ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tablet ស៊េរី​ថ្មី Samsung Galaxy Tab Acitve LTE

10 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ណែនាំ Tablet ស៊េរី​ថ្មី​គឺ Samsung Galaxy Tab Active LTE ។ លក្ខណៈ​ពិសេស​របស់​វា​គឺ​មាន​ទំហំ​៨​អុ​ី​ញ កម្រិត​ពន្លឺ​៨០០​គុណ​១.២៨០​ភិ​ច​ស៊ែ​ល កញ្ចក់​អេ​ក្រង់ LCD capacitive ។ CPU Quad-Core មាន​ល្បឿន​១.២ ជី​ហ្គា​ហឺត GPU Adreno 305 ព្រមទាំង​ភ្ជាប់​ដោយ​បន្ទះ Chip Qualcomm Snapdragon 400​។ RAM១.៥​ជី​ហ្គា​បៃ អាច​ផ្ទុក​អង្គ​ចង​ចាំ​រហូត​១៦

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ណែនាំ Tablet ស៊េរី​ថ្មី​គឺ Samsung Galaxy Tab Active LTE ។  លក្ខណៈ​ពិសេស​របស់​វា​គឺ​មាន​ទំហំ​៨​អុ​ី​ញ កម្រិត​ពន្លឺ​៨០០​គុណ​១.២៨០​ភិ​ច​ស៊ែ​ល កញ្ចក់​អេ​ក្រង់ LCD capacitive ។ CPU Quad-Core មាន​ល្បឿន​១.២ ជី​ហ្គា​ហឺត GPU Adreno 305 ព្រមទាំង​ភ្ជាប់​ដោយ​បន្ទះ Chip Qualcomm Snapdragon 400​។ RAM១.៥​ជី​ហ្គា​បៃ អាច​ផ្ទុក​អង្គ​ចង​ចាំ​រហូត​១៦ ជី​ហ្គា​បៃ និង​ប្រើប្រាស់ memory កាត microSD​។ កាមេរ៉ា​មុខ​មាន​ទំហំ​១.២​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​មាន​ទំហំ​៣.១៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​មាន​ពន្លឺ LED Flash ។ មាន C-Pen Stylus ដែល​ជា​ប៊ិ​ច​អេ​ឡិច​ត្រូ​និក​សម្រាប់​ការ​ប៉ះ​ផ្ទាល់​លើ​អេ​ក្រង់​ជំនួស​ម្រាមដៃ ។

Samsung Galaxy Tab Active LTE ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ Android OS, v4.4.2 (KitKat) ព្រមទាំង​ភ្ជាប់​ប្រព័ន្ធ​ទាក់ទង 3G, 4G,  Bluetooth, NFC, GPS និង GPRS ។ លើស​ពី​នេះ​ទៅ​ទៀត​វា​មិន​ជ្រាប​ទឹក​ក្នុង​ជម្រៅ​ជាង​១​ម៉ែត្រ រយៈពេល​៣០​នាទី និង​ធន់​ពី​ការ​ធ្លាក់​ក្នុង​កម្ពស់​ជាង​១,២ ម៉ែត្រ ។ ក្រុមហ៊ុន​សាំ​សុ​៊​ង​មិន​បាន​បញ្ជាក់​ពី​តម្លៃ​របស់​ផលិតផល​ស៊េរី​ថ្មី​ដែល​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ក្នុង​ពេល​ខាង​មុខ​នេះ​ទេ ៕