កំពូលមហាសេដ្ឋីលោកជែកម៉ា បានប្រកាសលូកដៃជួយដល់អាមេរិកដែលកំពុងតែប្រកាសអាសន្នទូទាំងប្រទេស ដើម្បីប្រយុទ្ឋប្រឆាំងនឹងមេរោគកូវីដ១៩ ។
ចក្តីរាយការណ៍ព័ត៌មានរបស់ Chanel News Asia របស់សិង្ហបូរីបាយរាយការណ៍ថា លោកជែកម៉ា នឹងផ្តល់ប្រដាប់ធ្វើតេស្តកូវីដ១៩ ចំនួនកន្លះលាន និងម៉ាសមួយចំនួន ខណៈលោក ដូណាល់ត្រាំ បានប្រកាសដាក់អាមេរិកនៅក្នុងស្ថានភាពអាសន្នរយៈពេល៣០ថ្ងៃ បន្ទាប់ពីមានការរាលដាលឆ្លងមេរោគកូវីដ១៩ នៅប្រទេសអាមេរិកដោយចំនួនបានកើនឡើងដល់ជាង២២០០នាក់ និងបានសម្លាប់មនុស្ស៤៩នាក់ ។ ចំណែកប្រធានាធិបតីត្រាំក៏និយាយថាលោកទំនងជានឹងអាចធ្វើតេស្តរកមេរោគកូវីដ១៩ផងដែរ។
ចែករំលែកព័តមាននេះ