ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,១ រ៉ិចទ័រ វាយប្រហារផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ី ​

5 នាទី មុន

ទីក្រុងគូឡាឡាំពួរ៖ ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) ​បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន ABC…

ទីក្រុងគូឡាឡាំពួរ៖ ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) ​បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន ABC News និង Xinhua ចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ។

បើតាម USGS កាលពីថ្ងៃអាទិត្យ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅមុនម៉ោង ៥ ល្ងាច ​ឬត្រូវនឹងពេលព្រឹកព្រលឹមម៉ោងក្នុងស្រុក។ រញ្ជួយដីនេះមានជម្រៅដល់ទៅ ៦២០ គីឡូម៉ែត្រពីផ្ទៃដី ហើយចំណុចកណ្ដាលនៃរញ្ជួយដី ​ស្ថិតនៅចម្ងាយ ៥៥ គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងលិច នៃ​ប្រទេសម៉ាឡេស៊ី។

មិនមានការប្រកាសអាសន្នរលកយក្សស៊ូណាមិ​ឡើយ ហើយក៏មិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាតណាមួយនោះដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ