ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​អត់ថា ដង្កូវ​នេះ​អាច​ជួយ​ដល់​បរិស្ថាន​បាន​យ៉ាងច្រើន?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ដង្កូវ​ពិសេស​នេះ​ ដែល​អាច​ស៊ី​ប្លា​ស្ទិ​កបាន​មាន​ភាព​ល្បីល្បាញ​ក្នុង​ឆ្នាំ២០១៧ នៅ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ដង្កូវ​អាច​មាន​សក្តានុពល​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​​បញ្ហា​បរិស្ថាន​ដ៏​ស្មុគស្មាញ​បំផុត​មួយ​របស់​ពិភពលោក គឺ​កាក​សំណល់​ប្លា​ស្ទិ​ក​។ សត្វ​នេះ​ អាច​រំលាយ​ប្លា​ស្ទិ​កបានមិន​ថា…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ដង្កូវ​ពិសេស​នេះ​ ដែល​អាច​ស៊ី​ប្លា​ស្ទិ​កបាន​មាន​ភាព​ល្បីល្បាញ​ក្នុង​ឆ្នាំ២០១៧ នៅ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ដង្កូវ​អាច​មាន​សក្តានុពល​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​​បញ្ហា​បរិស្ថាន​ដ៏​ស្មុគស្មាញ​បំផុត​មួយ​របស់​ពិភពលោក គឺ​កាក​សំណល់​ប្លា​ស្ទិ​ក​។ សត្វ​នេះ​ អាច​រំលាយ​ប្លា​ស្ទិ​កបានមិន​ថា ​ដប​ជ័រ ឬប្លា​ស្ទិ​ក​រឹង​ៗ​ពិបាក​រំលាយ​នោះ​ទេ​ ។ វា​អាច​រំលាយ​បាន​ទាំងអស់ ជា​ពិសេស​ប្លា​ស្ទិ​ក​ដែល​កំពុង​ចាល់​នៅ​គំនរ​សំរាម​ ​និង​សមុទ្រ​។

ឥឡូវនេះ ​អ្នក​វិទ្យាសាស្ត្រ​មានការ​យល់​ដឹង​កាន់តែ​ច្បាស់ អំពី​របៀប​ដែល​សត្វ​ដង្កូវ​នេះ ​អាច​រំលាយ​ប្លា​ស្ទិ​ក​បាន ​។ ពោល​គឺ​គេ​ឃើញ​មាន​បាក់តេរី​នៅ​ក្នុង​ពោះវៀន​របស់​ដង្កូវ ដែល​ធ្វើ​ឱ្យ​ប្លា​ស្ទិ​ករ​លាយ​ ។ ការ​រក​ឃើញ​នេះ ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី Proceedings of Royal Society B កាលពី​ថ្ងៃ​អង្គារ ដែល​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ដោះស្រាយ​កាក​សំណល់​ប្លា​ស្ទិ​ក​។

លោក Christophe LeMoine សាស្ត្រាចារ្យ​រង​ និង​ជា​ប្រធាន​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ Bran​don ប្រទេស​កា​ណា​ដាបាន​មាន​ប្រសាសន៍​ថា​៖ «យើង​បាន​រក​ឃើញ​ថា ​ដង្កូវ​នេះ​មាន​បាក់តេរី​ម្យ៉ាង ដែល​អា​ចប​ម្លែ​ង​ប្លា​ស្ទិ​កបាន​យ៉ាង​មាន​ប្រសិទ្ធភាព» ។ សត្វ​ជា​ច្រើន​ត្រូវ​បាន​គេ​គិត​ថា ​មាន​បាក់តេរី​ប្រភេទ​នេះ ហើយ​វា​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការ​ថែរក្សា​បរិស្ថាន​របស់​ពិភពលោក​៕

អត្ថបទសរសេរ ដោយ