រាជធានីភ្នំពេញ ៖ មុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអំពីករណីវិជ្ជមានកូវីដ ១៩ លើបុរសជនជាតិបារាំងវ័យ ៣៥ ឆ្នាំម្នាក់ទៀត ដែលចូលមកកាន់ប្រទេសកម្ពុជាហើយឆ្លងកាត់ប្រទេសសិង្ហបូរី នាំឲ្យករណីវិជ្ជមានកូវីដ ១៩ នៅកម្ពុជា កើនដល់ ៨ ករណីហើយ ។

បើគិតត្រឹមរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាយើងរកឃើញករណីជំងឺ COVID-19 សរុបចំនួន៨ករណី ដែលក្នុងនោះ ៧ករណីលើជនបរទេស និង ១ករណី ជនជាតិខ្មែរ ។
សម្រាប់ ៨ ករណី គឺ ៖

- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ សុខភាពល្អ នៅសៀមរាប
- ៣ ករណី ជនជាតិអង់គ្លេស (ក្នុងស្រី២ករណី ប្រុស១ករណី) ពួកគាត់គ្មានរោគសញ្ញា គួរឱ្យកត់សំគាល់ទេ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ
- ១ករណី ជនជាតិកាណាដា នៅភ្នំពេញ
– ១ករណី ជនជាតិ បែលហស្សិក នៅភ្នំពេញ
- ១ ករណី ជនជាតិបារាំង នៅភ្នំពេញ ។

ក្នុងចំណោម ៨ ករណីនេះ ៧ករណីគាត់ចំលងពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន។ យ៉ាងណាមិញ ប្រទេសកម្ពុជា យើងមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ