ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​ជម្រើសជាតិ​ដាណឺម៉ាក​ រក​ឃើញ​​មាន​ផ្ទុកវីរុស​ Covid-19

4 ឆ្នាំ មុន

ក្លិប​បាល់ទាត់ Brondby នៅ​លី​គ​កំពូល​ដា​ណឺ​ម៉ាក បាន​ដាក់​មនុស្ស​ចំនួន​១៣​នាក់​រាប់​បញ្ចូល​ទាំង​កីឡាករ​ម្នាក់ និង​គ្រូ​ជំនួយ​របស់​ពួក​គេ បន្ទាប់​ពី​អតីត​កីឡាករ​ជម្រើសជាតិ​ដា​ណឺ​ម៉ាក Thomas Kahlenberg ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​រី​រុស…

ក្លិប​បាល់ទាត់ Brondby នៅ​លី​គ​កំពូល​ដា​ណឺ​ម៉ាក បាន​ដាក់​មនុស្ស​ចំនួន​១៣​នាក់​រាប់​បញ្ចូល​ទាំង​កីឡាករ​ម្នាក់ និង​គ្រូ​ជំនួយ​របស់​ពួក​គេ បន្ទាប់​ពី​អតីត​កីឡាករ​ជម្រើសជាតិ​ដា​ណឺ​ម៉ាក Thomas Kahlenberg ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​រី​រុស Covid-19​។

នាយក​ផ្នែក​ទំនាក់ទំនង​ក្លិប​លោក Christian Schultz មាន​ប្រសាសន៍​ថា​លោក Kahlenberg បាន​ឆ្លង​វីរុស​នេះ​នៅ​ទីក្រុង Amsterdam កាលពី​ចុង​ស​ប្តា​ហ៍​មុន ហើយ​ក៏​បាន​បង្ហាញខ្លួន​នៅ​ឯការ​ប្រកួត​របស់​ក្រុម Brondby ទល់​នឹង​ក្រុម Lyngby កាលពី​ថ្ងៃអាទិត្យ​។

ខ្សែការពារ Joel Kabongo វ័យ ២១​ឆ្នាំ​កំពុង​ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​គ្នា រួម​ជាមួយ​ជំនួយការ​គ្រូបង្វឹក​លោក Martin Retov ខណៈ​ដែល​ក្រុម Lyngby ក៏​មាន​កីឡាករ ៣​នាក់​ដែល​ត្រូវ​ដាក់​ដោយឡែក​ពី​គេ​ផង​ដែរ​។

លោក Christian Schultz បាន​ប្រាប់​ទៅ​កាន់ BBC Radio 5 Live ថា Kabongo បាន​ជួប Kahlenberg បន្ទាប់​ពី​ចប់​ការ​ប្រកួត​នេះ ដោយសារ​តែ​ពួក​គេ​ជា​មិត្ត​រួម​ក្រុម​ហើយ​ពួក​គេ​ក៏​បាន​ចាប់ដៃ​គ្នា​ផង​ដែរ ។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នកវិភាគ​ទិន្នន័យ អ្នក​ចិត្តវិទូ និង​បុគ្គលិក​ចំនួន​៩​នាក់ រួម​ទាំង​នាយក​ប្រតិបត្តិ​លោក Ole Palma ក៏​ត្រូវ​ដាក់​ឱ្យ​ដាច់​ដោយឡែក​ពី​គេ​ផង​ដែរ​។

ក្នុង​នោះ​ខ្សែបម្រើ Martin Ornskov ខ្សែការពារ Lyngby ខ្សែការពារ​ស្លាប​ស្តាំ Kasper Jorgensen និង​ខ្សែការពារ​ស្លាប​ឆ្វេង Patrick da Silva ក៏​ស្ថិត​ក្នុង​ការ​តាមដាន​រយៈពេល១៤​ថ្ងៃ​ផង​ដែរ បន្ទាប់​ពី​បាន​ជួប​ជាមួយ Kahlenberg នៅ​ចប់​ការ​ប្រកួត​។

លោក Schultz ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អតីត​ខ្សែបម្រើ​ក្រុម​ហង្ស​ក្រហម Liverpool លោក Christianax Poulsen ដែល​បច្ចុប្បន្ន​ជា​ជំនួយការ​គ្រូបង្វឹក​របស់​ក្លិប Ajax ក៏​ត្រូវ​ដាក់​ដាច់​ដោយឡែក​ពី​គេ បន្ទាប់​ពី​បាន​នៅ​ជាមួយ Kahlenberg ក្នុង​ទីក្រុង Amsterdam ។

ដោយឡែក​កាសែត De Telegraaf របស់​ហូ​ឡង់​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា គ្រូ​ផ្នែក​លំ​ហាត់ប្រាណ​លោក Alessandro Schoenmaker និង​គ្រូ​ម្នាក់​ទៀត​ក្នុង​ចំណោម​អ្នក​ព្យាបាល​ផ្នែក​កាយសម្ព័ន្ធ​របស់​ក្លិប Ajax ក៏​ត្រូវ​បាន​ដាក់​ដោយឡែក​ផង​ដែរ​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ មាន​ករណី​ឆ្លង​វីរុស Covid-19 នេះ​ច្រើន​ជាង​៩​ម៉ឺន​ករណី​នៅ​ក្នុង​ប្រទេស​ចំនួន​៨៨ នៅ​ជុំវិញ​ពិភពលោក​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ