ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ចំណុច​សំខាន់​ទាំងនេះ មុន​ពេល​សុំ​ឡើង​ប្រាក់ខែ

4 ឆ្នាំ មុន

សម្រាប់​មនុស្ស​មួយ​ចំនួន ការ​សុំ​ឡើង​ប្រាក់ខែ ប្រៀប​បានជា​ឧបសគ្គ​ធំ​មួយ​ក្នុង​ការងារ ។ ជាក់​ស្តែង វា​ជា​សិទ្ធិ​របស់​បុគ្គលិក​ក្នុង​ការ​ទាមទារ និង​ចរចា ដើម្បី​បាន​អ្វី​ដែល​ខ្លួន​គិត​ថា ខ្លួន​ស័ក្តិសម​នឹង​ទទួល​បាន ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​កើត​មាន​ឡើង​ដោយ​មិន​សម​ហេតុ​សម​ផល…

សម្រាប់​មនុស្ស​មួយ​ចំនួន ការ​សុំ​ឡើង​ប្រាក់ខែ ប្រៀប​បានជា​ឧបសគ្គ​ធំ​មួយ​ក្នុង​ការងារ ។ ជាក់​ស្តែង វា​ជា​សិទ្ធិ​របស់​បុគ្គលិក​ក្នុង​ការ​ទាមទារ និង​ចរចា ដើម្បី​បាន​អ្វី​ដែល​ខ្លួន​គិត​ថា ខ្លួន​ស័ក្តិសម​នឹង​ទទួល​បាន ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​កើត​មាន​ឡើង​ដោយ​មិន​សម​ហេតុ​សម​ផល ។

ដូច្នេះ​មុន​ពេល​សុំ​ក្រុមហ៊ុន ឬ​ស្ថាប័ន​ការងារ​របស់​អ្នក​ឡើង​ប្រាក់ខែ អ្នក​គួរតែ​ពិចារណា​លើ​ចំណុច​សំខាន់​ៗ​ខាងក្រោម​នេះ​ជា​មុន​សិន ៖

១. មាន​ពេល​ដែល​ល្អ និង​មិនល្អ​សម្រាប់​ការ​សុំ ៖
ពេលវេលា គឺ​ពិតជា​សំខាន់​ណាស់ ហើយ​ពេល​ដែល​ល្អ​បំផុត បន្ទាប់​ពី​ពេល​ដែល​មានការ​វាយតម្លៃ​លើ​លទ្ធផល​ការងារ​របស់​បុគ្គលិក ឬ​ក្នុង​ករណី​ពិសេស​មួយ​ចំនួន​ដូច​ជា សមាជិក​ក្រុម​របស់​អ្នក​បាន​ចាកចេញ ហើយ​អ្នក​ទទួល​បានការ​ងារ​ច្រើន​ជាង​មុន ឬ​ប្រាក់បៀវត្សរ៍​របស់​អ្នកមាន​កម្រិត​ក្រោម​កម្រិត​ទីផ្សារ​ជាដើម ។

២. ធ្វើការ​ស្រាវជ្រាវ តែ​យល់​ដឹង​ពី​កម្រិត​ខ្ពស់​បំផុត ៖
នរណា​ក៏​ចង់បាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ដែរ ប៉ុន្តែ​ការ​ចរចា​របស់​អ្នក​នឹង​មានឱកាស​ជោគជ័យ​ច្រើន​ប្រសិនបើ​អ្នក​យល់​ច្បាស់​ពី​ទីផ្សារ និង​ទំនៀមទម្លាប់​របស់​ក្រុមហ៊ុន​របស់​អ្នក ។ មុន​ពេល​ចាប់​ផ្តើម​ការ​ចរចា អ្នក​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន ។ ទោះជា​អ្នក​នៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន ឬ​ស្ថាប័ន​របស់​អ្នកជា​យូរ​ឆ្នាំ​ហើយ​ក៏​ពិតមែន អ្នក​មិន​អាច​ទទួល​បាន​ប្រាក់ខែ​ច្រើន​ពេ ក​ទេ​លុះត្រាតែ​តួនាទី​របស់​អ្នក​ផ្លាស់​ប្តូរ ។

៣. បង្ហាញ​ពី​តម្លៃ​របស់​អ្នកជា​មុន​សិន ៖
ជំនឿ​ចិត្ត គឺជា​ឧបករណ៍​ល្អ​បំផុត​សម្រាប់​អ្នក ប៉ុន្តែ​ចូរ​កុំ​មាន​មោទនភាព​លើ​ខ្លួន​ពេក ។ ជំនឿ​ចិត្ត​របស់​អ្នក​គួរតែ​មាន​សកម្មភាព និង​លទ្ធផល​មក​បញ្ជាក់​ផង​ដែរ ដូច្នេះ​អ្នក​ត្រូវ​មាន​ភស្តុ​តាង​ជា​មុន​សិន​ថា អ្នក​ពិតជា​មនុស្ស​ដ៏​មាន​តម្លៃ​សម្រាប់​ក្រុមហ៊ុន​ពិតមែន ។

៤. ពិនិត្យ​ទឹកដម​សំឡេង ៖
យុទ្ធសាស្ត្រ​ដែល​មិនល្អ​ជាងគេ​ក្នុង​ការ​ចរចា​ឡើងរ​ប្រាក់ខែ គឺ​ការ​ប្រកាន់​ទស្សនៈ ខ្ញុំ និង​ពួក​គេ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​រក្សា​ភាព​បើក​ទូលាយ​ក្នុង​ការ​ចរចា​ដែល​អនុញ្ញាត​ឲ្យ​ភាគី​ខាង​ក្រុមហ៊ុន​សហ​ការ​ជាមួយ​អ្នក ដើម្បី​រក​ដំណោះស្រាយ​បាន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnbc (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ