បុរសទទួលមរណភាពហើយ ក្រោយពីជាសះស្បើយពី Covid19 បាន៥ថ្ងៃ
អ៊ូហាន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា លោក Li Liang អាយុ៣៦ឆ្នាំ បានទទួលមរណភាពដោយសារវីរុស…
អ៊ូហាន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា លោក Li Liang អាយុ៣៦ឆ្នាំ បានទទួលមរណភាពដោយសារវីរុស…
អ៊ូហាន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា លោក Li Liang អាយុ៣៦ឆ្នាំ បានទទួលមរណភាពដោយសារវីរុស Covid-19 កាលពីថ្ងៃច័ន្ទ ។ ៥ថ្ងៃបន្ទាប់ពីរូបគាត់ត្រូវបានឱ្យចេញពីមន្ទីរពេទ្យបណ្តោះអាសន្នមួយក្នុងទីក្រុង Wuhan ក្រោយពីជាសះស្បើយពីជំងឺនេះ។
លោក Li ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Hanyang Fangcang កាលពីដើមខែកុម្ភៈ។ គាត់បានចំណាយពេលពីរសប្តាហ៍នៅទីនោះ មុនពេលត្រូវបានឱ្យមកផ្ទះនៅថ្ងៃទី២៦ ខែកុម្ភៈ បន្ទាប់ពីសីតុណ្ហភាពរបស់គាត់មានសភាពធម្មតារយៈពេល៣ថ្ងៃ ហើយការធ្វើតេស្តរកវីរុសមានលទ្ធផលអវិជ្ជមាន ចំនួនដល់ទៅ២ដង។
គាត់មានលក្ខណៈគ្រប់គ្រាន់ក្នុងការចាត់ទុកជាការជាសះស្បើយពីជំងឺ Covid19 បើទោះបីជា៣ថ្ងៃមុនពេលចាកចេញពីពេទ្យ គាត់មានអាការៈរលាកសួតក៏ដោយ។
បន្ទាប់ពីត្រូវបានឱ្យចេញពីពេទ្យ គាត់ត្រូវបានគេប្រាប់ឱ្យមកនៅក្នុងសណ្ឋាគារមួយដែលជា កន្លែងដាក់អ្នកជំងឺ Covid19 មួយឡែក រយៈពេល១៤ថ្ងៃសិន។ ស្រាប់តែនៅថ្ងៃទី២ ខែមីនានេះ គាត់ធ្លាក់ខ្លួនឈឺ ហើយក៏ប្រកាសថា បានបាត់បង់ជីវិតនៅពេលទៅដល់មន្ទីរពេទ្យ។
ករណីនេះ បានធ្វើឱ្យមានការព្រួយបារម្ភថា មន្ទីរពេទ្យនានាក្នុងប្រទេសចិនប្រហែលជាប្រញាប់ឱ្យអ្នកជំងឺចេញពីពេទ្យពេក ហើយពឹងផ្អែកលើលទ្ធផលតេស្តជ្រុល។ គេក៏ឃើញមានករណីដែលអ្នកជំងឺ Covid19 ដែលជាសះស្បើយ កើតមានជំងឺនេះម្តងទៀតផងដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ shanghai (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ