ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវ​​ចម្រូង​ចម្រាស​​និស្សិត​ស្រី​២នាក់​​កាប់ចាក់គ្នា​បង្ករបួសស្នាមស្ថិតក្នុងភាពអាថ៌កំបាំង

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រឿង​រ៉ាវបង្ករបួស​ស្នាម​រវាង​និស្សិត​ស្រី​​២​នាក់នៅ​សាក​ល​វិទ្យា​ល័យ​​ចេនឡា កាលពីវេលា​​ម៉ោង​៤ និង៣០នាទី​រសៀល​ថ្ងៃទី២៣ មីនា ​នៅសង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌ​ទួលគោក ​ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍​​​​យ៉ាង​ខ្លាំង​​ ហើយ​គេ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ពួក​នាង​​ដែល​​ជា​មិត្ត​​ភក្តិ​នឹងគ្នា មានទំនាស់គ្នា​ឈាន​​ទៅ​ប្រើកាំ​បិត​ជា​អាវុធ​កាប់គ្នា​បែបនេះ ។ និស្សិតស្រី​រង​របួស​ធ្ងន់​​ឈ្មោះ​ទូច នីដា អាយុ​២១​ឆ្នាំ

រាជធានីភ្នំពេញ ៖ រឿង​រ៉ាវបង្ករបួស​ស្នាម​រវាង​និស្សិត​ស្រី​​២​នាក់នៅ​សាក​ល​វិទ្យា​ល័យ​​ចេនឡា កាលពីវេលា​​ម៉ោង​៤ និង៣០នាទី​រសៀល​ថ្ងៃទី២៣ មីនា ​នៅសង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌ​ទួលគោក ​ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍​​​​យ៉ាង​ខ្លាំង​​ ហើយ​គេ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ពួក​នាង​​ដែល​​ជា​មិត្ត​​ភក្តិ​នឹងគ្នា មានទំនាស់គ្នា​ឈាន​​ទៅ​ប្រើកាំ​បិត​ជា​អាវុធ​កាប់គ្នា​បែបនេះ ។ និស្សិតស្រី​រង​របួស​ធ្ងន់​​ឈ្មោះ​ទូច នីដា អាយុ​២១​ឆ្នាំ មានទីលំនៅ​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប ​រួម​ទាំង​ក្រុមគ្រួសារប្រាប់​ឱ្យ​ដឹង​ថា ​វា​​មិន​មែន​ជា​ការ​ទាស់​ទែងគ្នា​ទេ គឺជា​អំពើ​ប៉ុនប៉ង​​ប្លន់​យក​ម៉ូតូ​​ និងសំភារ​​ តែពុំ​បានសម្រេច ។

រឿង​ហេតុនោះ​កើតឡើង​កាលពី​ថ្ងៃទី២៣ មីនា​​​វេលាម៉ោង​៤ និង​៣០​នាទីរសៀល​នៅផ្ទះ​លេខ​១១៨​B ផ្លូវ​លេខ​១៨៦​ ក្រុមទី​២៤ ភូមិ​ទី​៩ សង្កាត់​ទឹក​ល្អក់​ទី៣ ខណ្ឌទួល​គោក ដែល​ជាផ្ទះ​របស់​ឈ្មោះទូច នីដា ​​អាយុ​២១​ឆ្នាំ ​​។ នៅពេល​ទាស់​ទែងគ្នា​​នោះឈ្មោះ​បាន ចន្ធី ​​អាយុ​២០ឆ្នាំ ស្នាក់​នៅ​ផ្ទះជួល​លេខ​៣២ ផ្លូវ​លេខ​៤២០​​ សង្កាត់បឹង​ត្របែក​​ ខណ្ឌ​ចំការ​មន ​រងរបួស​ស្រាល ហើយ​ត្រូវ​សមត្ថកិច្ច ខណ្ឌទួលគោក​​ឃាត់​ខ្លួន​កាលពីវេលាម៉ោង៤ និង​៣០នាទី​រសៀល​ថ្ងៃទី២៤ មីនា នៅពេល​ចូល​ខ្លួន​ទៅបំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស ។ ​ទោះបីជា​បែបណាក្តី ដោយ​​នាង​មាន​ជំងឺ​បេះដូង​ និង​របួស​ស្រាល​ផង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាលនៅគ្លីនិក​ទួល​គោក​ដោយ​សមត្ថកិច្ច​ខណ្ឌ​នៅ​ការពារ​ ។

សមត្ថកិច្ច​ខណ្ឌ​ទួលគោក​​ឱ្យ​ដឹងថា ផ្តើម​ចេញ​​ពី​ទំនាស់គ្នា​​រឿង​យកកុំព្យូទ័រ​ទៅសង​ ហើយ​កុំព្យូ​ទ័រ​នោះ​ខូច ទើប​កើត​រឿង​នោះ ។​​ នាងបាន ចន្ធី បាន​យក​កុំព្យូទ័រ​​ឡេបថប​ទៅសង​​ឈ្មោះ​ទូច នីដា ​ដល់​ផ្ទះ ។  នៅទីនោះ​ពួក​នាងនាំគ្នា​ហូប​ស្វាយ ស្រប​ពេលនោះ​នាង​ទូច នីដា បើក​កុំព្យូ​ទ័រ​មិនចេញក៏​ខឹង​ ​បណ្តាល​ឱ្យមានទំនាស់គ្នា​ និង​ឈាន​ទៅ​កាប់គ្នា​ទៅ​វិញទៅមកតែម្តង​​ ។ ​ការ​កាប់​ចាក់​នោះបណ្តាល​ឱ្យ​ឈ្មោះ​ទូច នីដា រង​របួស​​ក្បាល ម្រាម​ជើង​ស្តាំ និងកូន​ម្រាមដៃ​ស្តាំ ។ ឯចំណែក​នាង​បាន ចន្ធី ​បាន​រងរបួស​ស្រាល ។ ​

​រឿង​រ៉ាវ​នាង​ទូច នីដា និងបងប្រុសឈ្មោះ ទូច ណារ៉ា អាយុ​៣៧​ឆ្នាំ ​ចោទ​ថា មិន​មែនជា​ការទាស់ទែង​គ្នា​ទេ គឺ​ឈ្មោះ​បាន ចន្ធី ​មាន​បំណង​​​សម្លាប់​នាង​ទូច នីដា ដើម្បីប្លន់​យកម៉ូតូ និងសំភារ​ តែពុំ​បានសម្រេច​ដោយសារ​តែ​អ្នក​ជិត​ខាងទៅ​បើកទ្វារ​ឃើញ ។ នាង​ទូច នីដា ឱ្យ​ដឹងថា​​ នាង​បាន ចន្ធី​​​ យក​កុំព្យូទ័រទៅ​សងនាង ព្រម​ទាំង​ទិញ​ស្វាយ​យក​ទៅ​ញ៉ាំជា​មួយគ្នា​ផង ។ ​​ខណៈ​នោះនាង​​បាន ចន្ធី សួរថា ក្នុងផ្ទះ​មានគ្នា​នៅប៉ុន្មាន​នាក់ រូបនាង​ប្រាប់ថា នៅជា​មួយ​​បង​ប្អូន​២នាក់ ។ នាង​បាន ចន្ធី សួរ​ទៀត​ថា តើ​បង​ប្អូន​មកវិញ​នៅម៉ោង​ប៉ុន្មាន​? ព្រម​ទាំង​ឈរក្បែរ​បង្អួច​មើល​ទៅផ្លូវ ។ ​

នាង​ទូច នីដា និយាយថា នៅពេល​​មក​ដល់​ភ្លាម នាងបាន ចន្ធី​​ សួរ​រកកាំបិត​​កាត់ខ្សែអាវ ។ បន្ទាប់​ពីហូបស្វាយ​រួច រូបនាងអង្គុយ​អាន​សៀវ​ភៅ ស្រាប់តែ​នាងបាន ចន្ធី យកកូន​កាំបិត​​​ចាក់​និងអារ.ក ​តែ​​នាង​រើបំរះ​បណ្តាល​ឱ្យ​មុត​ដៃ ។​​ ខណៈ​ពេល​រើបំរះ នាងបានដួល​ ហើយត្រូវនាង​បាន ចន្ធី សង្កត់​ពី​លើ ​និងយកកាំបិត​ចាក់​ក្បាល​ ត្របក​ភ្នែក​​ ក្រោម​ក្លៀក ​ជើង និងចាក់​ចូលមាត់​ទៀត បំណងសម្លាប់ ។​ ទោះ​ជា​យ៉ាង​ណាក្តី ​មាន​​អ្នកជិត​ខាង​បើក​ទ្វារ​​ចូល​ធ្វើ​ឱ្យ​នាង​បាន ចន្ធី ស្រឡាំងកាំង​ ហើយ​នាងរើបំរះ​ រួច​។ ភ្លាម​នោះ​នាង​ទាញ​កាំបិតប៉័ងតោគំរាម​កុំឱ្យ​​នាងបាន ចន្ធី ចូលមកទៀត ។ នេះ​ជាការ​រៀប​ចំ​​គម្រោងប្លន់ ។

ពេលភ្ញាក់ផ្អើល​ សោ​ម៉ូតូ​បានធ្លាក់​នៅក្បែរ​មាត់​ទ្វារ​ និងមួក​​ត្រូវ​នាង​បាន ចន្ធី យក​ទៅ​ដាក់​នៅ​លើម៉ូតូ​ តែយកម៉ូតូពុំបានសម្រេចឡើយ ។ ចំណែក​នាងបាន ចន្ធី ដែលកំពុង​សម្រាក​ព្យាបាលនៅគ្លីនិក​ទួលគោក និង​ក្រុមគ្រួសារ​ពុំបាន​អះ​អាង​បែបណាឡើយ ។ ពួកគេគ្រាន់តែ​​និយាយ​ថា «រឿង​នេះទុកឱ្យ​ច្បាប់​ជាអ្នក​ដោះ​ស្រាយ​​ចុះ» ។ គេមិនដឹងថា រឿងរ៉ាវចម្រូង ចម្រាសនេះនឹងទៅជាយ៉ាងណាទេ ៕