៊ួ​ត ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដើម្បី​រក្សា​ទុក និង​ចាត់ចែង​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ