ឈ្មោះថាបព្វជិត គឺជាអ្នកវៀរចាកបាបទាំងពួង, ឈ្មោះថា សមណៈ គឺជាអ្នកស្ងប់រម្ងាប់ រួមសព្ទទាំងពីរពាក្យនេះឈ្មោះថាអ្នកបួស ។
វត្ថុបំណងរបស់អ្នកបួស គឺវៀរចាកបាបទាំងពួង និងស្វែងរកសេចក្ដីស្ងប់រម្ងាប់ក្នុងចិត្ត ។ អ្នកបួសជាអ្នកស្វែងរកសន្តិភាពឲ្យជីវិតរបស់ខ្លួន និងសង្គមសត្វលោក ជាអ្នកធ្វើសង្គ្រាមជាមួយសត្រូវធំគឺកិលេសដែលត្រាំនៅក្នុងចិត្តរបស់ខ្លួន ជាអ្នកយកឈ្នះខ្លួនឯងដែលបានធ្លាប់ធ្វើជាចោរ ពោលគឺការធ្លាប់លួចស្អប់ លួចស្រឡាញ់ ឲ្យមកជាអ្នកបួសពិតប្រាកដមួយរូប ជាសមណៈស្ថិតនៅក្នុងមគ្គដ៏ប្រសើរ មានខន្តីជាទង់ជ័យ ។
អ្នកបួសមិនភ័យស្រណោះ អាឡោះអាល័យបន្តិចបន្តួចសោះឡើយ នេះជាទិសដៅ ជាទីបំផុតនៃផ្លូវ ដែលអ្នកបួសខំដើរទៅដោយព្រះអង្គឯងទើបបានដល់ទីរលត់ទុក្ខ ។ សាន សារិន
ចែករំលែកព័តមាននេះ