ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ប្រញាប់​ទៅ​ណា បុក​ស្នងការ​រង​២​នាក់ រួច​បុក​មន្ត្រី​សមត្ថកិច្ច​ម្នាក់​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ពិធីជប់លៀង​សង្ស័យ​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹង​ក៏​ជ្រុល​ទៅ​បុក​សមត្ថកិច្ច​កំពុង​តែ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​វត្ត​កោះ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ពិធីជប់លៀង​សង្ស័យ​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹង​ក៏​ជ្រុល​ទៅ​បុក​សមត្ថកិច្ច​កំពុង​តែ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​វត្ត​កោះ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

បុរស​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​ឆាយ គឹ​ម​ហួ​ន អាយុ​៣៣​ឆ្នាំ ជា​អនុ​ការិយាល័យ​ក្រសួងទេស​ចរណ៍ ស្នាក់​នៅផ្ទះ​លេខ​១០៣៨ ផ្លូវ​ភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២BD-៩៨៦៧ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នឹង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ចេញ​បញ្ជា​អោយ​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ ត្រូវ​តែ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ក្នុង​នោះ​ចាប់​អ្នកបើកបរ​មិន​ពាក់មួក និង​ម៉ូតូ​គ្មាន​កញ្ចក់ ព្រមទាំង​ត្រួតពិនិត្យ​រក​ជាតិ​ស្រវឹង និង​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ផង​ដែរ ។ ការ​អនុវត្តន៍​នេះ​គឺ​ត្រូវ​ចាប់ផ្តើម​ធ្វើ​ពី​វេលា​ម៉ោង​១០​យប់​រហូត​ទៅ​ដល់​ម៉ោង​២​និង​៣០​នាទី​រំលង​អាធ្រាត្រ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជាក់ស្តែង​នៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ គឺ​កម្លាំង​ចំរុះ​មាន​ទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រួម​នឹង​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក កម្លាំង​ព្រហ្មទណ្ឌ និង​ផ្នែក​គ្រឿងញៀន​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍ រីឯ​អ្នកស្រី​ឧត្តមសេនីយ៍ទោ ស៊ី​ម ផា​ណុំ ស្នងរ​រង​ទទួល​ផែនការ​ជួញដូរ​មនុស្ស បាន​រង​របួស​យ៉ាងដំណំ​ទាំង​២​នាក់ រីឯ​កម្លាំង​អន្តរាគមន៍​ពិសេស​ម្នាក់​ទៀត បាន​រង​របួសធ្ងន់ ខណៈ​ពួក​គាត់​កំពុង​តែ​ឈរ​តម្រង់​ជួរ​ដើម្បី​អនុវត្តន៍​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ទើបតែ​ចេញ​មក​ពី​កម្មវិធី​ជប់លៀង ហើយ​ស្រវឹង​មិន​បាន​មើល​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ក៏​ជ្រុល​ទៅ​បុក​លោកស្រី​និង​លោកប្រុស​ជា​ស្នងការ​រងចំនួន២នាក់​បណ្តាល​ឱ្យ​​របួសស្រាល ហើយ​បាន​បុក​កម្លាំង​អន្តរាគមន៍​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​មក ដឹក​មន្ត្រី​សមត្ថកិច្ច​ដែល​ត្រូវ​រង​របួសធ្ងន់​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​ព្យាបាល រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ធ្វើការ​វាស់​ជាតិ​អាកុល រក​ឃើញ​មាន​ជាតិ​អាកុល​០.៧៨​មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់ ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​វាយ​ខ្នោះ​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ