ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ចម្លង​កុលាលភាជន៍​បុរាណ​លើក​ស្ទួយ​ស្នាដៃ​ដូនតា

4 ឆ្នាំ មុន

ខេត្តសៀមរាប​៖ ចុងខែ​កុម្ភៈ​កន្លង​ទៅ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ស្ដង់​ពិព័រណ៍​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​នានា ក្នុង​ការ​ប្រារព្ធ​ពិធី​អបអរ​ខួប​២៥​ឆ្នាំ នៃ​ការ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា ។ ស្ដង់​ពិព័រណ៍​ត្រូវ​បាន​រៀបចំ​ឡើង​ទៅ​តាម​នាយកដ្ឋាន​ជំនាញ នីមួយ​ៗ ក្នុង​នោះ​ក៏​មាន​ស្ដង់​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ…

ខេត្តសៀមរាប​៖ ចុងខែ​កុម្ភៈ​កន្លង​ទៅ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ស្ដង់​ពិព័រណ៍​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​នានា ក្នុង​ការ​ប្រារព្ធ​ពិធី​អបអរ​ខួប​២៥​ឆ្នាំ នៃ​ការ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា ។ ស្ដង់​ពិព័រណ៍​ត្រូវ​បាន​រៀបចំ​ឡើង​ទៅ​តាម​នាយកដ្ឋាន​ជំនាញ នីមួយ​ៗ ក្នុង​នោះ​ក៏​មាន​ស្ដង់​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​មួយ​ដែរ ។ ក្នុង​ស្ដង់​នេះ​មាន​តាំង​បង្ហាញ​នូវ​សមិទ្ធផល​របស់​នាយកដ្ឋាន ក្នុង​នោះ​ក៏​មាន​តាំង​កុលាលភាជន៍​មួយ​ចំនួន​ដែរ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​លោក​វង្ស សា​វុ​ទ្ធី បុគ្គលិក​បច្ចេកទេស​នៃ​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី បានឱ្យ​ដឹង​ថា កុលាលភាជន៍​ដែល​យក​តាំង​បង្ហាញ​នៅ​ពេល​នោះ គឺជា​កុលាលភាជន៍​ដែល​ផលិត​ឡើង​វិញ ដោយ​ចម្លង​ពី​កុលាលភាជន៍​បុរាណ​ដែល​បាន​រក​ឃើញ​ពី​ស្ថានីយ​ឡ​បុរាណសម័យ​អង្គរ​នានា​ក្នុង​តំបន់​អង្គរ ។ សារមន្ទីរ​មាន​គម្រោង​មួយ ដើម្បី​លើក​កម្ពស់​គម្រោង​ឡ​បុរាណ​នៅ​ភូមិ ដោយ​បង្កើត​រោង​ជាង​កុលាលភាជន៍​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ មានឱកាស​ផលិត និង​ធ្វើ​ឱ្យ​ការ​ផលិត​កុលាលភាជន៍​រស់​ឡើង​វិញ ជា​ប្រយោជន៍​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន លើ​វិស័យ​ទេសចរណ៍​។

សម្រាប់​លោក​វង្ស សា​វុ​ទ្ធី ការងារ​ទាំងនេះ​ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការ​រំឭក​ស្នាដៃ​ដូនតា ការ​បង្ហាញ​ពី​ការ​ស្រឡាញ់​ថែទាំ ដ្បិតថា​យើង​មិន​អាច​ធ្វើ​តាម​ទាំងស្រុង​តាម​បុព្វបុរស​យើង តែ​យ៉ាងណា​យើង​មានចិត្ត​ចង់​លើក​ស្ទួយ គាំទ្រ និង​ថែទាំ​វត្ថុ​ទាំងនោះ​ឱ្យ​បាន​គង់វង្ស​ទៅ​អ្នក​ជំនាន់​ក្រោយ​ទៀត ។

លោក​វង្ស សា​វុ​ទ្ធី បន្ថែម​ថា មរតក​ដូនតា​ខ្មែរ​មាន​ចំនួន​ច្រើន​សន្ធឹក ដែល​អាច​ឱ្យ​យើង​យក​មក​ប្រើប្រាស់ និង​លើក​ស្ទួយ​ឡើង​វិញ​រាប់​មិន​អស់ ដូច្នេះ​គំនិត​នៃ​ការ​ចម្លង​គំរូ​កុលាលភាជន៍​បុរាណ​មក​ប្រើប្រាស់​ឡើង​វិញ ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ដូច​ជា​រំឭក​ស្នាដៃ​ដូនតា​ឡើង​វិញ មួយទៀត​ដើម្បី​ធ្វើ​ឱ្យ​មរតក​ដូនតា​បាន​រស់​រវើក​ឡើង​វិញ​យ៉ាង​ដូច្នោះ​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ