ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សំណាង និង​ឌុ​ម កែវ​ដា បង្ហាញ​ភាព​ក្លៀវក្លា​មុន​ប៉ះ​កីឡា​ករថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​គុន​ខ្មែរ​រ៉េ​ដ​អាន​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៥ មីនា​ខាង​មុខ​នេះ​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ​ប៉ុន្តែ​បេក្ខភាព​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទើបតែ​ចាប់ផ្ដើម​ស​ប្ដា​ហ៍​ទី​១​ប៉ុណ្ណោះ​។ សម្រាប់​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ក្នុង ស​ប្ដា​ហ៍​នេះ​មាន​កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​គុន​ខ្មែរ​រ៉េ​ដ​អាន​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៥ មីនា​ខាង​មុខ​នេះ​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ​ប៉ុន្តែ​បេក្ខភាព​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទើបតែ​ចាប់ផ្ដើម​ស​ប្ដា​ហ៍​ទី​១​ប៉ុណ្ណោះ​។

សម្រាប់​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ក្នុង ស​ប្ដា​ហ៍​នេះ​មាន​កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ ស៊ិ​ណា​ម៉ិ ខាក់​រុ​ដាំ​មួយ​ថៃ​យី​ម និង​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ផេ​ត​ឧ​ដ​ន វ៉​.​ស៊ុ​ង​នី​ន ។

សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​នេះ​ទៀត ភាគី​កីឡាករ​កម្ពុជា​មាន​៤​រូប​និង​ភាគី​កីឡាករ​ថៃ​មាន​៤​រូប​ដោយ​ក្នុង​មួ​យស​ប្ដា​ហ៍ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តម្រូវ​ឱ្យ​ប្រកួត​ចំនួន​២​គូ ។ សម្រាប់​លក្ខន្តិកៈ​ប្រកួត អ្នក​ឈ្នះ​ទទួល​បាន​៣​ពិន្ទុ អ្នក​ចាញ់​ទទួល​បាន​១​ពិន្ទុ អ្នក​បោះ​ការ​ប្រកួត​បាន​០​ពិន្ទុ ។ មាន​តែ​អ្នក​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ប៉ុណ្ណោះ​ទើប​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន ។ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ដំបូង​នេះ​គេ​កំពុង​តែ​រង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អ្នក​ណា​មានសំណាង​ដណ្ដើម​បាន​៣​ពិន្ទុ​មុនគេ​ក្នុង ពេល​អ្នក​ទាំង​ពីរ​អះអាង​ថា ពួក​គេ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ​លើក​នេះ ។

ក្រៅពី​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ចំនួន​ពីរ​គូ​នេះ មាន​គូប្រកួត​មិត្តភាព​ចំនួន​៣​គូ​ទៀត​ដូច​ជា​កីឡា​ករ សោម ពិសិដ្ឋ មក​ពី​ក្លិប​អេ​ភូ​ថង​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ រ៉ែ​ន រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​។ កីឡាករ លី​ន សុ​ផែន មក​ពី​ក្លិប​បុរី​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង សុវណ្ណ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​គូប្រកួត​បើក​ឆាក​កីឡាករ ហេង ក្លិប​ខ្មៅ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ខា សា​នុ​ច មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ