ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID19: សំពះ​ប្រើ​កែងដៃ និង​កែងជើង​ជំនួស​ការ​ចាប់ដៃ ការ​អោប និង​ថើប ដើម្បី​ស្វាគមន៍​គ្នា

4 ឆ្នាំ មុន

មេរោគ កូ​វី​ដ​១៩ មិន​ត្រឹមតែ​ធ្វើ​មាន​មនុស្ស​ស្លាប់ ឈឺ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ទេ ។ វា​ថែម​ទាំង​ធ្វើ​អោយ​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ ពី​របៀប​ដែល​មនុស្ស​ស្វាគមន៍​គ្នា​នៅ​ពេល​ជួប​គ្នា…

មេរោគ កូ​វី​ដ​១៩ មិន​ត្រឹមតែ​ធ្វើ​មាន​មនុស្ស​ស្លាប់ ឈឺ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ទេ ។ វា​ថែម​ទាំង​ធ្វើ​អោយ​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ ពី​របៀប​ដែល​មនុស្ស​ស្វាគមន៍​គ្នា​នៅ​ពេល​ជួប​គ្នា ។

យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បរទេស​នោះ​ការ​ថើប និង​ការ​អោប​គ្នា ដើម្បី​ស្វាគមន៍​គ្នា​ត្រូវ​បាន​ណែនាំ​អោយ​ចៀសវាង ។ ប្រជាជន​នៅ​ប្រទេស​ខ្លះ​បាន​ជុល​កែងដៃ​គ្នា​ជំនួស​វិញ ដើម្បី​ធ្វើ​ជា​ការ​ស្វាគមន៍​គ្នា ។ ចំណែក​ប្រជាជន​ខ្លះ​ទៀត នៅ​ក្នុង​ពិភពលោក​គេ​បាន​ប្រើ​ជើង​ប៉ះ​គ្នា ដើម្បី​ជា​មធ្យោបាយ​ថ្មី​នៃ​ការ​ស្វាគមន៍​គ្នា ។

ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ណែនាំ​អោយធ្វើ​ការសំពះ ស្វាគមន៍​គ្នា​ជំនួស អោយ​ការ​ចាប់ដៃ​គ្នា​។ មក​ដល់​ពេល​នេះ មេរោគ​ដ៏​សាហាវ​មួយ​នេះ​បាន​រាលដាល​ចូល​ដល់​ប្រទេស​ជាង​៧០ ហើយ​នៅ​ក្នុង​ពិភពលោក ហើយ​វា​បាន​ធ្វើ​អោយ​មនុស្ស​ជាង​៩០០០០​នាក់​ធ្លាក់ខ្លួន​ឈឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ