យោងតាមប្រភពពី SPORTbible បានឱ្យដឹងថា កំណត់ត្រារបស់ស្តេចល្បឿន Usain Bolt អាចនឹងស្ថិតក្រោមការគំរាមកំហែងនៅប៉ុន្មានឆ្នាំខាងមុខ ដោយក្មេងប្រុសកំពូលល្បឿនដែលមានវ័យ៧ឆ្នាំឈ្មោះថា Rudolph Ingram ក្រោយរូបគេអាចរត់ចម្ងាយ១០០ម៉ែត្រដោយប្រើពេលត្រឹមតែ១៣.៤៨វិនាទី។

ក្មេងប្រុស Rudolph Ingram ដែលភាគច្រើនគេស្គាល់ថា Blaze គឺជាជើងឯកថ្នាក់ជាតិដែលបានឈ្នះមេដាយចំនួន៣៦ ក្នុងនោះមាសសរុបចំនួន២០ ក្នុងព្រឹត្តិការណ៍ប្រកួត ជើងឯកថ្នាក់ជាតិ Athletic Union national championship ខណៈពេលដែលកំណត់ត្រាល្អបំផុតរបស់គេសម្រាប់ការរត់ចម្ងាយ១០០ម៉ែត្រ គឺប្រើពេលត្រឹម១៣.៤៨វីនាទី ។

មានការពិចារណាជាច្រើនថា កំណត់ត្រាពិភពលោករបស់ Usain Bolt គឺ ៩.៥៨វីនាទីក្នុងការរត់ ១០០ម៉ែត្រដែលវាជារឿងមិនគួរឱ្យជឿ ប៉ុន្តែសម្រាប់កំណត់ត្រារបស់ក្មេងប្រុសសញ្ជាតិអាមេរិកខាងលើ ក៏កាន់តែមិនគួរឱ្យជឿនៅក្នុងវ័យ ៧ឆ្នាំរបស់គេ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ