ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវ ង៉ុ​យ និង​អេ ណា​រ័​ត្ន រំពឹង​មិន​ភ្លាត់​ឱកាស​ក្លាយជា​ម្ចាស់​ប្រាក់​លាន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សៀវ ង៉ុ​យ មក​ពី សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​អេ ណា​រ័​ត្ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា រំពឹង​មិន​ភ្លាត់​ឱកាស​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ក្រុមហ៊ុន​ខា​រ៉ា​បាវ…

រាជធានី​ភ្នំពេញ ៖ សៀវ ង៉ុ​យ មក​ពី សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​អេ ណា​រ័​ត្ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា រំពឹង​មិន​ភ្លាត់​ឱកាស​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ក្រុមហ៊ុន​ខា​រ៉ា​បាវ នោះ​ទេ​ក្នុង​ជំនួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​៧ មីនា​។

កីឡាករ អេ ណា​រ័​ត្ន ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឃុំ​ផា​យ៉ាក់ មួយ​រយៈ​នេះ​ហាក់ដូចជា​ឃ្លាតឆ្ងាយ​ពី​សង្វៀន ជា​ពិសេស សង្វៀន​ស៊ី​អិន​ស៊ី​តែ​ម្ដង ។ ដូច្នេះ​ជាមួយនឹង​ការ​បង្ហាញខ្លួន​របស់​សិស្សគណ​លោក​អេ​ភូ​ថង​លើក​នេះ បាន​ធ្វើ​ឱ្យ​មហាជន​មួយ​ចំនួន​ធំ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយសារ​តែ​ពួក​គេ​ចង់​ដឹង​ថា កីឡាករ​កម្ពុជា​រូប​នេះ​អាច​ក្លាយជា​ម្ចាស់​ប្រាក់​លាន​បាន​ឬ​អត់0x017d7 ខណៈ​កីឡាករ​ថៃ​ត្រូវ​គេ​ដឹង​ថា​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប​។

ចំណែក​កីឡាករ សៀវ ង៉ុ​យ ដែល​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ សុគន្ធ​ផេ​ក លើក​នេះ​ក៏​បង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការ​ដណ្ដើម​ប្រាក់​លាន​ផង ដែរ​បើ​ទោះជា​មួយ​រយៈ​ចុង​ក្រោយ​នេះ​មិនឃើញ​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​ក្ដី ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន អ្នក​ណា​មិន​ល្បី​ថា សៀវ ង៉ុ​យ ខ្លាំង ទើប​ធ្វើ​ឱ្យ​គេ​មាន​ជំនឿ​ចិត្ត​ខ្ពស់​បើ​ទោះជា​គេ​មិន​ទាន់​ស្គាល់​ពី​ប្រ​វ​តិ្ត​ប្រកួត​របស់​កីឡាករ​ថៃ​ម្នាក់​នេះ​ច្បាស់​លាស់​ក៏​ដោយ​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ លាភ សំណាង មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ងួ​ន គា មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​។ កីឡាករ អេ​លី​ត​បេង ថេ​ប មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ថន ថេ​ន​មក​ពី​ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​៩១១ ខណៈ​គូប្រកួត​បើក​ឆាក​កីឡាករ ផៃ ឡូត មក​ពី​ក្លិប​គោព្រៃ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ អូយ ឌៀប មក​ពី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ