ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man United ផ្តួល Man City​ 2-0

4 ឆ្នាំ មុន

ក្រុម​បិសាច​ក្រហម Manchester United បាន​ផ្តួល​គូប្រជែង​ក្នុង​តំបន់ Manchester City នៅ​ជំនួប Mancheser Derby ដោយ​លទ្ធផល…

ក្រុម​បិសាច​ក្រហម Manchester United បាន​ផ្តួល​គូប្រជែង​ក្នុង​តំបន់ Manchester City នៅ​ជំនួប Mancheser Derby ដោយ​លទ្ធផល ២-០ ក្នុង​កីឡដ្ឋាន Old Trafford របស់​ខ្លួន ដើម្បី​បន្ត​ក្តី​សង្ឃឹម​ក្នុង​ការ​ប្រជែង​តំណែង Top 4 ។

Anthony Martial រួម​និង Scott McTominay គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុង​នាម​ជា​អ្នក​ដែល​រក​គ្រាប់​បាល់​ជ័យជម្នះ ក្នុង​ជំនួប​ដ៏​ធំ​នេះ​។ Man United បាន​យកឈ្នះ​លើ​ក្រុម Man City ២​លើក​ក្នុង​រដូវ​កាល​នេះ ដែល​នេះ​ជា​លើក​ដំបូង​សម្រាប់​ពួក​គេ ចាប់តាំងពី​អតីត​គ្រូបង្វឹក Sir Alex Ferguson ចូល​និវត្តន៍​កាលពី​រដូវ​កាល ២០០៩/១០​។

បច្ចុប្បន្ន​ក្រុម​លោក Ole Gunnar Solskjær កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ ក្នុង​តារាង​បណ្តោះអាសន្ន ដោយ​មាន​៤៥​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ​៤ Chelsea ដែល​មាន​៤៨​ពិន្ទុ​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៩​។ ប្រភព​៖ OptaJoe

អត្ថបទសរសេរ ដោយ