លីគបាល់ទាត់កំពូលៗនៅអឺរ៉ុបចំនួន៤ សម្រេចពន្យារពេលការប្រកួត
លីគកំពូលនៅអឺរ៉ុបរួមមាន ៖ អេស្ប៉ាញ La Liga, ហូឡង់ Eredivisie, ព័រទុយហ្កាល់ Primeira Liga…
លីគកំពូលនៅអឺរ៉ុបរួមមាន ៖ អេស្ប៉ាញ La Liga, ហូឡង់ Eredivisie, ព័រទុយហ្កាល់ Primeira Liga…
លីគកំពូលនៅអឺរ៉ុបរួមមាន ៖ អេស្ប៉ាញ La Liga, ហូឡង់ Eredivisie, ព័រទុយហ្កាល់ Primeira Liga និង អាមេរិក Major League Soccer ត្រូវបានផ្អាកទាំងអស់ ដោយសារការព្រួយបារម្ភអំពី ការឆ្លងជំងឺរលាកផ្លូវដង្ហើមដោយសារវីរុស Covid-19។
វានឹងមិនមានសកម្មភាពបាល់ទាត់ណាមួយ ក្នុងលីគកំពូលរបស់អេស្ប៉ាញ យ៉ាងហោចណាស់ពីរទៅបីសប្តាហ៍ បន្ទាប់ពីក្រុម Real Madrid បានសម្រេចដាក់កីឡាករខ្លួនទាំងអស់ ឱ្យនៅដាច់ដោយឡែកពីគេ ក្រោយរកឃើញកីឡាករបាល់បោះក្នុងក្លិបនេះ មានផ្ទុកវីរុស Covid-19 ។
ងាកមកកាន់ការប្រកួតលីគកំពូលទាំង២ របស់ប្រទេសហូឡង់ ក៏ត្រូវបានពន្យារពេលក្នុងរយៈពេលដូចគ្នាផងដែរ។
ដោយឡែករដូវកាលបាល់ទាត់លីគកំពូលអាមេរិក Major League Soccer 2020 ដែលទើបតែចាប់ផ្តើមបានត្រឹម២សប្តាហ៍ ក៏ត្រូវបានផ្អាករយៈពេល៣០ថ្ងៃផងដែរ។
ប្រធានកីឡាបាល់ទាត់ព័រទុយហ្កាល់ទើបតែបានប្រកាសថា ការប្រកួតទាំងអស់នឹងត្រូវលេងដោយគ្មានអ្នកគាំទ្រ (Closed Doors) មុនពេលការប្រកាសផ្អាកជាផ្លូវការដោយគ្មានកំណត់ ក្នុងរយៈពេលតែប៉ុន្មានម៉ោងក្រោយ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ចំនួនអ្នកឆ្លងវីរុសខាងលើបានកើនឡើងជាង១៣០,០០០ករណី ខណៈចំនួនអ្នកបាត់បង់ជីវិតកើនដល់ជិត៥.០០០នាក់ ៕ (ដកស្រង់ចេញពី៖ BBC)
ចែករំលែកព័តមាននេះ