ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ទេសចរណ៍​​​​ខេត្តស្ទឹង​ត្រែងមិន​បាន​ខក​ខាន​​​ទទួល​ភ្ញៀវ​ទេ ខណៈប្រឈមកូវីដ១៩

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ បើ​ទោះជំងឺ​រលាក​ផ្លូវដង្ហើមថ្មី​ ​Covid-19​ ត្រូវ​រក​ឃើញ​នៅ​ខេត្ត​ដទៃ​ ហើយ​បង្ក​ការ​ភ័យ​ខ្លាច​យ៉ាងណា​ តែ​នៅតំបន់ទេសចរណ៍នានា​ក្នុងខេត្តស្ទឹងត្រែង​ ពុំទាន់មាន​ខកខាន​ទទួលភ្ញៀវ​ទេសចរឡើយ​។ យ៉ាង​មិ​ញ​ ភ្ញៀវ​ទេសចរជាតិនិង​អន្តរជាតិ​ប្រមាណ​ជា​ជិត​៧​ពាន់​នាក់​បាន​ទៅកម្សាន្ត​សប្បាយ​​…

ខេត្តស្ទឹងត្រែង​ ៖​ បើ​ទោះជំងឺ​រលាក​ផ្លូវដង្ហើមថ្មី​ ​Covid-19​ ត្រូវ​រក​ឃើញ​នៅ​ខេត្ត​ដទៃ​ ហើយ​បង្ក​ការ​ភ័យ​ខ្លាច​យ៉ាងណា​ តែ​នៅតំបន់ទេសចរណ៍នានា​ក្នុងខេត្តស្ទឹងត្រែង​ ពុំទាន់មាន​ខកខាន​ទទួលភ្ញៀវ​ទេសចរឡើយ​។ យ៉ាង​មិ​ញ​ ភ្ញៀវ​ទេសចរជាតិនិង​អន្តរជាតិ​ប្រមាណ​ជា​ជិត​៧​ពាន់​នាក់​បាន​ទៅកម្សាន្ត​សប្បាយ​​ បន្ទាប់​ពី​​​​ទិវា​​សិទ្ធិ​នារី​៨​ មីនា កាលពី​​កន្លង​ទៅ​ ​។ នេះ​បើ​តាម​របាយការណ៍បូក​សរុប​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង​។

លោក អ៊​ន ប៉ោ​សឿ​ន ប្រធានមន្ទីរ​ទេសចរណ៍​អោយ​ដឹង​ថា​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ទិវា​សិទ្ធ​នារី​៨​ មីនា​ កន្លង​មកនេះ ​ខេត្តស្ទឹងត្រែង​ទទួល​មាន​ភ្ញៀវ​ទេសចរ​ចំនួន៦.៧៨១​នាក់​ក្នុង​នោះ​មាន​ទេសចរណ៍​បរ​ទេស​ចំនួន​៨២​នាក់​។

ទាក់ទិន​ទៅ​នឹង​ការ​​ហៀរហូ​នូវចំនួន​ភ្ញៀវ​ទេសចរជាតិ ​និង​អន្តរជាតិ​ខាងលើ ដោយសារ​ពួកគេ​មិនសូវ
ជា​បារម្ភ​ចំពោះ​ជំងឺ​រលាក​ផ្លូវដង្ហើមថ្មី​​ Covid-19 ព្រោះ​ខេត្តស្ទឹងត្រែង​ ពុំ​មាន​ន​រ​ណា​ម្នាក់​ បាន​រង​គ្រោះ​ដោយសារជំងឺដ៏​កាច​សាហាវ​នេះ​នៅឡើយ​ទេ ​ទន្ទឹមនោះ ​ប្រជា​ព​រដ្ឋក៏​​​​មានវិធានការ​ដើម្បី​ទប់ស្កាត់​ផង​
ដែរ​។

​​លោក ដួង ពៅ ​អភិបាលរង​ខេត្តស្ទឹងត្រែង ​ក៏​បាន​ស្នើរ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​បញ្ហា​ជំងឺ​រលាក់​ផ្លូវដង្ហើម​​Covid-19ថ្មីឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​បានដឹង និង​ការពារ​ខ្លួន​ឲ្យ​បាន​ល្អ​ជៀសវៀង​ឆ្លង​រីក​រាល ព្រមទាំង​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា​។ មន្ទីរ​សុខ​ភិ​បាល​ខេត្តស្ទឹង​ត្រែងបាន​ចាត់​មន្ត្រី ​និង​ក្រុម​គ្រូពេទ្យ​ជំនា​ញ​ ដើម្បី​ចុះ​ផ្សព្វផ្សាយ​តាម​មូលដ្ឋា​ន​សាលា​ ដើម្បី​បញ្ជៀប​ការ​យល់ដឹង​ដល់​ពលរដ្ឋ​ចេះ​ថែទាំ​និង​ការពារ​សុខភាព​ផ្ទាល់ខ្លួន​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ