ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង ជិន និង​ឈុត សេរី​វ៉ា​ន់​ថង ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​១៤ មីនា ស​ប្ដា​ហ៍​នេះ បាន​ឈាន​ចូល​ដល់ ស​ប្ដា​ហ៍​ទី​២​ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង វគ្គ​ជម្រុះ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​១៤ មីនា ស​ប្ដា​ហ៍​នេះ បាន​ឈាន​ចូល​ដល់ ស​ប្ដា​ហ៍​ទី​២​ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង វគ្គ​ជម្រុះ ។

គេ​នៅ​ចាំ​បាន​ថា សម្រាប់​ការ​ប្រកួត​កាលពី​ជុំ​ទី​១​កន្លង​មក​មាន​កីឡាករ​កម្ពុជា​ចំនួន​២​នាក់​រួច​មក​ហើយ​ដែល​បាន​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​នេះ​គឺ​កីឡាករ ឃឹម បូ​រ៉ា និង​កីឡាករ ពុទ្ធ សំបូរ​។ ដោយឡែក​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​គឺជា​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២​រវាង​កីឡាករ ឡុ​ង ជិន ជាមួយ​កីឡាករ​ថៃ ប្រាប់​ផៃ​រី និង​ឈុត សេរី​វ៉ា​ន់ ថង ជាមួយ​កីឡាករ​ថៃ ទួន ប៉េ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​នេះ​បាន​ឬ​អត់​នោះ​ទេ​ដោយសារ​កីឡាករ​ថៃ​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​។

ឡុ​ង ជិន គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជា​យូរ​ឆ្នាំ​មក​ហើយ ។ អ្នក​ប្រដាល់​ដែល​មាន​ស្នៀត​កែង​និង​ជង្គង់​ល្អ​រូប​នេះ​ប្រាប់​ថា គេ​បាន​ត្រៀម​កណ្ដាប់ដៃ​រួចរាល់ ដើម្បី​ស្វាគមន៍​កីឡាករ​ថៃ ។ ចំណែក​កីឡាករ​ថៃ ប្រាប់​ផៃ​រី​វិញ​ក៏​មិន​អន់​នោះ​ដែរ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ដង​រួច​មក​ហើយ និង​ធ្លាប់​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​មិន​តិច​នាក់​ទេ ។ ដូច្នេះ​ទាមទារ​ឱ្យ​ឡុ​ង ជិន មាន​បម្រុង​ប្រយ័ត្ន​ខ្ពស់​ទើប​មាន​សង្ឃឹម​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​នេះ​បាន ។

ចំណែក ឈុត សេរី​វ៉ា​ន់​ថង គឺជា​អ្នក​ប្រដាល់​វ័យក្មេង​មក​ពី​ក្លិប​ខេត្តបន្ទាយមានជ័យ ដែល​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​នៅ​លើ​សង្វៀន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លើក​នេះ​គេ​មក​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ថៃ ទួន ប៉េ ដែល​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​កម្ពុជា​មិន​តិច​នាក់​នោះ​ទេ​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ។

លើក​នេះ​ឈុត សេរី​វ៉ា​ន់ ថង​ប្រហែលជា​ពិបាក​បន្តិច​ហើយ ព្រោះ​អី​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​បទ​ពិសោធន៍​របស់​គេ​ជាមួយ​ទួន​ប៉េ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ បាន​ន័យ​ថា​កីឡាករ​ថៃ​ម្នាក់​នេះ​ចាស់វស្សា​ជាង ។ ចាំ​មើល​កីឡាករ​កម្ពុជា​រូប​នេះ​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ឬ​អត់? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ