ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្ដាយ​មិននៅ កូន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​រាល​ដាល​ដល់​ផ្ទះ​គេ​​ទៀត​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​សង្ស័យ​ផឹកស្រា​ស្រវឹង​ហើយ​ខឹង​នឹង​ម្ដាយ​ទៀត​នោះ​ក៏បាន​ដុត​ផ្ទះ​ខ្លួនឯង បណ្ដាល​ឲ្យ​ឆេះ​ខ្ទេច​តែ​ម្ដង និង​រាលដាល​ឆេះ​ផ្ទះ​១​ខ្នង​ទៀត​ដែល​នៅ​ក្បែរ​គ្នា​នោះ បណ្តាល​ឱ្យ​ឆេះ​អស់​១​ចំហៀង​ផង​ដែរ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នោះ​ទេ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​ថ្ងៃត្រង់​​ថ្ងៃ​ទី​១៣ ខែមីនា…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​សង្ស័យ​ផឹកស្រា​ស្រវឹង​ហើយ​ខឹង​នឹង​ម្ដាយ​ទៀត​នោះ​ក៏បាន​ដុត​ផ្ទះ​ខ្លួនឯង បណ្ដាល​ឲ្យ​ឆេះ​ខ្ទេច​តែ​ម្ដង និង​រាលដាល​ឆេះ​ផ្ទះ​១​ខ្នង​ទៀត​ដែល​នៅ​ក្បែរ​គ្នា​នោះ បណ្តាល​ឱ្យ​ឆេះ​អស់​១​ចំហៀង​ផង​ដែរ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​ថ្ងៃត្រង់​​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ ២០២០ នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើ​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង មាន​ម្ចាស់​ឈ្មោះ ហុ​ក ហាត ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​ចំនួន​៤​នាក់ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ផ្ទះ​មួយ​ខ្នង​ទៀត​ដែល​ជា​ផ្ទះ​បងប្អូន​របស់​ស្ត្រី​រង​គ្រោះ មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ត្រូវ​ភ្លើង​ឆេះ​អស់​មួយ​ចំហៀង ។ រីឯ​កូនប្រុស​ដែល​ជា​ជន​ដៃដល់​ឈ្មោះ​ជៀម ចាន់​នឿ​ន អាយុ​៣៦​ឆ្នាំ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្ដាយ​មិន​បាន​នៅផ្ទះ​នោះ​ទេ ប៉ុន្តែ កូនប្រុស​ដែល​ជា​ជន​ដៃដល់​បាន​នៅផ្ទះ​ម្នាក់ឯង និង​ផឹកស្រា​ស្រវឹង គួប​ផ្សំ​ខឹង​នឹង​ម្តាយ​មិន​នៅផ្ទះ​ផង​នោះ ក៏​បាន​យក​ភ្លើង​ដុត​ផ្ទះ បណ្ដាល​ឱ្យ​ឆេះ​ទាំងស្រុង​តែ​ម្ដង ខណៈនោះ​ដែរ​អណ្តាតភ្លើង​បាន​ឆេះ​រាលដាល​ទៅ​ផ្ទះ​ជិត​គ្នា​មួយ​ខ្នង​ទៀត បណ្តាល​ឱ្យ​ឆេះ​អស់​មួយ​ចំហៀង ។ ក្នុង​ពេល​កើតហេតុ​នោះ រថយន្ត​ពន្លត់​អ​គី្គ​ភ័យ​មិន​អាច​ចុះ​ទៅ​ជួយ​បាន​ទេ ព្រោះ​ផ្ទះ​កើតហេតុ​នៅ​ម្ខាង​ទន្លេ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ ទើប​ផ្ទះ​មួយ​ខ្នង​ទៀត​ត្រូវ​ភ្លើង​ឆេះ​អស់​មួយ​ចំហៀង​ប៉ុណ្ណោះ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ដោយសារ​តែ​ជន​ដៃដល់​មាន​ជំងឺសរសៃប្រសាទ និង​មាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ ព្រម​ជាមួយនឹង​ការ​ធានា​របស់​ម្ដាយ​និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​ទី​២ ដែល​ភ្លើង​ឆេះ​ផ្ទះ​អស់​មួយ​ចំហៀង​ជា​បងប្អូន​នឹង​គ្នា​ផង​នោះ ទើប​សមត្ថកិច្ច​បាន ឲ្យ​ជន​ដៃដល់​ត្រឡប់​ទៅ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ