ធ្លាប់​មាន​ផ្ទៃពោះ​នៅ​អាយុ​១២​ឆ្នាំ​ជាប់​ទៅ​ប្រកួត​អូ​ឡាំ​ពិ​ក​តំណាង​ឱ្យ​ប្រទេស​កេ​ន​យ៉ា


តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា Christine Ongare បាន​ជាប់​ទៅ​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​តំណាង​ឱ្យ​ប្រទេស​កេ​ន​យ៉ា​ទាំងមូល នៅ​កាលពី​ថ្ងៃ​សៅរ៍ សម្រាប់​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ។

Ongare អាយុ​២៦​ឆ្នាំ បាន​ជាប់​ទៅ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក បន្ទាប់​ពី​បាន​ប្រកួត​ជាមួយ​គូប្រជែង​អ៊ូ​ហ្គ​ង់​ដា Catherine Nanziri ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​៥១​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​កីឡាប្រដាល់​អូ​ឡាំ​ពិ​ក​អាហ្វ្រិក​នៅ​ដា​កា ប្រទេស​សេ​ណេ​ហ្គា​ល់ ។

Ongare បាន​ឈ្នះ​ដោយ​ការ​សម្រេច​ចិត្តជា​ឯកច្ឆន្ទ ។ នាង​ក៏​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ ។ នាង គឺជា​អ្នក​ប្រដាល់​កេ​ន​យ៉ា​ទី​២ ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នេះ បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ។ Nick Okoth ជា​មនុស្ស​ទី​មួយ ។

ប៉ុន្តែ​វា​មិនមែន​ជា​មេដាយ​ដំបូង​របស់​នាង​ទេ ។ នៅ​ឆ្នាំ​២០១៨ នាង​បាន​ឈ្នះ​មេដាយ​ប្រដាល់​តែ​ម្នាក់​គត់​របស់​ប្រទេស​កេ​ន​យ៉ា​នៅ​ក្នុង​ព្រឹត្តិការណ៍ Commonwealth Games ។ ទោះបី​នាង​ឈ្នះ​ច្រើន​ក៏​ដោយ នាង​និយាយ​ថា ការ​ក្លាយជា​កីឡាករ​ប្រដាល់​គឺ​មានការ​លំបាក​ណាស់ ។ នាង​បាន​ប្រាប់​ប៉ុស្តិ៍​អូ​ឡាំ​ពិ​ក​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ដោយសារ​សម្ពាធ​មិត្ត​ភ័ក្ត្រ​ទើប​នាង​មាន​ផ្ទៃពោះ​នៅ​ពេល​នាង​មាន​អាយុ​១២​ឆ្នាំ ។ នាង​បាន​ប្រាប់​ទៀត​ថា ម្តាយ​របស់​នាង​ត្រូវ​មាន​បន្ទុក​ចិញ្ចឹម​ទាំង​នាង ហើយ​និង​កូន​របស់​នាង ។

បន្ទាប់​ពី​ការ​ទទួល​ជ័យជម្នះ​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​វី​ដេ​អូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ កាលពី​ថ្ងៃអាទិត្យ ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​របស់​ប្រទេស​កេ​ន​យ៉ា​អ៊ូ នាង​បាន​និយាយ​ថា នាង​កំពុង​ទទួល​បានការ​បណ្តុះបណ្តាល​បន្ថែម​ទៀត នៅ​មុន​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ