ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពន្លះ​គ្នា​ខ្ទាត​ទៅ​ប៉ះ​ឡាន បាត់បង់​ជីវិត និង​របួសធ្ងន់​ស្រាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​វ៉ា​ជែង​ទៅ​ផ្លូវ​ម្ខាង​ទៀត​ក៏​ត្រូវ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ជ្រុល​ទៅ​បុក​ពេញទំហឹង បណ្តាល​ម៉ូតូ​ខ្ទាត​ទៅ​ប៉ះ​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស​៣៥០ ដែល​បើក​កាត់​តាម​ផ្លូវ​នោះ​ដែរ បណ្តាល​ឱ្យ​ប្តីប្រពន្ធ​២​នាក់​រង​របួសធ្ងន់​ស្រាល ​ចំណែក​បុរស​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែ​មិ​នា…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​វ៉ា​ជែង​ទៅ​ផ្លូវ​ម្ខាង​ទៀត​ក៏​ត្រូវ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ជ្រុល​ទៅ​បុក​ពេញទំហឹង បណ្តាល​ម៉ូតូ​ខ្ទាត​ទៅ​ប៉ះ​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស​៣៥០ ដែល​បើក​កាត់​តាម​ផ្លូវ​នោះ​ដែរ បណ្តាល​ឱ្យ​ប្តីប្រពន្ធ​២​នាក់​រង​របួសធ្ងន់​ស្រាល ​ចំណែក​បុរស​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត តាម​បណ្តោយ​ផ្លូវ​៤៣០ កែង​នឹង​១៩៣ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

ជន​រង​គ្រោះ​ម្នាក់​ដែល​បាត់​បង់ជីវិត​ឈ្មោះ សូ ចាន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មា​សរី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១D-៣០២៤ ។ ដោយឡែក​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​រង​របួសធ្ងន់​ស្រាល មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១CK-៥៣១៧ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤៣០ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​វ៉ា​ជែង​ទៅ​ខាងឆ្វេង​ដៃ​រថយន្ត​មួយ​គ្រឿង​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត គាប់​ជួន​ពេល​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មា​សរី​វ៉ូ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX៣៥០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BE-៥៧៦៨ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្មា​សរី​វ៉ូ រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ចំណែក​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្តាល​ឱ្យ​បុរស​ជា​ប្តី​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ រីឯ​ស្ត្រី​ជា​ប្រពន្ធ រង​របួសស្រាល ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​នោះ​ដែរ ខាង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣៥០ មិន​បាន​ឈប់​នោះ​ទេ ក៏​បាន​បើក​ចូល​ទៅ​ក្នុងផ្ទះ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​រថយន្ដ​បាន​មក​វិញ ។

សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូច​ជា​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ទំនាក់ទំនង​ហៅ​រថយន្ត​ស​ង្គ្រោះ​អោយ​មក​ដឹក​ជន​រង​គ្រោះ​ទាំង​៣​នាក់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ដែល​នៅ​ក្បែរ​នោះ​មិន​ទាន់​បាន​១០​នាទី​ផង ស្រាប់តែ​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ម៉ាក​ស្មា​សរី​វ៉ូ បាន​បាត់បង់​ជីវិត​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ​បាន​ចុះ​ទៅ​កន្លែង រួច​ហើយ​ធ្វើ​កំណត់ហេតុ និង​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ដើម្បី​មក​ទទួលយក​ជន​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ។ ចំណែក​ម៉ូតូ​២​គ្រឿង និង​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ