ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុ​យ វណ្ណៈ ក្លាយជា​បេក្ខភាព​៤​រូប​ចុង​ក្រោយ ក្នុង​ការ​ដណ្ដើម​ជើងឯក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ប៉ុស្តិ៍​លេខ​៥ ការ​ប្រកួត​ជម្រុះ​៨​នាក់​យក​៤​នាក់ ដែល​ជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៧ នៅ​ប៉ុស្តិ៍​លេខ​៥​ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​កីឡាករ​៤​នាក់​ចុង​ក្រោយ បាន​បើក​ការ​ប្រកួត​គ្នា​ជម្រុះ​យក​តែ​២​នាក់ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ប៉ុស្តិ៍​លេខ​៥ ការ​ប្រកួត​ជម្រុះ​៨​នាក់​យក​៤​នាក់ ដែល​ជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៧ នៅ​ប៉ុស្តិ៍​លេខ​៥​ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​កីឡាករ​៤​នាក់​ចុង​ក្រោយ បាន​បើក​ការ​ប្រកួត​គ្នា​ជម្រុះ​យក​តែ​២​នាក់ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០២០​។

កីឡាករ ពុ​យ វណ្ណៈ បាន​ក្លាយជា​បេក្ខភាព​ចុង​ក្រោយ​គេ ក្នុង​ចំណោម​៤​រូប ដែល​ត្រូវ​ឡើង​ប្រកួត​បន្ត​។

ពុ​យ វណ្ណៈ បង្ហាញ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ដែល​ឈ្នះ​ពិន្ទុ​កីឡាករ ឡុ​ង បេន​លឿន ជា​គូ​ប្រកួត បន្ទាប់​ពី​បើក​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ពេញ​រយៈពេល​៣​ទឹក​។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​ដែល​ឡើង​វគ្គ​៤​នាក់​មួយ​រូប​ទៀត គឺ សោម វិ​ឆ័​យ ក៏​ប្រឹង​ស្ទុះស្ទារ​ណាស់​ដែរ ប៉ុន្តែ​ពុ​យ វណ្ណៈ នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ជាង ដោយសារ​តែ​លោក​គឺជា​បេក្ខភាព​ដែល​ស្ថិត​ក្នុង​សភាព​ភ័យ​អរ​ៗ ព្រោះ​ជា​បេក្ខភាព​ចុង​ក្រោយ​គេ​។

យ៉ាងណាមិញ លោក​មិន​ទាន់​ប្រាកដ​ថា នឹង​មានសំណាង​កាន់​ពាន​ជើងឯក ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​បេក្ខភាព​៣​រូប​ទៀត ក៏​សុទ្ធតែ​ខ្លាំង និង មាន​មហិច្ឆតា ចង់​ក្លាយជា​ជើងឯក​ដូច​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ