ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Steve Jobs មិន​ចូល​ចិត្ត​ធ្វើ​ការងារ​នៅផ្ទះ​ទេ !

4 ឆ្នាំ មុន

ក្នុង​អត្ថបទ​ថ្មី​មួយ​របស់ New York Times បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs)…

ក្នុង​អត្ថបទ​ថ្មី​មួយ​របស់ New York Times បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ធ្វើការ​ពី​ផ្ទះ​ឡើយ និង​បាន​បកស្រាយ​មក​ថា «​ភាព​ច្នៃប្រឌិត​កើត​ចេញពី​កិច្ចប្រជុំ​ដ៏​សកម្ម ពី​ការ​ពិភាក្សា​គ្នា ។ អ្នក​ដើរ​ជួប​មនុស្ស​ម្នាក់ អ្នក​សួរ​គេ​ថា​ពួក​គេ​កំពុង​តែ​ធ្វើ​អ្វី រួច​អ្នក​និយាយ​ថា វ៉ា​វ ! ហើយ​មិនយូរ​ប៉ុន្មាន អ្នក​អាច​គិត​ឃើញ​អ្វី​ថ្មី​មួយ​» ។

ព្រោះតែ​ទស្សនៈ​ខាងលើ​នេះ លោក ចបស៍ បាន​រៀបចំ​ការិយាល័យ​របស់ Pixar និង Apple ជា​បន្ទប់​ការិយាល័យ​ឯកជន​ជា​ច្រើន​ដែល​នៅ​ជុំវិញ​បន្ទប់​រួម​ផ្សេង​ៗ​ដូច​ជា​កន្លែង​ដាក់​ទឹក កន្លែង​សម្រាក ផ្ទះបាយ និង​កន្លែង​ឆុង​កាហ្វេ​ជាដើម ។ បច្ចុប្បន្ន​នេះ បន្ទប់​រួម​ទាំងនោះ​ត្រូវ​បាន​ច្នៃ​ទៅ​ជា​កន្លែង​ហាត់ប្រាណ និង​កាហ្វេ​ថែម​ទៀត​ផង ។

មូលហេតុ​អ្វី​បានជា​បន្ទប់​រួម​ទាំងនោះ​មាន​សារៈសំខាន់? ការ​ពិភាក្សា​គ្នា​ក្នុង​បន្ទប់​រួម​មិន​អាច​បង្ក​ការ​ប៉ះពាល់ ឬ​ការ​រំខាន​ដល់​អ្នក​ដទៃ​ទេ​ដែល​ខុស​ពី​ការ​ពិភាក្សា​ក្នុង​បន្ទប់​ការិយាល័យ​រួម ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​បុគ្គលិក​ចង់​មានការ​សន្ទនា​ឯកជន ពួក​គេ​អាច​ប្តូរ​ទៅ​ការិយាល័យ​ឯកជន​បាន​គ្រប់ពេល ។

ការិយាល័យ​រួម​ក៏​បង្ខំ​ឲ្យ​មនុស្ស​ព្យាយាម​ផ្តោត​ស្មារតី​លើ​ការងារ​ដោយ​ពឹងផ្អែក​លើ​ឧបករណ៍​ផ្សេង​ៗ​ដូច​ជា​កាស​ត្រចៀក​ជាដើម ។ លើស​ពី​នេះ​ទៀត​នោះ បុគ្គលិក​ក្នុង​ការិយាល័យ​រួម​អាច​មាន​ទម្លាប់​មិនល្អ​ក្នុង​ការ​ជៀសវាង​ការ​សន្ទនា​ផ្ទាល់ និង​ប្រើប្រាស់​សារ​ឬ​អ៊ីមែល​ដើម្បី​ទំនាក់ទំនង​វិញ ។

លោក ចបស៍ មិន​ចូល​ចិត្តការ​ធ្វើការ​ពី​ផ្ទះ​ព្រោះ​វា​ជំរុញ​ឲ្យ​មនុស្ស​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​មិត្ត​រួមការ​ងារ​ដទៃ ប៉ុន្តែ​វា​ក៏​នៅ​តែ​មាន​អត្ថប្រយោជន៍​ច្រើន​ដែរ​ក្នុង​សម័យកាល​ថ្មី និង​ខណៈ​ដែល​ប្រទេស​ជុំវិញ​ពិភពលោក​មើលឃើញ​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ជាដើម ។

ការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​បាន​ជំរុញ​ឲ្យ​មានការ​ទំនាក់ទំនង​គ្នា​យ៉ាង​លឿន ហើយ​ការ​ប្រជុំ​ជា​វី​ឌី​អូ​អន​ឡាញ​ក៏​កាន់តែ​មាន​ប្រជាប្រិយភាព​ដែរ ។ ដូច្នេះ​ប្រសិនបើ​អ្នកជា​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែល​ព្រួយបារម្ភ​ពី​សុខភាព​របស់​បុគ្គលិក អ្នក​អាច​អនុញ្ញាត​ឲ្យ​មានការ​ធ្វើការ​ពី​ផ្ទះ​បាន​តែ​អ្នក​ត្រូវ​ជំរុញ​ឲ្យ​មានការ​ជៀសវាង​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ក្រុម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ